អាណិតខំយកក្មួយស្រីមកចិញ្ចឹមឲ្យរស់នៅជាមួយ ដល់ធំដឹងក្ដីក្មួយលួចទាក់ទងប្ដីរហូតមាន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រី​ម្នាក់ តក់ស្លុត​ជា​ខ្លាំង នៅ​ពេល​រូប​នាង រក​ឃើញ​ថា កូន​ស្រី​ចិញ្ចឹម​របស់​ខ្លួន ដែល​នាង​ចិញ្ចឹម​ផ្ទាល់​ដៃ​រយៈពេល ១០ ឆ្នាំ​មក​នេះ កំពុង​តែ​មាន​ផ្ទៃ​ពោះ​ជាមួយ​ស្វាមី​របស់​ខ្លួន ។ ស្ត្រី​ជន​ជាតិ​វៀតណាម​ម្នាក់ ដែល​មាន​ឈ្មោះ​កាត់​ថា NH ដំបូង​ឡើយ រួម​រស់​ជាមួយ​ស្វាមី​ក្នុង​ប្រទេស​អូស្ត្រាលី ពោរពេញ​ដោយ​ក្ដី​សុខ​បំផុត ។ ក្រោយ​ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស​ចំនួន ៤ នាក់​រួម​គ្នា NH និង​ប្ដី​របស់​នាង ចង់​បាន​កូន​ស្រី​ម្នាក់​ទៀត ហើយ​ក៏​សម្រេច​ចិត្ត​យក​ក្មួយ​ស្រី​បង្កើត​របស់​នាង ដែល​ពេល​នោះ​មាន​អាយុ​ប្រមាណ ៦ ទៅ ៧ ឆ្នាំ មក​ធ្វើ​ជា​កូន​ចិញ្ចឹម​ខ្លួន ដោយ​សារ​បង​ស្រី​របស់ NH មាន​បញ្ហា​ខ្វះខាត មិន​អាច​ផ្គត់ផ្គង់​ចិញ្ចឹម​កូន​បាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាង NH គិត​ថា ក្រោយ​យក​ក្មួយ​ស្រី​មក​ចិញ្ចឹម នាង និង​ស្វាមី​អាច​នឹង​ទទួល​បាន​កូន​ស្រី​ដ៏​ល្អ​មួយ តាម​តែ​ពួកគេ​ប្រាថ្នា​ចង់​បាន ហើយ​គ្រួសារ​នាង​នឹង​មាន​សុភមង្គល​កាន់​តែ​ខ្លាំង តែ​ទោះ​ជា​យ៉ាង​ណា ស្ត្រី​រូប​នេះ មិន​ធ្លាប់​រំពឹង​ទុក​ថា M (ក្មួយ​ស្រី​ចិញ្ចឹម) បាន​ក្លាយ​ជា​ជន​ទី ៣ ដែល​ធ្វើ​ឲ្យ​គ្រួសារ​របស់​នាង​បែកបាក់​ឡើយ ។ ចិញ្ចឹម​កូន​រយៈពេល​ជាង ១០ ឆ្នាំ នាង NH មិន​ដែល​ចាប់​អារម្មណ៍​ឡើយ ថា​កូន​ស្រី​របស់​នាង កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ខ្លាំង​ជាមួយ​ប្ដី​របស់​នាង ហើយ​ពេល​នោះ​ដែរ M ចាប់​ពេញ​រូប​ពេញ​រាង​ទៅ​ហើយ ។ បើ​តាម​សារព័ត៌មាន ETtoday បាន​បញ្ជាក់​ថា កូន​ចិញ្ចឹម​រូប​នេះ បាន​នៅ​ជាមួយ​ឪពុក​ចិញ្ចឹម​ខ្លួន នៅ​ពេល​ដែល​នាង NH មិន​នៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ M តែង​តែ​ហៅ NH ថា​ម៉ែ​ពេញៗ​មាត់ ហើយ​ក៏​មាន​ភាព​ស្និទ្ធស្នាល​នឹង​បង​ប្អូន​ប្រុស​ទាំង ៤ របស់​នាង​ដែរ ។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​នាង NH មិន​ដែល​ចាប់​អារម្មណ៍​ទង្វើ​របស់​នាង​សោះ រហូត​ដល់​ថ្ងៃ​មួយ NH បាន​កត់​សម្គាល់​ថា…

Read More

អស្ចារ្យណាស់! លោក ព្រាប សុវត្ថិ ត្រូវបានប្រទេសជប៉ុនជ្រើសរើសតំណាងឱ្យកម្ពុជា ចូលរួមក្នុងកម្មវិធី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដែលប្រិយមិត្តបានស្គាល់ច្បាស់ហើយថាលោក ព្រាប សុវត្ថិ តារាចម្រៀងប្រចាំផលតិកម្ម Galaxy Navatra បានលេចមុខតំណាងឲ្យប្រទេសកម្ពុជា ចូលរួមកម្មវិធីមួយដែលផ្តួចផ្តើមគំនិតដោយប្រទេស ជប៉ុន ហៅថា “ONLINE ASEAN-Japan Music Festival”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថានទូត ជប៉ុន ប្រចាំនៅកម្ពុជាបានប្រកាសកម្មវិធីនេះ កាលពីថ្មីៗនេះ ដោយការអះអាងថា កម្មវិធីនឹងដំណើរក្នុងពេលឆាប់ៗនេះ ដើម្បីផ្ដល់បទពិសោធន៍ថ្មីមួយដល់ប្រជាជនកម្ពុជា អាចកម្សាន្ត ជាមួយ កម្មវិធីតន្ត្រីប្រមូលផ្ដុំដោយកំពូលតារាចម្រៀង តាមប្រទេសក្នុងតំបន់អាស៊ានជាច្រើន ដោយមិនចាំបាច់ចេញពីផ្ទះនោះឡើយ ហើយនោះគឺ “មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កម្មវិធីនេះ កើតឡើងដើម្បីរឹតចំណងទាក់ទងរបស់ជប៉ុនជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្នុងបរិបថពិភពលោកគម្រាមគំហែងដោយសារ កូវីដ១៩។ ស្ថានទូត ជប៉ុន នៅកម្ពុជាបានគូសបញ្ជាក់ថា “តារាចម្រៀងតំណាងមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុនបានចូលរួមក្នុងមហោស្រពតន្រ្តីជប៉ុន-អាស៊ាននេះ ក្នុងនោះតំណាងប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិដែលជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយបំផុតនៅកម្ពុជាក៏មានវត្តមានផងដែរ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការចាក់ផ្សាយកម្មវិធីនេះ បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ទី ៥ ខែមិថុនា ដល់ថ្ងៃសុក្រទី ១១ ខែមិថុនា តាមគេហទំព័រយូធូបផ្លូវការរបស់កម្ពុជា។ ក្រៅពីនេះ លោក លោកស្រី ក៏អាចស្វែងរក និងរីករាយទស្សនាវីដេអូពីមុនៗតាមគេហទំព័រនេះផងដែរ។ នៅវីដេអូចម្រៀងប្រមូលផ្ដុំដោយ តារាចម្រៀងល្បីៗ ប្រចាំតំបន់អាស៊ាន លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀងមួយបទ ក្នុងផលិតកម្ម Galaxy Navatra ទៅចូលរួមជាមួយកម្មវិធី។

Read More

ក្រោយតុលាការសម្រេចលើកលែងការចោទប្រកាន់កញ្ញា យូប៊ី តន់ ចន្ទសីម៉ា បានផ្តាំអ្នកសិល្បៈបែបនេះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ តុលាការបានចេញសេចក្ដីសម្រេចលើកលែងការចោទប្រកាន់ លើពិធីការិនីទូរទស្សន៍ MY TV និង ជាអតីតបវរកញ្ញា Miss Grand Cambodia កញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី ហើយ ក្រោយកញ្ញាត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានភាពទម្ងន់ទោស តាមរយៈការដាក់ពាក្យបណ្តឹងពី លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំណឹងខាងលើនេះ បានធ្វើឱ្យមហាជនជាច្រើន ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈមានក្តីរំភើបចិត្ត និង អបអរ ដែលតារាស្រីខាងលើនេះ បានទទួលយុត្តិធម៌សម្រាប់ខ្លួនឯងផងដែរ ។ក្រោយពីទទួលបានដំណឹងរបស់ កញ្ញា មាន ពេជ្ររីតា ហើយនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា កញ្ញា តន់ ចន្ទសីម៉ា ក៏ហាក់រំភើបចិត្ត ព្រមទាំងបានអរគុណទៅដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង មេធាវី ដែលបានខិតខំស្វះស្វែងរកយុត្តិធម៌ជូននាង ។ តន់ ចន្ទសីម៉ា ក៏បានផ្តាំពាក្យមួយឃ្លាដល់អ្នកសិល្បៈថា «រឿងនេះជាមេរៀនមួយសម្រាប់អ្នកសិល្បៈ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ តន់ ចន្ទសីម៉ា ក៏បានបន្ថែមពាក្យដ៏មានន័យថា ចំណុចនេះ គឺជាជោគជ័យរបស់អ្នកសិល្ប:ទាំងមូល និង ក៏ជាជោគជ័យរបស់ស្ត្រីទូទាំងប្រទេសផងដែរ ។ តម្លៃ និង កិត្តិយសរបស់ស្ត្រីត្រូវបានការពារដោយច្បាប់ ដោយនាយករដ្ឋមន្ត្រី ៕

Read More

ជនជាតិ​វៀតណាម​ម្នាក់​ បាននិយាយ​ថា ៖ រស់នៅ​ស្រុក​ខ្មែរ​យូរហើយ បើ​ដឹង​ថា រស់នៅ​ខុសច្បាប់ ម៉េច​មិន​ដេញ តាំពី​ជាង​២០​ឆ្នាំ​មុន ?(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា ២០២១ ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ត្រូវ​បាន​ម្ចាស់​កំពុង​តែ​រុះរើ​បណ្តើរ​ៗ​ហើយ ចំណែក​មួយ​ចំនួន​ទៀត​ក៏បាន​ត្រៀមខ្លួន ដោយ​ចាប់​ត្រី​យក​ទៅ​លក់ និង​រក​ផ្ទះ​ជួលរួច​ដែរ​ ប៉ុន្តែគេសង្កេតឃើញថា ​ការរុះរើ​នោះ គឺ​មាន​តែ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ហើយ​មួយ​ចំនួន​ធំ​ទៀត ពុំ​ទាន់​រុះរើ​ទៅ​តាម​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​ខណ្ឌ​ឡើយ ។ រីឯ​ការ​រុះរើ​ផ្ទះ​បណ្តែត​ទឹក​ទៀត​សោត ក៏​បាន​មក​សង់​ថ្មី​ទៀត ​នៅ​តាម​ច្រាំង​ទន្លេ​ ទៅវិញ «ម្ចាស់​ផ្ទះបណ្តែតទឹក និង​បែ​ចិញ្ចឹម​ត្រីលើ​ផ្ទៃ​ទឹក​នៅ​ព្រែក​ព្នៅ​កំពុងរុះរើ​បណ្តើរ​ៗ​ ហើយ​មក​ធ្វើ​តាម​មាត់ច្រាំង​វិញ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២១ បើ​តាម​ការ​ផ្តល់​បទ​សម្ភាសន៍ ជាមួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក ជនជាតិ​វៀតណាម​ម្នាក់​និយាយ​ថា រស់នៅ​ស្រុក​ខ្មែរ​យូរហើយ ហើយ​ថា បើ​ដឹង​ថា រស់នៅ​ខុសច្បាប់ ចុះ​កាលពី​២០​ឆ្នាំ​មុន ម៉េច​មិន​ដេញ ? មក​ដេញ​អី​ពេល​នេះ ។ សូមទស្សនាវីដែអូឃ្លីបដើមទាំងស្រុង មានដូចខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កន្លង​មក​មាន​ជន​ឱកាសនិយម​មួយ​ចំនួន បាន​លប​លួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​បាន​ប្រែ​ក្លាយជា​កន្លែង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី​មាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការ​ប្រើប្រាស់ ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើ​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុល បរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព នៃ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីជូនដំណឹង បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​មុខ ដើម្បី​រក្សា​បរិស្ថាន ជីវៈចម្រុះ គុណភាព​ទឹក និង​លុប​បំបាត់​បាតុភាព​អសកម្ម​ខាងលើ រដ្ឋបាល​រាជ ធានី​ភ្នំពេញ តម្រូវ​ឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូច​ៗ…

Read More

បន្ទាន់! ក្នុងក្រុងសៀមរាប បិទខ្ទប់ ៤ភូមិភ្លាមៗ ក្រោយរកឃើញស.ពបុរសម្នាក់ផ្ទុកកូ.វីដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ នេះ តាមរយៈរដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចកំណត់ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និង ភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ជា «តំបន់ក្រហម» ។ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីរកឃើញមេរោ.គកូ.វីដ-១៩ ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ ៥៦ ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ហើយករណីនេះ មានការទាក់ទងស្មុគស្មាញ ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះនៅរសៀលនេះ ករណីឈ្មោះ ឃាន សុឃួច ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវជាកូនរបស់ ឈ្មោះ ឃន់ ឃាន ដែលបម្រើការងារជាបុគ្គលិកបើកបររថយន្តនៅធនាគារអេស៊ីលីដាសាខាសូទ្រនិគម និង ភរិយា ត្រូវបានរកឃើញវិជ្ជមានមេរោ.គកូ.វីដ-១៩ ។ ខាងក្រោមនេះជាទីតាំងដែលឈ្មោះ ឃាន សុឃួច បានបញ្ជាក់ បន្ទាប់ពីរកឃើញវិជ្ជមានកូវី.ដ-១៩ រួមមាន ៖ * ថ្ងៃទី ៣១-ឧសភា-២០២១ បាននាំគ្នាទៅហូបបាយជាមួយមិត្តភ័ក្រ្តចំនួន ០៦ នាក់ នៅហាងពិភពធម្មជាតិ និង បានជួបជាមួយបុគ្គលិកហាង ៦ នាក់ ដែលលើកម្ហូបនិងបាយទឹក ។ * ថ្ងៃទី ០២-មិថុនា-២០២១ ពេលព្រឹកបានបើករថយន្តជូនឈ្មោះ យួម ស៊ីណាត និង ឈ្មោះ រ៉ុង ធីរ៉ាត់…

Read More

ក្រោយពីកញ្ញា មាន ពេជ្ររីតា ត្រូវតុលាការដោះលែងឲ្យមានសេរីភាព ស្រាប់តែលោក យឹម តាស្រង់ ពោលពាក្យយ៉ាងខ្លីថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ១០ ខែ មិថុនា​ ឆ្នាំ ២០២១ នេះ​ យោងតាមតាមប្រភពលោក យឹម តាស្រង់ បានបង្ហោះសារនិយាយរៀបរាប់ពីអារម្មណ៍របស់ខ្លួនបែបនេះចំពោះរឿង ឧញ៉ា និងតារាម៉ូកញ្ញា មាន ពេជ្រ រីតា ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ #រឿងនេះជាមេរៀនមួយសម្រាប់អ្នកសិល្បៈ ហើយពេលនេះ កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ត្រូវបានតុលាការសម្រេចលើកលែងការចោទប្រកាន់ហើយ។​ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ និងជួយការពារតម្លៃអ្នកសិល្បៈ ជាពិសេសស្រ្តីតែម្តង ពោលគឺសម្តេចទាំងទ្វេតាមដានគ្រប់ពេលវេលា និងបញ្ជាឲ្យមេធាវីស្ម័គ្រចិត្តសម្តេចតេជោស្រាវជ្រាវរកយុត្តិធម៌ជូនជនរងគ្រោះពិតប្រាកដឲ្យខាងតែបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមថ្លែងអំណរគុណដល់ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដែលបានលះបង់កម្លាំងកាយកម្លាំងប្រាជ្ញាជួយស្រាវជ្រាវយកយុត្តិធម៌ជូនកញ្ញា មាន ពេជ្ររីតា ដែលជាអ្នកសិល្បៈទន់ខ្សោយ។ នេះគឺជាជោគជ័យរបស់អ្នកសិល្ប:ទាំងមូល និងក៏ជាជោគជ័យរបស់ស្ត្រីទូទាំងប្រទេសផងដែរ។ តម្លៃ និងកិត្តិយសរបស់ស្ត្រីត្រូវបានការពារ ដោយច្បាប់ ដោយនាយករដ្ឋមន្ត្រី។

Read More

វត្ថុបុរាណសម័យអង្គរ ២៧ រូប បានប្រគល់ជូនមកមាតុភូមិកម្ពុជាវិញហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និង ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និង រដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួ.ញ.ដូរចំនួន ២៧ រូប ពីការិយាល័យរដ្ឋអាជ្ញា មកព្រះរាជាណាចក្រកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ តាមរយៈប្រព័ន្ធវីដេអូពីភ្នំពេញ ដើម្បីជាសាក្សីក្នុងការចុះហត្ថលេខានេះ និង ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំ នៅអង្គការសហប្រជាជាតិ ក៏មានវត្តមានចូលរួមផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា ក្នុងចំណោមវត្ថុបុរាណទាំងចំនួន ២៧ ដែលត្រូវបានរកឃើញមកវិញ ដោយការិយាល័យរដ្ឋអាជ្ញា និង ក្រសួងសន្តិសុខមាតុភូមិអាមេរិក រួមមាន រូបបដិមាផ្នែកពុទ្ធសាសនា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង ព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗមួយចំនួនដូចជា ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និង ព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់ ។ល។

Read More

នៅថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ ៤២៦ នាក់ ជាសះស្បើយ ៧៦០ នាក់ និង អ្នកស្លា.ប់ ១១ នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១នេះក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំ.ងឺកូ.វីដ-១៩ ចំនួន ៤២៦ នាក់បន្ថែមទៀតហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវិតដោយសារជំ.ងឺកូ.វីដ-១៩ នៅថ្ងៃនេះ មានចំនួន ១១ នាក់ និង មានអ្នកជាសះស្បើយចំនួន ៧៦០ នាក់ ។

Read More

ផ្អើលទាំងយប់! កម្មករ-កម្មការិនី រោងចក្រនៅខណ្ឌដង្កោរ នាំគ្នារត់ប្រសាចចេញពីកន្លែងយកចំណាកទាំងយប់(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ ៖ កម្មករ-កម្មការិនី រោងចក្រហ្វ័រត្រេស នៅសង្កាត់ពងទឹក ខណ្ឌដង្កោរ ជាង១ពាន់នាក់ កាលពីយប់មិញ បានរត់ជម្លៀសខ្លួនចេញពីកន្លែងគ្រូពេទ្យពិនិត្យរកសំណាកវិរុ.សកូ.វីដ១៩ ។ ហើយការរត់ចេញ នេះត្រូវបានគេចាត់ទុកថា ជាហានិភ័យសម្រាប់ពលរដ្ឋទូទៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាជ្ញាធរបាននិយាយថា នៅម៉ោង៧យប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាក នៅទីតាំងរោងចក្រផ្ទាល់ ដោយក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាក ពេលនោះកម្មករសុំឲ្យក្រុមគ្រូពេទ្យវាយត្រាបញ្ជាក់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពួកគាត់បានយកសំណាករួច តែក្រុមគ្រូពេទ្យក៏ប្រាប់ថា ទាល់តែធ្វើតេស្តលើកទី២ ទើបក្រុមគ្រូពេទ្យអាចបញ្ជាក់បាន ពេលនោះកម្មករក៏ចាប់ផ្តើមបង្កភាពអនាធិបតេយ្យ មិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និង អាជ្ញាធរឡើយ ថែមទាំងនាំគ្នារត់ចេញពីក្នុងរោងចក្រចេញមកក្រៅតែម្តង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖ ប្រភព Cam Post

Read More

សោកស្តាយណាស់! អតីត​ក្រុម​កំប្លែង នាយ ពែ​កមី ដែល​ធ្លាប់​ដើរតួ ដែលជា​ជ្រូប៉ាជេ បានទទួលមរណភាពហើយ ដោយសារតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​ល្ងាច​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១​នេះ នាយ​ក្រូច បាន​ប្រកាស​ដំណឹង​ដ៏​សោកសៅ​មួយ​នៅលើ គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ថា «​តារា​កំប្លែង នាយ តោ (​ហៅ​សំខាន់​លាស់​) ស្លា.ប់​ហើយ 09/06/2021 ដោយ​រោ.គ​មហារីក​ ក្រពះ សូម​ចូលរួម​រំលែក​ទុក្ខ​ផង​»​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈ​ដំណឹង​ដ៏​សោកសៅ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់ បាន​សម្ដែង​ក្ដី​អាណិត​ចំពោះ​នាយ ព្រមទាំង​ចូលរួម​រំលែក​ទុក្ខ​ព្រោងព្រាត​។ ទោះយ៉ាងណា មាន​អ្នកខ្លះ ក៏​លើកឡើងថា មិនដែល​ស្គាល់​នាយ​តោ នោះទេ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការ​ឆ្លើយតប​នឹង​ការ​លើកឡើងថា «​អត់​ដែល​ស្គាល់​សោះ​»​នោះ នាយ​ក្រូច ក៏​បញ្ជាក់​ថា «​គាត់​អ្នកកំប្លែង​CTN​ដែរ​តើ​»​។ មហាជន ខ្លះ​ប្រហែលជា​ស្គាល់ នាយ និង​ខ្លះ​ទៀត ទំនងជា​មិន​ស្គាល់​នោះទេ ដោយហេតុថា នាយ​មិនសូវ​បានបង្ហាញ​វត្តមាន​ឡើង​សម្ដែង​នោះទេ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថាកាលពី​អំឡុង​១០​ឆ្នាំមុន ក្នុង​រឿង «​ថាំង​ចេង​ទៅ​ចម្លង​ធម៌​» ហើយ​នៅក្នុង​សាច់​រឿងនេះ មាន​តួ សំខាន់ៗ​ដូចជា នាយ ពែ​កមី ដើរតួ​ថាំង​ចេង​, នាយ តាក់ស៊ី ដើរតួ ជា ស៊ុន​អ៊ូ​ខុង , នាយ​តោ ដើរតួ ជា ជ្រូកប៉ា​ជេ នោះ​។

Read More