អស្ចារ្យណាស់! វត្តមួយនៅ ក្នុងខេត្តមួយនេះមានសំណង់ស្អាតស្កឹមស្កៃ ត្រដឹមត្រដែតណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ មហាជនមួយចំនួនហាក់ចាប់អារម្មណ៍ជាខ្លាំង ទៅលើសម្រស់ដ៏ស្រស់ត្រកាលនៃសំណង់វត្តអារាមខ្មែរមួយកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះថា «វត្តប្រាសាទស្រះកណ្ដាល» ឬ អាចហៅបានថា «វត្តខ្ចាស់» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថិតនៅក្នុងភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ «វត្តប្រាសាទស្រះកណ្ដាល» បានចាប់ផ្ដើមកសាងឡើងតាំងពីឆ្នាំ ២០១៣ ដែលដឹកនាំកសាងដោយ ព្រះ​មហា​ធ​ម្មា​លង្កា​រោ ចាន់ សុជន បន្ទាប់​ពី​ព្រះ​អង្គ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ ​ថ្នាក់​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​ផ្នែក​ទស្សនវិជ្ជា ​នៅ​ប្រទេស​ស្រី​លង្កា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងបរិវេណទីអារាមនេះ មិនត្រឹមតែជាទីស្ថានមណ្ឌលពុទ្ធសាសនាដ៏ពិសិដ្ឋនោះទេ ថែមទាំងបានរំលេចនូវសមិទ្ធផលផ្សេងៗទៀតដូចជា សួនច្បារ​ ៤​ កន្លែង (​សួន​ព្រះ​ជយ​វរ្ម័ន​ទី​៧, សួន​សមាធិ​, សួន​អភ័យ​ទាន និង​ សួន​ពុទ្ធ​សា្ថ​ន​), ខឿនពោធិព្រឹក្ស ​និង​ សំវេជនីយដ្ឋាន ​៤ ​កន្លែង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (​កន្លែង​ទ្រង់​ប្រសូត កន្លែង​ទ្រង់​ត្រាស់​ដឹង កន្លែង​ទ្រង់​សម្ដែង​ធម្ម​ចក្រ និង ​កន្លែង​ទ្រង់​បរិនិព្វាន​), ថូ​បា​រាម​ចម្លង​ពី​ប្រទេស​ស្រី​លង្កា​, សិ​ង្គុ​ត្តរ​ចេតិយ​ចម្លង​ពី​ប្រទេស​ភូមា​, គជ​ទ្វារ​ (​ខ្លោងទ្វារ​រូប​ដំរី​) ​ទាំង ​៤ ​ទិស ​ និង មានសមិទ្ធផលផ្សេងៗទៀត ៕

Read More

ឈួន សុវណ្ណឆៃ ឡានសឹងតែពេញផ្ទះហើយ នៅទិញឡានស៊េរីទំនើប ថែមមួយគ្រឿងទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាស្រីជើងចាស់ ឈួន សុវណ្ណឆៃ ដែលជាមេម៉ាយកូនបី ដោយគេសម្គាល់ឃើញថាជាស្រ្ដីមេម៉ាយដ៏មានទ្រព្យសម្បត្តិស្ដុកស្ដមម្នាក់ រស់នៅ​ក្នុង​ជី​វិ​ត​​មួយ​​យ៉ាងមានក្ដីសុខ ពោរពេញដោយភាពរីករាយ និងមានភាពហាយសូ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ សង្កេតឃើញថា អ្នកមេម៉ាយរូបនេះ សព្វថ្ងៃរស់នៅក្នុងផ្ទះវីឡាមួយដ៏ស្កឹមស្កៃតម្លៃរាប់សែនដុល្លារ ថែមទាំងមានរថយន្តទំនើបៗ​ជា​ច្រើ​​​ន​​​គ្រឿងដាក់តំរៀបគ្នាពេញបរិវេណផ្ទះតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ មានឡានជិះត្រៀបត្រាបែបនេះទៅហើយ ស្រាប់តែឃើញថ្មីៗនេះ អ្នកមេម៉ាយស្ដុករូបនេះ បានបញ្ចេញ​ឡា​ន​ស៊េ​រី​​​​ទំនើបថ្មីមួយទៀតលើបណ្ដាញសង្គម ដែលទើបតែទិញបកពីស្រោមថ្មីៗយ៉ាងស្រឡាងតែម្ដង គឺរថយន្តម៉ាក Ford Raptor2021 ដែល​ត​ម្លៃរាប់​ម៉ឺន​​ដុល្លារ ដោយនេះពិតជាសក្តិសមនឹងងារដែលគេបានដាក់ឱ្យជា មេម៉ាយទ្រព្យស្ដុក មែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ បើក្រឡេកទៅលើឡានស៊េរីទំនើបៗរបស់ អ្នកមេម៉ាយរូបនេះ ទាំងអស់ គឺមានម៉ាក Rolls Royce ចំនួន ១គ្រឿង, Alphard ចំនួន ១​គ្រឿង, Lexus Lx570 ចំនួន ២គ្រឿង, Ford ចំនួន ១គ្រឿង ព្រមទាំងទើបទិញថែម Ford ស៊េរីថ្មីមួយគ្រឿងទៀត សរុបទាំងអស់គឺរហូត​ដល់ ៦​គ្រឿ​ង​ហើយ៕

Read More

ក្រោយទទួលដំណឹងថា អេ ភូថង ឆ្លងជំ.ងឺកូ.វីដ១៩ លោកស្រី ទ្រី ដាណា បានជួយជាថវិការចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជឿជាក់ថាពុកម៉ែបងប្អូនដែលនិយមទស្សនាកីឡាប្រដាល់ ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខានគឺលោក អេ ភូថង ដែលត្រូវបានអ្នកគាំទ្ររបស់ខ្លួន ចាត់ទុករូបលោកជាកំពូលអ្នកប្រដាល់គុណខ្មែរ កាលពីជាង ១០ឆ្នាំមុនមកម្ល៉េះ ដែលធ្វើឲ្យមហាជនជាច្រើននៅតែដដក់ជាប់ចិត្តមិនទាន់រសាយនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមិនគួរឲ្យជឿ ក្រោយទទួលដំណឹងថាលោក អេ ភូថង បានមានវិជ្ជមានកូ.វីដ១៩។ ក្នុងនោះដែរលោក អ៊ឹម ជីវ៉ា ក៏បានប្រាប់បន្ថែមទៀតថា៖ «កីឡាករប្រដាល់លោក អេ ភូថង វិជ្ជមានកូ.វីត-19 បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅស្តាតអូឡាំពិក»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយទទួលដំណឹងនេះលោកស្រី ទ្រី ដាណា ក៏បានធ្វើការឧបត្ថម្ភនូវថវិការមួយចំនួនដើម្បីជួយសម្រួលដល់ជីវភាពក្រុមគ្រួសាររបស់លោក អេ ភូថង ដែលកំពុងតែមានជីវភាពខ្វះខាត ហើយខ្លួនលោកផ្ទាល់ក៏កំពុងតែមានជំងឺកូ.វីដ១៩ផងដែរ ដោយលោកស្រី ទ្រី ដាណា បានបញ្ជាក់ប្រាប់នៅលើគណនីហ្វេសប៊ុករបស់លោកស្រីថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «មើលទៅជីវភាពគាត់មិនល្អប៉ុន្មានទេ ហើយមកកើតកូ.វីដ១៩ ទៀត កាលខ្ញុំនៅក្មេង ល្បីឈ្មោះគាត់ណាស់ ស្ដេចប្រដាល់ស្រុកខ្មែរ អេ ភូថង អ្នកណាក៏ស្គាល់ដែរ ទោះខ្ញុំមិនមែនអ្នកមើលប្រដាល់ក៏ស្គាល់គាត់ដែរ។ ខ្ញុំជួយដោះស្រាយជីវភាពគាត់ 1000$ ចាំឱ្យក្រុមការងារប្រគល់ជូនប្រពន្ធគាត់។ សង្ឃឹមថាឆាប់ជាសះស្បើយ ឆាប់បានមកបង្ហាត់សិស្សវិញ»៕

Read More

វណ្ណដា ជួបទុក្ខដ៏ក្រៀមក្រំបំផុត ដោយសារបាត់បង់មនុស្សជាទីគោរពស្រលាញ់ក្នុងគ្រួសារ ដែលត្រូវជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនិយមចូលចិត្តស្ដាប់បទចម្រៀងបែប រ៉េប ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខានគឺ វណ្ណដា ដែលបច្ចុប្បន្ននេះតារាចម្រៀងរ៉េបរូបនេះហាក់មានសន្ទុះការគាំទ្រយ៉ាងខ្លាំង មិនត្រឹមតែក្នុងប្រទេសកម្ពុជាយើងនោះទេ ថែមទាំងមានការចាប់អារម្មណ៍រហូតដល់ឯក្រៅប្រទេសថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់ វណ្ណដា ផ្ទាល់បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំ និងសរសេរសារយ៉ាងកម្សត់មួយថា៖ “ថ្ងៃនេះខ្ញុំនិងក្រុមគ្រួសារ មានទុក្ខដ៏ក្រៀមក្រំបំផុត… #ជូនដំណើរលោកយាយជាលើកចុងក្រោយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ.ស.ព ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ឧត្ដរមានជ័យ រកឃើញអ្នកឆ្លងកូ.វីដជាង ១៨០ នាក់ទៀតហើយ ភាគច្រើនករណីនាំចូលពីថៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ តាមរយៈរដ្ឋបាលខេត្តឧត្ដរមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពី ករណីរកឃើញអ្នកជំ ងឺកូ វីដ-១៩ ចំនួន ១៨៤ ករណី ដែលនៅក្នុងនោះ មាន ១៨២ ករណី ជាករណីនាំចូលពីប្រទេសថៃ និង ២ ករណី ជាករណីឆ្លងក្នុងសហគមន៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរកឃើញអ្នកជំ ងឺកូ វីដ-១៩ ជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ នេះ មន្ទីសុខាភិបាលខេត្តឧត្ដរមានជ័យ បានបង្ហាញតួលេខអ្នកជំ ងឺកូ វីដ-១៩ សរុបចំនួន ២៥០៣ នាក់ ករណីនាំចូលពីក្រៅប្រទេសចំនួន ២៣៣៩ នាក់ និង ករណីឆ្លងក្នុងសហគមន៍ចំនួន ១៦៤ នាក់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More