កូនខ្មែរគួរដឹង! តើប្រាសាទអង្គរវត្តកាលដើមឡើយ មានឈ្មោះថាម្តេច?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រាសាទអង្គរវត្ត ឬ អង្គរតូច គឺមិនមែនជាឈ្មោះដើមនៃមហាប្រាសាទនេះឡើយ ពោលគឺធ្លាប់មានការផ្លាស់ប្ដូរឈ្មោះដល់ទៅ៣លើក ចាប់តាំងពីពេលកសាងឡើងដំបូងនាដើមសតវត្សរ៍ទី១២ រហូតដល់ការរកឃើញសាជាថ្មីដោយជនជាតិបារាំង នាពាក់កណ្ដាលទីពីរនៃសតវត្សរ៍ទី១៩។ នៅពេលកសាងឡើងដំបូងនាដើមសតវត្សរ៍ទី១២ ក្រោមស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២ ព្រះអង្គបានប្រទាននាមដល់មហាប្រាសាទនេះថា «ព្រះបរមវិស្ណុលោក» ដែលមានន័យថា «ឋានព្រះវិស្ណុដ៏ប្រសើរឧត្តម»។ សំណង់សាសនាដ៏ធំជាងគេនេះ ត្រូវបានកសាងឡើងក្នុងព្រះរាជបំណងឧទ្ទិសថ្វាយ «ព្រះវិស្ណុ» ដែលជាព្រះមហាអាទិទេពមួយព្រះអង្គក្នុងព្រហ្មញ្ញសាសនា ហើយត្រូវបានព្រះមហាក្សត្រ ព្រះបាទសូរ្យវរ្ម័នទី២ លើកតម្កើនគោរពបូជាយ៉ាងខ្លាំងសម្បើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់មានព្រះរាជតម្រិះជឿថា ដោយសារព្រះពរជ័យអំពីព្រះបរមវិស្ណុនេះហើយ ដែលជួយឱ្យព្រះអង្គក្លាយជាព្រះមហាអធិរាជគ្រប់គ្រងផែនដីកម្ពុជរដ្ឋទាំងមូល ទើបព្រះអង្គបញ្ជាឱ្យកសាងមហាប្រាសាទធំមួយគោរពថ្វាយព្រះបរមវិស្ណុ។ ម្យ៉ាងវិញទៀត «ព្រះបរមវិស្ណុលោក» ក៏ជាព្រះរាជមរណនាមរបស់ព្រះបាទសូរ្យវរ្ម័នទី២ ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា ព្រះបាទសូរ្យវរ្ម័នទី២ ដើមឡើយ ព្រះអង្គជាព្រះមហាក្សត្រសោយរាជ្យនៅរាជធានី «មហិធរបុរៈ» ដែលត្រូវបានគេប៉ានស្មានថាមានទីតាំងនៅក្បែរទន្លេមូល ភាគឦសានប្រទេសថៃបច្ចុប្បន្ន តែក្រោយមកព្រះអង្គក៏បានលើកទ័ពមកវាយយករាជធានី «ស្រីយសោធរបុរៈ» គឺក្រុងអង្គរបច្ចុប្បន្ន ដែលសោយរាជ្យដោយព្រះបាទនឫបតិន្ទ្រវរ្ម័ន រហូតទទួលបានជ័យជម្នះ ហើយបានឡើងសោយរាជ្យសម្បត្តិនៅក្រុងអង្គរនេះតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណេរកាលក្រោយមក «ព្រះបរមវិស្ណុលោក» ក៏ដូចជារាជធានីស្រីយសោធរបុរៈទាំងមូល ក៏ត្រូវបានគេបោះបង់ទុកចោលកណ្ដាលព្រៃព្រឹក្សាអស់កាលរាប់រយឆ្នាំ ពោលគឺចាប់ពីការចាកចោលក្រុងយសោធរបុរៈនាគ្រិស្តសករាជ ១៤៣១ ក្នុងរជ្ជកាលព្រះបាទស្រីសុយោពណ៌ទី២ ឬ ព្រះបាទពញាយ៉ាត។ រហូតដល់រជ្ជកាលព្រះបាទសម្ដេច ព្រះបរមរាជាធិរាជ រាមាធិបតី (បរមរាជាទី៤) នាសម័យលង្វែក សតវត្សរ៍ទី១៦ ទើបព្រះអង្គបានយាងទៅគង់នៅខេត្តមហានគរមួយរយៈ (ក្រុងអង្គរ) ហើយបានរៀបចំឱ្យមានទីវត្តអារាម មានព្រះសង្ឃគង់នៅ មានប្រជាពុទ្ធបរិស័ទរស់នៅ និងទំនុកបម្រុងចំពោះសាសនាជាហូរហែ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលនោះហើយដែលប្រាសាទព្រះបរមវិស្ណុលោក ត្រូវបានព្រះមហាក្សត្រ ព្រះបាទបរមរាជាទី៤ ប្រោសព្រះរាជទាននាមថ្មីថា «ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក» អានថា ព្រះ មហា នគរ អ៉ិនទ្រៈ ប្រាត់ថៈ ព្រះពិស្ណុ លោក។ «ឥន្រ្ទប្រត្ថ» ជាភាសាសំស្រ្កឹត ដែលបានក្លាយទៅជាភាសាបាលី «ឥន្ទបត្ត» មានន័យថា ទីក្រុងរបស់ព្រះឥន្ទ។ ចំណែកការផ្គុំជាមួយពាក្យ «ព្រះពិស្ណុលោក»…

Read More

អស្ចារ្យណាស់! អ្នកនាងស្រីអូន និងស្វាមី ជិះឧទ្ធម្ភាគចក្រ បាចដាំគ្រាប់ដេីមក្ងោករាប់ម៉ឺនដើម នៅជេីងភ្នំឱរ៉ាល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តប្រាកដជាបានជ្រាបរួចហើយកាលពីប៉ុន្មានសប្តាហ៍មុននេះ លោកឧកញ៉ា ឈាង រ័ត្ន ដែលជាស្វាមីរបស់អ្នកនាង នួន ស៊ុន្ទរី (ស្រីអូន) បានបង្ហាញអោយឃើញពីសកម្មភាពដែលរូបលោកនិងភរិយា បានដឹកនាំអ្នកសិល្បៈជាច្រើនរូបធ្វើដំណើរទៅកាន់ស្រុកឱរ៉ាល់ ដើម្បីលុញគ្រាប់បញ្ចុះកំដៅផែនដី ដែលជាគ្រាប់ពូជឈើក្រញូង ក្នុងយុទ្ធនាការព្យាបាលដំបៅផែនដី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បេសកម្មដ៏គួរឲ្យចាប់អារម្មណ៍មួយនេះគឺគ្រោងដាំដើមក្ងោកនៅលើភ្នំឱរ៉ាល់ រហូតទៅដល់មួយលានដើមឯណោះ ដែលនេះធ្វើឲ្យមហាជនសាទរ និង គាំទ្រជាខ្លាំងចំពោះសកម្មភាពនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បេសកម្មដ៏គួរឲ្យចាប់អារម្មណ៍ត្រូវបានលោកឧកញ៉ា ឈាង រ័ត្ន បានប្រកាសពីភាពជោគជ័យជំហានដំបូងដែលបានជិះឧទ្ធ​ម្ភាគចក្រ បាចគ្រាប់ពូជដើមឈើរហូតដល់ទៅ ១ម៉ឺនដើម និងឆាប់ៗនេះយេីងនឹងប្រេីយន្ដហោះតូចដេីម្បីបន្ដការបាចគ្រាប់ពូជអោយគ្រប់ចំនួន ៤០ម៉ឺនដើមឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកឧកញ៉ា ក៏បានឲ្យដឹងនៅលើទំព័រហ្វេសបុកថា៖ ជោគជ័យការបង្កេីតព្រឹត្តិការណ៍ជិះឧទ្ធម្ភាគចក្របាចដាំដេីមក្ងោកនៅជេីងភ្នំឱរ៉ាល់ សែសិបមុឺនដេីម បញ្ជាក់នេះជាការចាប់ផ្ដេីមបាច 10000ដេីមសំរាប់ឧទ្ធម្ភាគចក្រធំ ហេីយឆាប់ៗនេះយេីងនឹងប្រេីយន្ដហោះតូចដេីម្បីបន្ដការបាចគ្រាប់ឈេីអោយគ្រប់ចំនួន400000ដេីម។ #យេីងចូលរួមព្យាបាលដំបៅផែនដីទាំងអស់គ្នា៕

Read More

កាន់តែក្តៅ! មុននេះ ភរិយា របស់លោក សុវណ្ណ រិទ្ធី ទម្លាយរូបភាពលោកនៅជាមួយស្រីម្នាក់ ដោយរៀបរាប់បែបនេះថា…

បន្ទាប់ពីមានរឿងរ៉ាវជ ម្លោះកាលពីយប់មិញបង្កឲ្យមានកានភ្ញាក់ផ្អើលនោះ លោក សុវណ្ណ រិទ្ធី ពេលនេះត្រូវបានភរិយារបស់លោក បានទម្លាយនៅរឿងរ៉ាវមួយចំនួនទៀត ដោយរៀបរាប់ថា ៖ គេដើរមកជល់ កែវ ឬបងដឹកគេ ទៅទាំងគ្រួសារ បងនិយាយអីពិតបន្តិច បងស្ពាយកាបូបគេ ប្រលែងគ្នាដូចនឹកគ្នាណាស់ បងខុស ហើយមកចោទប្រកាន់អូន រូបភាពថ្ងៃដែលខ្ញុំទាន់ ខ្ញុំខូចចិត្តចង់សម្លាប់ខ្លួន កុំតែបានមិត្តខ្ញុំអូសខ្ញុំចេញពីរនកនិងទេ បងប្អូនចិត្តមនុស្សស្រីដូចគ្មាន បើឃើញដូចខ្ញុំតាមទាន់តើបងប្អូនធ្វើយ៉ាងមិច ដែរ សំខាន់បងប្អូនគេទាំងអស់ ជួយលាក់ការ បិតបាំង បងខ្លួនខុស ធ្វើល្បិច ធ្វើបាបបងថ្លៃ អោយចង់ចូលគុក ខ្ញុំសុំលែងត្រូវហើយ អត់ខុស ទេ ព្រោះលោកគ្មានទំនួនខុសត្រូវជាឳពុក បន្តើរស្រីគ្រប់កន្លែង…………មានរឿងពីរក្រោយច្រើនណាស់ រាប់អាចធ្វើចឹងមែន ចុះមិនហៅប្រពន្ធទៅផង រាប់អាន ឬយ៉ាងមិចអោយប្រាគដ ………..មនុស្សដូចខ្ញុំមិនចេះចោទគេខុសរបៀបទេ ថ្ងៃទី 25 ខែ 12 ឆ្នាំ 2020 ដែលលោកថាស្រីនេះ មកជល់កែវ ហេុីយ បងបោកក្មេងបាន តែបោកខ្ញុំមិនបានឡើយ….??!!ធ្វើបែបនេះខុសហើយ ខ្ញុំមិនទាន់លែងលៈលោកទេ………………គ្រាន់តែខូចចិត្តខ្លាំងទៅផឹកស្រានៅក្លឹបមិត្តរបបួលទៅ កុំអោយគិតច្រើនខ្លាច ស្លាប់យកវីដេអូននៅក្លឹបពួកម៉ាក់ផុសយកមកនិយាយចោទ បើគេមានប្រុសមែន គេមិនបង្ហោះអោយលោកមើលទេ ត្រូវចាំ សួរខ្លួនឯងមើលហេតុអ្វី បានខ្ញុំទៅជាបែបនេះ គឺមកពីរបែបនេះ៕

Read More

រកមុខឃើញហើយ! អ្នករចនារូបប្រាសាទអង្គរដ៏អច្ឆរិយ កក្រើកពេញហ្វេសប៊ុក តាមពិតកូនខ្មែរ អ្នកខេត្តកំពង់ឆ្នាំងយើងហ្នឹង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានពេលថ្មីនេះ ធ្លាយរូបភាពរចនាមួយសន្លឹក ដែលបង្ហាញពីប្រាសាទអង្គរដ៏អច្ឆរិយរបស់កម្ពុជា បានកំពុងឆាបឆក់ដួងចិត្តមហាជន ឱ្យចែករំលែកបន្តគ្នាព្រោងព្រាត ដោយលើកសរសើរមិនដាច់ពីមាត់ អំពីគំនិតនៃការរចនា ក៏ដូចជាឆន្ទៈនៃការឌីស្សាញរូបនេះឡើង ដែលបង្ហាញពីភាពអស្ចារ្យ នៃសំណង់ស្ថាបត្យកម្មលំដាប់កំពូលលើលោក ដែលប​ន្ស​ល់​ទុកដោយបុព្វបុរសខ្មែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពដ៏អស្ចារ្យមួយសន្លឹកនេះ ត្រូវបានសម្រិតសម្រាំង រចនាឡើងដោយកូនខ្មែរមួយរូប ដែលមានឈ្មោះថា អៀង មួយឡេង ភេទ ប្រុស អាយុ ៣៣​ ឆ្នាំ ដែលបច្ចុប្បន្ន លោកកំពុងស្នាក់នៅ និងបំពេញការងារទៅលើផ្នែក រចនាក្រាហ្វិក (Graphic Design) នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្លែងមកកាន់សារព័ត៌មាន « ប្រជាប្រិយ » ហេតុផលដែលជំរុញឱ្យលោក មួយឡេង ឌីស្សាញរូបនេះឡើង កត្តាដំបូងបង្អស់គឺ ដោយក្ដីស្រឡាញ់ ដែលជាក្ដីស្រឡាញ់ចំពោះមាតុភូមិ ក៏ដូចជាដែនដីសុវណ្ណភូមិខ្មែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កត្តាទី ២ នោះគឺ អ្នកឌីស្សាញអាជីពរូបនេះ ចង់ឱ្យបងប្អូនដែលជាកុលបុត្រខ្មែរទាំងអស់ រួបរួមគ្នាការពារ និង ស្រឡាញ់សម្បត្តិវប្បធម៌ជាតិរបស់ខ្លួន ។ ជាពិសេស តាមរយៈរូបរចនាអង្គរវត្តខ្មែរ ដ៏ពិសិដ្ឋមួយនេះ គឺលោកចង់បង្ហាញឱ្យពិភពលោកស្គាល់ថា អ្វីទៅជាដែនដីសុវណ្ណភូមិខ្មែរ​ សម្បត្តិវប្បធម៌ខ្មែរ និង សម្បត្តិបេតិកភ័ណ្ឌខ្មែរ ដែលបានចុះក្នុងបញ្ជីជាបេតិកភ័ណ្ឌពិភពលោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ចំពោះអត្ថន័យបង្កប់របស់រូបភាពវិញ កូនខ្មែរជំនាញ Graphic Design វ័យជាង ៣០ ឆ្នាំ រូបនេះ គឺចង់បង្ហាញឱ្យឃើញនូវ អច្ឆរិយភាពនៃអាណាចក្រអង្គរ ក៏ដូចជាមហស្ចារ្យភាព នៃសំណង់ស្ថាបត្យកម្មខ្មែរ លំដាប់កំពូលលើលោក ដែលសាង​សង់ឡើងដោយបុព្វបុរសខ្មែរពិតៗ នៅលើដែនដីសុវណ្ណភូមិកម្ពុជា ប្រៀបបីដូចជាស្ថិតនាកណ្ដាលឋានសួគ៌ក្រោមមេឃ កំពុងឈរយ៉ាងរឹងមាំ បង្ហាញភាពរុងរឿងទៅកាន់សាកលលោក ៕ ប្រភព Popular…

Read More

ទ្រាំលែងបាន! លោក សុវណ្ណរិទ្ធី បានចេញមុខទម្លាយការពិតទាំងអស់គ្មានលស់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីយប់មិញនេះ នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ ភរិយាលោក សុវណ្ណ រិទ្ធី បានកា​ន់តាំ​ងតោ​ មកកា​ប់​ឡាន របស់លោក សុវណ្ណ រិទ្ធី ដែលចតមុខផ្ទះ ឡើងខ្ទេចកញ្ចក់ ស្តុបក្រោយ និងកន្លែងផ្សេងៗទៀត ដោយចោទលោក សុវណ្ណ រិទ្ធី ថា កំពុងលួចលាក់មានស្រី។កាលពីយប់ម៉ិញនេះ នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ ភរិយាលោក សុវណ្ណ រិទ្ធី បានកា​ន់តាំ​ងតោ​ មកកា​ប់​ឡាន របស់លោក សុវណ្ណ រិទ្ធី ដែលចតមុខផ្ទះ ឡើងខ្ទេចកញ្ចក់ ស្តុបក្រោយ និងកន្លែងផ្សេងៗទៀត ដោយចោទលោក សុវណ្ណ រិទ្ធី ថា កំពុងលួចលាក់មានស្រី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាំងពីខ្ញុំនៅក្នុងគុ​គ គាត់ឈ្លោះដណ្តើមតែឡាននេះទេ មិនមែនខ្ញុំមិនឲ្យប្រពន្ធទេ ខ្ញុំឲ្យបងប្អូន តែគាត់សប្បាយ សប្បាយជាមួយមិត្តភក្តិគាត់រហូត បងប្អូនបើកមើលទៅ ទំាងហ្វេសប៊ុក ទំាង TikTok តើខ្ញុំដែលមានរូបសប្បាយដូចគាត់អត់ ខ្ញុំនៅតែផ្ទះទេបងប្អូន…។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដេកលេងលក់ ដោយសារតែទ្រាំលែងបានចំពោះទង្វើររបស់ភរិយា ធ្វើឲ្យ លោក សុវណ្ណ រិទ្ធី ចេញមុខ Live វីដេអូ តាំងពីម៉ោងជាង ២ ទៀបភ្លឺ ចូលថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ នេះថា“ខ្ញុំដេកយំរាល់ថ្ងៃ ខ្ញុំដេកយំនឹកកូនណាស់ បងប្អូនដឹងហើយថាខ្ញុំស្រឡាញ់កូន ខ្ញុំធ្លាប់មានកូនប្រឡែង ខ្ញុំមិនដែលចង់ដើរដល់ចំណុចហ្នឹងទេបងប្អូន ប៉ុន្តែវាមានរឿងច្រើនដែលបងប្អូនអត់ដឹង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែក្តៅគគុគថែមទៀតនោះ លោកបានបង្ហាញភស្តុតាងមួយចំនួន ពីសកម្មភាពភរិយាលោក បានទៅចូលរួមក្នុងកម្មវិធីផ្សេងៗយ៉ាងសប្បាយរីករាយ…

Read More

ឡូយកប់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ប្ដូរបរិយាកាសជិះម៉ូតូសាងភាពផ្អែមល្ហែម ផ្ទុះការចាប់អារម្មណ៍…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើងាកមកចាប់អារម្មណ៍ជាមួយនឹងជីវិតផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា វិញ គឺពិតជាពោរពេញទៅដោយសុភមង្គលយ៉ាងពេញទំហឹងជាមួយនឹងការប្រើជីវិតរស់នៅបែបសាមញ្ញៗបំផុត បើទោះបីមានងារជាអ្នកឧកញ៉ា ក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ ក្នុងជីវិតឯកជនដ៏សាមញ្ញៗរបស់ អ្នកឧកញ៉ារូបនេះ អ្វីដែលកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជននោះ គឺជារឿយៗសង្កេតឃើញថា អ្នកឧកញ៉ា និងភរិយា តែងតែបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងមានក្ដីសុខលើបណ្ដាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ កាន់តែគួរឱ្យចាប់អារម្មណ៍ជាខ្លាំងទៅទៀត បន្ទាប់ពីបានឃើញរូបភាពនៅលើបណ្ដាញសង្គម ភរិយារបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលអ្នកទាំងពីរបានធ្វើការផ្ដាស់ប្ដូរបរិយាកាសសាងភាពផ្អែមល្ហែមជាមួយគ្នា បែបជិះម៉ូតូធំដើរលេងម្ដងនាពេលល្ងាច ដើម្បីរំសាយអារម្មណ៍ ក្រោយពីមានការនឿយហត់ពីការងារ។ លើសពីនេះ ភរិយារបស់ អ្នកឧកញ៉ារូបនេះ ក៏បានពោលពាក្យភ្ជាប់ជាមួយនឹងរូបភាពបែបនេះថា «ហត់ពេកល្ងាចនេះ ជិះម៉ូតូដើលេងជាមួយពួកម៉ាក»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពប៉ុន្មានសន្លឹកនេះ កំពុងទាក់ចំណាប់អារម្មណ៍មហាជនលើបណ្ដាញសង្គម ព្រមទាំងបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនមានចិត្តច្រណែនពីក្ដីសុខរបស់អ្នកទាំងពីរ គ្រប់ៗគ្នាតែម្ដង៕

Read More

ថាមែនៗ! ធ្លាយផែនការ​ដំបូង​គម្រោង​សង់​ប្រាសាទ​របស់ថៃ គឺ​ប្រើ​រូប​អង្គរ​វត្ត​ពិត​ៗ​​តែ​ម្ដង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គម្រោង​ការ​សាងសង់​ប្រាសាទ​បុរាណ​ធ្វើ​ពី​ថ្ម​ឆ្លាក់​ លាយ​ស៊ីម៉ងត៍​ត្រូវ​បាន​ជនជាតិ​ថៃ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​ប្រាសាទ​នោះ​មាន​ឈ្មោះ​ថា​សីហ​នគរ​ មាន​ប្លង់​ដូច​បេះបិទ​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​រូប​ថត​ដែល​ត្រូវ​បាន​បង្ហោះ​កាល​ពី​ឆ្នាំ​មុន​ ដោយ​ Facebook ជនជាតិ​ថៃ​ម្នាក់​​ គេ​ឃើញ​បដា​ ដាក់​រូប​ប្រាសាទ​អង្គរ​វត្ត​កម្ពុជា​ តែ​សរសេរ​ឈ្មោះ​ថ្មី​ថា​ “សីហ​នគរ​”។ ក្រៅ​ពី​នោះ​នៅ​មាន​ប្លង់​បាត​ រូប​ធ្វើ​ប្លង់​ម៉ាកែត​ គឹ​ដូច​ទៅ​នឹង​អង្គរ​វត្ត​ទាំង​ស្រុង​ ដែល​នាំ​ឲ្យ​មាន​ការ​រិះ​គន់​ខាង​ខ្លាំង​ពី​ខាង​ភាគី​កម្ពុជា​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ក្រោយ​ព័ត៌មាន​ នៃ​គម្រោង​នេះ​​កាន់​តែ​ក្ដៅ​ ព្រះសង្ឃ​ព្រះ​នាម​ សុមសាក់​ ស៊ុងវ៉ារ៉ាចិត្ត​តូ​ ​ព្រះចៅអធិការវត្ត ភូមេនហ្វា​ ​ជា​អ្នក​ដឹកនាំ​ការ​កសាង​​ បកស្រាយ​​ថា​គម្រោង​នេះ​​ មិន​បាន​ចម្លង​ពី​ប្រាសាទ​ដទៃ ឬ​អង្គរ​វត្ត​ទេ​​ គឺ​កើត​ពី​ការ​ស្រមើស្រមៃ​របស់​ព្រះ​អង្គ​ផ្ទាល់​​។ ​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូប​ថត​ដែល​គេ​ឃើញ​​ក្នុង​ពិធី​បុណ្យ​កឋិន​រៃ​អង្គាស​បច្ច័យ​សង់​ប្រាសាទ​សីហ​នគរ​នេះ​ ពិត​ជា​បាន​ដាក់​រូប​ប្រាសាទ​អង្គរ​ពិត​មែន​ ប៉ុន្តែ​ការ​ពិត​យ៉ាង​ណា​រង់​ចាំ​បន្ត​ទៀត ខណៈ​ក្រសួង​វប្បធម៌​កម្ពុជា​ បាន​ឲ្យ​ស្ថាន​កុងស៊ុល​​នៅ​ប្រទេស​ថៃ​កំពុង​តាមដាន​​ តើ​ពិត​ដូច​សម្ដី​ព្រះ​សង្ឃ​អះអាង​ឬ​អត់​៕​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

កំពូល​តារា​សម្តែង​ហុងកុង ឈិ​ន ឡុ​ង បាន បរិច្ចាគ ម៉ាស់ ចំនួន ១​លានសន្លឹក ដល់​កម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តប្រាកដជាបានស្គាល់ជាក់ជាមិនខានកំពូល​តារា​សម្តែង​ហុងកុង លោក ជែក គី​ចាន់ Jackie Chan (成龙) ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ស្គាល់​ថា ឈិ​ន ឡុ​ង បាន​បរិច្ចាគ ម៉ាស់ ចំនួន ១​លានសន្លឹក ដល់​កម្ពុជា ដើម្បី​ជួយ​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល នៃ​ជំ ងឺ​កូ ​វី​ដ​-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​ថ្ងៃ​ទី​០៩ កក្កដា ២០២១ នេះ សម្ភារ​ការពារ​ជំ​ ងឺ​រា តត្បាត បាន​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ តាម​រយៈ​មន្ត្រីស្ថានទូត​ចិន ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដែល​តំណាង​ដោយ​លោក Winston Wang បាន​ប្រគល់​ម៉ាស់​ជូន​ជា​បន្តបន្ទាប់​ដល់​មន្ទីរ​ពាក់ព័ន្ធ​នានា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បី​ប្រើប្រាស់​ចាំបាច់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំ ង​ជំ ងឺ​កូ ​វី​ដ​-១៩ ។ ក្នុង​នោះ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ទទួល​បាន​ម៉ាស់​ចំនួន ៥០,០០០ ​ផង​ដែរ ៕ ប្រភព Koh Santepheap Daily

Read More

ចិត្តល្អណាស់! លោកជំទាវ ទ្រី ដាណា និងស្វាមី ជួយសង់ផ្ទះ ១០ខ្នងជូនអតីតយុទ្ធជន ស្មើនឹងថវិកាចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនទូទាំងប្រទេសប្រាកដជាជ្រាបច្បាស់មកហើយ ពីអ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា មានទឹកចិត្តល្អប្រពៃក្រៃលែង តែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អ្នកដែលជួបការខ្វះខាតក្នុងជីវភាព ជនចាស់ជរា កុមារកំព្រា អ្នកគ្មានទីពឹងជាដើម និងតែងបរិច្ចាគជូនប្រមុខរដ្ឋាភិបាលកម្ពុជាមិនដែលអាក់ខាន នោះ គឺលោកជំទាវ ទ្រី ដាណា និងស្វាមី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ លោកជំទាវ ទ្រី ដាណា និងស្វាមីលោក ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បានបរិច្ចាគថវិកាចំនួន ៣៥,០០០ ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីសង់ផ្ទះចំនួន ១០ខ្នងជូនដល់ អតីតយុទ្ធជនកម្ពុជាក្រីក្រ ។ តាមប្រភពពី ខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ការចូលរួមចំណែករបស់លោកជំទាវ ទ្រី ដាណា និងស្វាមី គឺក្នុងគម្រោងសង់ផ្ទះ នួន ៦២៨ខ្នង ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងឱកាសនោះជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ លោកជំទាវ ទ្រី ដាណា និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ដែលបានឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកជំទាវ ទ្រី ដាណា និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យបានចូលរួមចំណែកការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដែលជាសមាគមជាតិតែងតែធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតយ៉ាងពិតប្រាកដ និងបានកសាងនូវភាពជឿជាក់ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា…

Read More

ចឹងសោះ! មូលហេតុទាំងនេះទើបភរិយា សុវណ្ណរិទ្ធី ឈានដល់ ជ ម្លោះផ្អើលភូមិទាំងយប់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមួយចំនួនប្រាកដជាបានជ្រាបរួចមកហើយជំុវិញរឿងរ៉ាវ លោក សុវណ្ណរឹទ្ធី និង ភរិយា កាលពីយប់មិញបានបង្កឲមានការភ្ញាក់ផ្អើយជាខ្លាំងដល់ប្រិយមិត្តអ្នកលែងក្នុងបណ្តាញសង្គម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើយោងតាមវីដេអូបានបង្ហោះកាលពីយប់មិញ លោក សុវណ្ណ រិទ្ធី បានបញ្ចាក់ថា ប្រពន្ធលោកទាមទារយកឡាន លោកបាននិយាយថា ឡានខូច ជាពិសេសបានឃើញស្បែកជើង មុស្សស្រីនៅក្នុងឡានលោក ចំពោះរឿងនេះលោក សុវណ្ណរិទ្ធី បានបញ្ចាក់ថាជាស្បែកជើងប្អូនស្រី របស់លោកទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តោះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖

Read More