ធ្ងន់កហើយ! បន្ទាប់ពីមានការកើតហេតុការណ៍ផ្ទុះរោងចក្រ ស្រាប់តែថៃ ជួបរឿងផ្ទួនៗគ្នា ២បន្ថែមទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថៃ: ក្រោយកើតហេតុការណ៍អគ្គីភ័យក្នុងរោងចក្រស្នោរ និងប្លាស្ទិចនៅក្នុងខេត្តសមុទ្របា្រកានរួចមក នាពេលថ្មីៗកន្លងទៅនេះ ពោលគឺពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ស្រាប់តែប្រទេសបានជួបប្រទះទៅនឹងព្រឹត្តិការណ៍ដ៏រន្ធត់ចំនួន២បន្ថែមទៀតគឺ: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទី១:ករណីអគ្គីភ័យឆាបឆេះទី២ ស្ថិតនៅក្នុងតំបន់ឧស្សាហកម្មរោងចក្រឡាត់ក:បាំង ក្រុងបាងកក ប្រទេសថៃ កាលពីម្សិលមិញនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទី២: ករណីមានអ្នកយកគ្រាប់បែកទៅបង្កប់បណ្តាលអោយផ្ទុះ របួសធ្ងន់៣នាក់ ដែលហេតុការណ៍នេះស្ថិតនៅខេត្តសុងខ្លា ស្ថិតនៅភាគខាងត្បូងប្រទេសថៃ៕ ចង់ជ្រាបកាន់ច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

Read More

ថៃបានបំភ្លឺប្រាប់ក្រសួងថា ប្រាសាទដែលខ្លួនកសាង មិនបានលួចចម្លងប្លង់ប្រាសាទអង្គរវត្តខ្មែរឡើយ ដោយសារហេតុផល ៣ ចំណុចនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ ក្រោយក្រសួងបានទំនាក់ទំនង និង សហការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ដើម្បីស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រសួងប្រមូលបានព័ត៌មានជាបឋមមួយចំនួនដូចខាងក្រោម ៖ ១. សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀត មានភាពចម្រុះគ្នា ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងឡាយ ឃុំបានស៊ុង ស្រុកណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និង ចាក់បេតុងបង្កប់ដែកពីខាងក្នុង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. តាមរយៈការបំភ្លឺ និង បង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬ សាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬ ប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និង រចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទក៏ស្វាគមន៍ក្នុងការទទួលស្នើឱ្យមន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជា ចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមានការមន្ទិលសង្ស័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិ ដែលតែងយកចិត្តទុកដាក់ ការពារ លើកតម្កើងកិត្យានុភាព អត្តសញ្ញាណជាតិ ព្រមទាំងសិល្បៈវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ ហើយក្រសួងនឹងធ្វើការតាមដានការងារនេះជាបន្ត ដោយយកចិត្តទុកដាក់ ៕ ប្រភព Popular Magazine

Read More

នៅវត្តមហាមន្ត្រី ព្រះសង្ឃ និង កូនសិស្ស ជិត ៧០០ អង្គ-នាក់ កំពុងខ្វះស្បៀង ខណៈកំពុងធ្វើចត្តាឡីស័ក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីពេលថ្មីៗកន្លងទៅនេះ តាមរយៈអ្នកនាំពាក្យក្រសួងធម្មការ និង សាសនា បានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានចុះ​យក​សំណាក ទៅលើព្រះសង្ឃ និង កូនសិស្ស នៅក្នុងទីតាំងវត្តមហាមន្ត្រី ជាង ១០០ ករណី និង បានរកឃើញសំណាកវិជ្ជមាន​កូ វីដ-១៩ សរុប ចំនួន ៥១ ករណី ដែលចំណោមអ្នកដែលវិជ្ជមាននេះ មានព្រះសង្ឃចំនួន ៤០ អង្គ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់មក អជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទខ្ទប់វត្តមហាមន្ត្រី ជាបណ្តោះអាសន្នសិន ក្រោយរកឃើញព្រះសង្ឃ និង កូនសិស្សជាច្រើនអង្គ-នាក់វិជ្ជមានកូ វីដ-១៩ ។ យ៉ាងណាមិញ ក្រោយការបិទខ្ទប់មានព្រះសង្ឃ យាយជី តាជី តាអាចារ្យ និង កូនសិស្សជាដើមចំនួន ៦៩៣ អង្គ-នាក់ កំពុងធ្វើចត្តាឡីស័កនៅក្នុងវត្ត ហើយក៏ត្រូវការគ្រឿងឧបភោគបរិភោគផ្សេងៗជាចាំបាច់ ដើម្បីដោះស្រាយចង្ហាន់ក្នុងកំលុងពេលនៃការបិទខ្ទប់នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការឱ្យដឹងពីព្រះភិក្ខុ ឈឿន ឃុន ជាព្រះគ្រូសូត្រស្តាំនៃវត្តមហាមន្ត្រី មានសង្ឃដិការថា កាលពីថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២១ ម្សិលមិញនេះ តាមរយៈសាលារាជធានៅភ្នំពេញបាននាំយកអង្ករចំនួន ៣ តោន និង គ្រឿង ឧបភោគបរិភោគផ្សេងៗ ហើយនៅថ្ងៃនេះក៏មានពុទ្ធបរិស័ទនាំយកអង្ករចំនួនជាង ៤ តោន បន្លែ ជាដើមមកប្រគេនជាហូហែរ ដែលអាចទ្រទ្រង់បានប្រមាណជាង ១ សប្តាហ៍ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាយ៉ាងនេះក្ដី ដោយសារតែចំនួនព្រះសង្ឃ និង កូនសិស្សមានចំនួនច្រើន ដូច្នេះតម្រូវការជាចាំបាច់ គឺនៅតែត្រូវការជំនួយពីពុទ្ធបរិស័ទបន្ថែម ដើម្បីដោះស្រាយកំលុងពេលនៃការធ្វើចត្តាឡីស័កនេះ ព្រោះមិនទាន់ដឹងច្បាស់ថា វត្តមហាមន្ត្រីត្រូវបន្តបិទរហូតដល់ពេលណានោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំលឹកបន្ថែមថា មុនឈានទៅដល់ការរកឃើញឆ្លង…

Read More

អាណិតណាស់! យាយណាង ក្រោយជាពីកូ វីដ ស្រាប់តែវង្វេងស្មារតី មិនអាចនិយាយបាន (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ វីរសិល្បករជើងចាស់ខ្មែរលោកយាយ ណយ សំណាង ដែលមហាជនទូទៅហៅថា យាយ ណាង បានឆ្លងជំ ងឺកូ វីដ-១៩ ហើយក៏ទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យមួយរយៈនោះ ឥឡូវសិល្បកររូបនេះបានជាសះស្បើយហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការជាសះស្បើយ ពិតជាធ្វើឱ្យមហាជនមានសេចក្ដីរីករាយយ៉ាងខ្លាំង តែក្នុងនោះមហាជនក៏កើតក្ដីអាណិតខ្លាំងដែរទៅកាន់សិល្បកររូបនេះ ដោយហេតុថា ទោះបីបានជាពីជំ ងឺកូ វីដ-១៩ ពិតមែន តែលោកយាយ ណាង ហាក់បីជាបាត់បង់ការចងចាំ វង្វេងស្មារតី ពុំអាចនិយាយអ្វីបានឡើយ សូម្បីតែអ្នកស្និទ្ធស្នាលស្គាល់ពីមុនក៏លែងស្គាល់ ដែលធ្វើឱ្យកូនចៅលោកយាយព្រួយបារម្ភយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើតាមការបញ្ជាក់ពីកូនប្រុសលោកយាយ បានឱ្យដឹងថា មូលហេតុដែលលោកយាយវង្វេងស្មាតីបែបនេះ ក៏ព្រោះតែកាលដែលលោកយាយឆ្លងជំ ងឺកូ វីដ-១៩ លោកហាក់ជាតក់ស្លុតខ្លាំង ទើបធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ហើយក៏បណ្ដាលឱ្យលោកយាយកើតអាការវង្វេងស្មារតីដូចនេះទៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ បើងាកទៅមើលមហាជនអ្នកគាំទ្រឯណោះវិញ ម្នាក់ៗ ហាក់មានក្ដីរំជួលចិត្តគ្រប់គ្នា ព្រោះថាគិតក្រោយពីបានជាសះស្បើយពីជំ ងឺកូ វីដ-១៩ ហើយសុខភាពលោកយាយនឹងប្រសើរឡើង តែមិននឹកស្មានថាលោកយាយត្រូវកើតអាការវង្វេងបែបនេះទៀតសោះ៕

Read More

ពិតទេ! ថ្ងៃផ្ទុះរឿងអង្គរវត្ត Copy គឺជាថ្ងៃផ្ទុះហេតុការណ៍ឆេះរោងចក្រនៅថៃ មហាជនយល់ថាជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២១ នេះ មហាជនទាំងក្នុង និង ក្រៅប្រទេស កំពុងផ្ទុះការប្រតិកម្មជុំវិញរឿងរ៉ាវប្រាសាទមួយនៅខេត្តបុរីរ៉ាំ ដែលភាគីថៃបានចេញប្លង់ស្រដៀងប្រាសាទអង្គរវត្តរបស់កម្ពុជា ដោយគ្មានសិទ្ធិអនុញ្ញាតនោះឡើយ ធ្វើឱ្យប្រជាជនខ្មែរហាក់ស្រងាកចិត្ត និង ផ្ទុះកំហឹងជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងថ្ងៃតែមួយ នៅវេលាព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២១ នៅប្រទេសថៃ ក៏មានផ្ទុះហេតុការណ៍អគ្គិភ័យឆេះរោងចក្រប្លាស្ទិកមួយកន្លែងនៅក្នុងខេត្តសាមុតប្រាកាន ប្រទេសថៃ ដែលអគ្គិភ័យនោះបានលេបត្របាក់លំនៅដ្ឋានប្រជាជនជាច្រើនខ្នងនៅក្បែរនោះ មានទាំងសំណង់អគារតូចធំមួយចំនួន ត្រូវបានបាត់បង់ ខណៈអ្នកពន្លត់អគ្គីភ័យមួយចំនួន បានស្លា ប់បាត់បង់ជីវិត និង មានអ្នករងរ បួ សជាច្រើននាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងរ៉ាវដ៏គាប់ជួនទាំង ២ ខាងលើនេះ បានធ្វើឱ្យមហាជនមួយចំនួន ដែលមានទំនោរទៅខាងអបិយជំនឿយល់ឃើញថា នេះអាចជាបណ្ដាសាមួយ ដោយសារតែប្រទេសថៃ បានមានចេតនាចេញប្លង់ប្រាសាទដូចប្រាសាទអង្គរវត្ត ដែលជាមរតកស្ថាបត្យកម្មដូនតាខ្មែរ ទើបទទួលរងនូវគ្រោះភ័យវឹកវរ ឆា ប ឆេះមានផ្សែងខ្មួលខ្មាញ់ពេញផ្ទៃមេឃបែបនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះពួកគេ បានទាញហេតុការណ៍នេះទៅប្រៀបធៀបកាលពី ៦ ឆ្នាំមុន ដែលប្រទេសឥណ្ឌា មានគំនិតចម្លងការសាងសង់ប្រសាទអង្គរវត្តដូចគ្នា ស្រាប់តែជួបនូវគ្រោះរលកកម្ដៅបំផុតលេខរៀងទី ៥ ក្នុងពិភពលោក ដែលបានបង្កភាពវឹកវរមិនធម្មតាកាលពីគ្រានោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ជុំវិញរឿងនេះ មហាជនមួយចំនួនទៀតយល់ថា ពួកគេមិនបដិសេដចំពោះគំនិតបែបនេះឡើយ តែគេយល់ឃើញថា នេះគ្រាន់តែជារឿងពីរផ្សេងគ្នា ដែលបានកើតឡើងក្នុងពេលតែមួយប៉ុណ្ណោះ ដែលអាចនិយាយបានថាជាការចៃដន្យ ហើយពួកគេក៏សង្ឃឹមថារឿងរ៉ាវទាំង ២ នេះនឹងមានដំណោះស្រាយឆាប់ៗ ងាកទៅរកភាពប្រសើរឡើងវិញផងដែរ ៕ ប្រភព Popular Magazine

Read More

ក្នុងនាមជាកូនខ្មែរ! ឃើញហើយទ្រាំមិនបាន អ្នកនាង ខាត់សុឃីម ក៏បានពោពាក្យមួយមាត់យ៉ាងខ្លីថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រាសាទអង្គរជាប្រាងប្រាសាទមួយដែលមានវ័យចំណាស់ជាងគេនៅលេីពីភពលោកដែលជាប់ចំណាត់ថ្នាក់លេខ៧ដែលបានចូលជាបិតិកភណ្ឌពិភពលោកនៅក្នុងថ្ងៃទី១៤ខែធ្នូឆ្នាំ១៩៩២ដែលជាមោទនះភាពដ៏ថ្លៃថ្លានៃប្រទេកម្ពុជាយេីង។ពិភពលោកបានទទួលស្គាល់នៅកេរ្តិ៏តំណែលមួយនេះថាជារបស់ខ្មែរដែលមិនមានប្រទេសណាដែលមានសិទ្ធិនៅក្នុងចម្លងឬក៏ចង់បង្កេីតដោយលួចលាក់នោះទេ។ក្រោយបានចូលជាបិតិកភណ្ឌជាតិរួចមកប្រាសាទអង្គរវត្តមានអ្នកចូលទស្សនារាប់សិបលាននាក់មិនថាបរទេសឬក៏ប្រជាជនខ្មែរនោះទេគឺមិនដែលភ្លេចនៅអរិយធ៏យនឹងសម្បត្តិវប្បធ៏មដ៏ល្អឥតខ្ចោះមួយនេះបានឡេីយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រាកដជាប្រិយមិត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរ មានជ្រាបរួចមកហើយ អំពីរឿងរ៉ាវកំពុងតែផ្ទុះខ្លាំងនៅលើបណ្តាញសង្គម​​ហ្វេសប៊ុក ជាពិសេសប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែមានការប្រតិកម្មខ្លាំងទៅលើប្​​​រទេសថៃ បន្ទាប់ពីឃើញរូបភាពប្រាសាទមួយថៃកំពុងសាងសង់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅខេត្តបុរី​​រ៉ាំ ដែលមានរូបរាងស្រដៀង​​ទៅនឹងប្រាសាទអង្គរ​​​វត្តខ្មែរនោះ ស្របពេលនេះខា​​ងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ រួមទាំងកុ​​ងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ កំពុ​​ងស្រា​​វជ្រា​​វ​​លើករណីខាងលើឱ្យបានល្អិតល្អន់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើក្រឡេ​​កទៅ សិល្បករ-ការិនី នៅក្នុងរង្វង់សិល្បៈ គេក៏បានឃើញតារាស្រីពហុជំនាញ​​ឈរជើងច្រើនឆ្នាំនៅលើវិថីសិល្បៈ អ្នកនាង ​​ខាត់​ សុឃីម ក៏បា​នចេញមុខមកនិយាយ​ពីរឿងរ៉ាវពាក់ព័ន្ធនឹងការសាងសង់ប្រា​សាទនៅខេត្តបុរីរ៉ាំ ប្រទេសថៃ ដែលមានរូបរាងស្រដៀងនឹ​ងប្រាសាទអង្គរវត្តដូចគ្នាដែរ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែថ្មីៗនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះ​ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាព ព្រមទាំងភ្ជាប់សារដ៏ខ្លី តែមានអត្ថន័យធ្វើឱ្យមានការ​ចែករំលែកតៗគ្នាជា​ច្រើនថា «St​o​p​ c​o​p​y​ pl​ea​se ! Thai​ Lan​​d ជួ​យ shar​e ម្នាក់មួយប​​ងប្អូន​ខ្មែរយើង» ៕

Read More