នារីវ័យក្មេងម្នាក់ជួបរឿងអកុសល នៅលើម៉ូតូកង់បីនៅតាមផ្លូវ ខណៈមិត្តភ័ក្តិកំពុងតែដឹកទៅសង្គ្រោះ ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង ១១ៈ៣០នាទីយប់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ ដោយនារីវ័យក្មេងម្នាក់បានផឹ.ក.ស្រាថ្នាំលាយជាមួយស្ទីងអស់ ៦ឈុត ក៏មានអាការៈមិនស្រួលខ្លួន ភ្លាមៗបានហៅម៉ូតូកង់បីដឹកទៅមន្ទីរពេទ្យ តែជាអកុសលបានបា.ត់.ប.ង់.ជីវិតនៅលើម៉ូតូកង់បីតែម្តង នៅចំណុចទល់មុខវត្តចា.ក់អង្រែក្រោម ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចា.ក់អង្រែក្រោម ខណ្ឌមានជ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពព័ត៌មានបានឱ្យដឹង​ថា នារីរងគ្រោះខាងលើមានឈ្មោះ ស្រីលីន អាយុ ២០ឆ្នាំ មុខរបររត់តុតាមភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ តាមប្រភពពីស្ត្រីម្នាក់ដែលត្រូវជាមិត្តភ័ក្ដិនារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នាចំនួន ៦នាក់ ក្នុងនោះស្រី ៥នាក់ និងប្រុសម្នាក់ជាសង្សាររបស់នារីរងគ្រោះបាននាំគ្នាជួបជុំផឹ.ក.ស៊ី ដោយពួកគេជាស្ត្រី ៤នាក់បាននាំគ្នាផឹ.ក.ស្រា.បៀរកំប៉ុង ចំណែកនារីរងគ្រោះជាមួយនឹងសង្សារ បានផឹ.ក.ស្រាថ្នាំលាយជាមួយនឹងភេសជ្ជៈស្ទីងអស់ចំនួន ៦ឈុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះផឹកស្រ.វឹ.ង នារីរងគ្រោះក៏បានក្អួ.ត.ច.ង្អោរ ទន់ដៃទន់ជើង ដោយឃើញអាកា​រៈមិនស្រួល ពួកគេជាមិត្តភ័ក្ដិ ក៏បានហៅម៉ូតូកង់បីឥណ្ឌាឱ្យដឹកនារីរងគ្រោះទៅមន្ទីរពេទ្យ តែពេលដល់មន្ទីរពេទ្យរុស្ស៊ី ពេទ្យថាអត់ទទួល ក៏បន្តទៅពេទ្យឯកជន បញ្ញាសក្តិ ពេទ្យអត់ទទួលទៀត ក៏បានបន្តទៅមន្ទីរពេទ្យកាល់ម៉ែ​ត តែជាអកុសល ពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែ​ត គ្រូពេទ្យបានប្រាប់ថា នារីរងគ្រោះបានបា.ត់.ប.ង់.ជីវិតបាត់ទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមកមិត្តភ័ក្តិក៏បានទាក់ទង​ទៅសាច់ញាតិនៅឯខេត្ត ហើយសាច់ញាតិក៏ប្រាប់មកវិញថា ឱ្យកង់បីដឹកយកទៅដាក់នៅវត្តចា.ក់អង្រែក្រោមទៅ ដើម្បីធ្វើបុណ្យ។ ប៉ុន្តែពេលដល់មុខវត្តចា.ក់អង្រែក្រោម វត្តបានចា.ក់សោ​របង​មិនឱ្យចូល ដោយរង់ចាំខាងពេទ្យមកយកសំណាក និងឱ្យខាងសមត្ថកិច្ចជំនាញពិនិត្យមើលថា ជនរងគ្រោះបា.ត់.ប.ង់.ជីវិតដោយសារករណីអ្វីអោយប្រាកដ។ ក្រោយពី​ពិនិត្យរួច ទើបសមត្ថកិច្ចប្រគល់ស.ពអោយក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Read More