សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោលកម្មវិធីជួបជុំទាំងអស់ រួមទាំងជំនួបផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដោយសារជាប់ពាក់ព័ន្ធជាមួយអ្នកជំ.ងឺកូ.វីដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសសម្រេចលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុក ទាំងការជួបផ្ទាល់ ទាំងការជួបតាមវីដេអូ រួមទាំងការជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ខាងមុខនេះ នៅវិមានសន្តិភាពផងដែរ ដោយសារតែសម្តេច បានជាប់ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ គ្រូពេទ្យតម្រូវឲ្យធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាចាំបាច់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់! ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យតម្រូវឲ្យខ្ញុំធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំសូមអភ័យទោស ដែលតម្រូវឲ្យខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលគ្រោងជួបគ្នានៅម៉ោង៩៖០០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅវិមានសន្តិភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះត្រូវលុបចោលការជួបទាំងខ្មែរ ទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុន ជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំង កងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវឲ្យមានមនុស្សចូលមកជិតខ្ញុំទេ»៕ ប្រភព Fresh News

Read More

តារាសម្តែង ចាន់ ស្រីរ័ត្ន បានប្រកាសថាខ្លួនមាន «វិជ្ជមានកូ.វីដ-១៩»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ភ្នំពេញ)៖ តារាសម្តែង និងជាពិធីការិនី កញ្ញា ចាន់ ស្រីរ័ត្ន នៅមុននេះបន្តិច បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ខ្លួនបានឆ្លងជំ.ងឺកូ.វីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈបណ្តាញសង្គម កញ្ញា ចាន់ ស្រីរ័ត្ន បានសរសេរសារយ៉ាងដូច្នេះថា «បងប្អូនទាំងអស់គ្នាខ្ញុំ ចាន់ ស្រីរ័ត្ន បានឆ្លងកូ.វីដ-១៩ ខ្ញុំបានឆ្លងកូវីដហើយ អ្នកដែលបានពាក់ព័ន្ធសុំមកធ្វើសំណាកផង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងការបង្ហោះសារយ៉ាងខ្លីនេះ កញ្ញា ចាន់ ស្រីរ័ត្ន មិនបានលំអិតប្រាប់មហាជននោះទេថា តើបច្ចុប្បន្ននាងកំពុងទទួលការព្យាបាលនៅឯណា ខណៈទស្សនិកជន និងមិត្តរួមសិល្បៈកំពុងចង់ដឹងបន្ថែមពីស្ថានភាពបច្ចុប្បន្នរបស់តារាស្រីដួងនេះ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានលំអិតយ៉ាងណានោះ យើងនឹងជម្រាបជូនប្រិយមិត្តអ្នកអានបន្ត៕

Read More

តារាកំប្លែង ខ្ញុង កូនអាយុ ១ ឆ្នាំហើយ ទើបដាច់ចិត្តទម្លាយរឿងឈឺចាប់មួយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចប្រិយមិត្តបានជ្រាបហើយថា តារាកំប្លែង ខ្ញុង និង នាយ កៃដ ទទួលបានចំណងដៃកូនម្នាក់ដ៏គួរស្រឡាញ់បន្ទាប់ពីចាប់ដៃគ្នារៀបការតាមប្រពៃណី ។យ៉ាងណាគិតមកដល់ពេលនេះ កូនសំណព្វចិត្តរបស់តារាកំប្លែង ខ្ញុង មានអាយុ ១ ឆ្នាំត្រឹម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈពេលនេះកូនក៏មានសុខភាពល្អ និង ទទួលបានការស្រឡាញ់មើលថែ ព្រមទាំងភាពកក់ក្ដៅពេញលេញពីនាង និង ស្វាមី ស្រាប់តែតារាកំប្លែង ខ្ញុង ដាច់ចិត្តទម្លាយរឿងឈឺចាប់មួយ ដោយកាលនាងសម្រាលកូនថ្ងៃដំបូង ខ្ញុង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនអាចនៅជិតមើលថែកូនបានទេ ដោយកូនត្រូវបញ្ចូលទៅកាន់មន្ទីរពេទ្យផ្សេងគ្នា ព្រោះកាលនោះនាងពពោះបានត្រឹមតែ ៧ ខែ ក៏បែកទឹកភ្លោះសម្រាលតែម្ដង ។ ក្រៅពីរៀបរាប់រឿងឈឺចាប់មួយនេះ ខ្ញុង ក៏បានជូនពរថ្ងៃកំណើតកូនប្រកបដោយក្ដីស្រឡាញ់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «19 ខែ 6 ឆ្នាំ 2021 មួយឆ្នាំគត់ដែលកូនបានឃើញពន្លឺថ្ងៃ ថ្ងៃកំណើតកូនម៉ាក់សូមពរពីទេវតា តាមថែរក្សាកូនឱ្យមានសុខភាពល្អមានអនាគតល្អជួបតែភាពជោគជ័យក្នុងជីវិត ចម្រុងចម្រើនរហូតទៅ កូនជាកែវភ្នែកកូនជាបេះដូងថ្លើមសួតប្រម៉ាត់ កូនជាអ្វីគ្រប់យ៉ាងរបស់ម៉ាក់» ។

Read More

ភ្ញាក់ផ្អើលជាខ្លាំង! ម៉ៅ សុចាន់ធី ដេកស្ដូកស្កឹងលើគ្រែពេទ្យ រួចត្អូញថា ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកប្រើប្រាស់បណ្ដាញសង្គមហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញអតីតតារាសម្ដែង អ្នកនាង ម៉ៅ សុចាន់ធី បានដេកស្ដូកស្ដឹងនៅលើគ្រែពេទ្យ ដោយនៅដៃមានព្យូរសេរ៉ូមរណីងរណោងផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីបង្ហាញរូបភាពដេកលើគ្រែពេទ្យដ៏គួរឱ្យអាណិត អតីតតារាសម្ដែងរូបនេះ ក៏បានសរសេរសារមួយក្នុងអត្ថន័យត្អូញត្អែរពីជីវិតហាក់ដូចជាកំពុងមានបញ្ហាសុខភាពថា «ពេលនេះទើបដឹងថាអ្វីៗក៏លែងចង់បានដែរ មនុស្សយើងម្នាក់នឹងមានថ្ងៃនេះ ជីវិតខ្ញុំមួយថ្ងៃកាត់ មួយថ្ងៃកោរ សង្ឃឹមថាបងប្អូនយល់ពីស្រីម្នាក់នេះ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការបង្ហោះរូបភាពលាយឡំជាមួយសារហាក់ដូចកំពុងអស់សង្ឃឹមរបស់អតីតតារាសម្ដែង ម៉ៅ សុចាន់ធី បានធ្វើឱ្យមហាជនជាច្រើនព្រួយបារម្ភចំពោះសុខភាពអ្នកនាងមិនស្ទើរនោះទេ ដោយអ្នកខ្លះបានជូនពរឱ្យអតីតតារាស្រីរូបនេះឆាប់ជាសះស្បើយ និង ខ្លះទៀតក៏បានផ្ញើសារលើកទឹកចិត្តអ្នកនាងព្រោងព្រាត ៕

Read More

សុខៗ ស៊ឹម សូលិកា ទម្លាយពីចរិតប្រពន្ធ ណាខុន អស់គ្មានសល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិធីការិនី ស៊ឹម សូលិកា បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនៅសុខៗអ្នកនាងស្រាប់តែទម្លាយពីទំនាក់ទំនងរវាងនាង និង ប្រពន្ធរបស់តារាសម្ដែង ណាខុន បានស្គាល់រាប់អានគ្នារយៈពេល ១៧ ឆ្នាំមកហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងមកអ្នកលេងបណ្ដាញសង្គម ច្រើនតែឃើញតារាសម្ដែងរូបសង្ហា ណាខុន អួតសរសើរពីប្រពន្ធជាទីស្រឡាញ់ ក៏ដូចជាបង្ហាញភាពផ្អែមល្ហែមរវាងគ្នានឹងគ្នាជាដើម ដោយឡែកស្រាប់តែលើកនេះ អ្នកនាង ស៊ឹម សូលិកា បានចេញមុខទម្លាយចរិតប្រពន្ធតារាសម្ដែងរូបនេះច្បាស់ៗគ្មានលាក់បាំងតែម្ដង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចនិយាយថាជារឿងកម្រ ដោយនៅសុខៗ ស៊ឹម សូលិកា បានអះអាងពីចរិតប្រពន្ធ ណាខុន ជាមនុស្សល្អ ជាមនុស្សមានគុណធម៌គួរឱ្យចង់រាប់អានបំផុត ។នេះជាសារទាំងស្រុងរបស់ ស៊ឹម សូលិកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ឆ្ងល់នារីម្នាក់នេះណាស់ Sarin Dalin ក្នុងចិត្តបេះដូងរបស់គាត់អីក៏ល្អសន្ដោសប្រណីម្ល៉េះ??? សម្តីតិច ធ្វើល្អច្រើន ចែករំលែកក្ដីសុខឱ្យមនុស្សជុំវិញខ្លួនជានិច្ច តាំងពីបានស្គាល់គាត់ ១៧ ឆ្នាំមកនេះ ខ្ញុំហ៊ាននិយាយថាគាត់ពិតជាមនុស្សល្អ មានគុណធម៌ណាស់» ៕

Read More

ស្ងាត់ៗ! ជី ដេវីត និង ទេព បូព្រឹក្ស ឱ្យដំរួយមានសមាជិកថ្មីបាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកណាៗក៏ដឹងដែរថា ទេព បូព្រឹក្ស ជាគូស្នេហ៍បណ្ដូលចិត្តរបស់តារាចម្រៀងប្រុស ងួន ចាន់ដេវីត ដោយគេឃើញថាពេលទៅណាមកណា គូស្នេហ៍មួយគូនេះតែងបណ្ដើរគ្នាយ៉ាងត្រសង និង បង្ហោះនូវភាពផ្អែមល្ហែមជាមួយគ្នាស្ទើរតែគ្រប់ពេលវេលា គ្រប់ទីកន្លែង មិនសូវជាលស់ថ្ងៃណាមួយនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ថ្មីៗនេះ ពិតធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់គូស្នេហ៍តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស និង តារា Rap លោក ងួន ចាន់ដេវីត បន្ទាប់ពីលោកបានចេញមុខមកបង្ហោះរូបភាព ដោយយកដៃអង្អែលលើពោះតារាស្រី ទេព បូព្រឹក្ស ហើយសរសេរថា «Me and My Baby»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងឃើញ រូបភាព និង Caption បែបនោះមក ធ្វើឱ្យមហាម្នាក់ៗយល់ថា ពេលនេះគូស្នេហ៍តារាមួយគូនេះ ទំនងមានដំណឹងល្អហើយ ពីព្រោះថាអ្នកទាំងពីរក៏ស្រឡាញ់គ្នាមកយូរឆ្នាំហើយដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ មានប្រិយមិត្តមួយចំនួនបានគិតថា តារាស្រី ទេព បូព្រឹក្ស និង គូស្នេហ៍ទំនងជា Prank លេងប៉ុណ្ណោះ តែយ៉ាងណាគេក៏ឃើញមានមហាជន និង មិត្តសិល្បៈករដទៃទៀតចូលទៅខមមិនអបអរព្រោងព្រាតផងដែរ ៕

Read More