ជាច្រើន! ថ្ងៃទី៦ នេះបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៦៣១ នាក់ ជាសះស្បើយ ១០៦៩ នាក់ និងស្លា.ប់ ១១នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូ.វីដ១៩ថ្មី ចំនួន ៦៣១ នាក់ ខណៈអ្នកជំ.ងឺ ១០៦៩ នាក់ជាសះស្បើយ និងអ្នកជំងឺចំនួ​ន ១១ នាក់បានស្លា.ប់បាត់បង់ជីវិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញ៖ -អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៤,២៤៤នាក់ -អ្នកជាសះស្បើយ សរុបចំនួន ២៧,១៤៧នាក់ -ករណីស្លា.ប់ សរុបចំនួ ២៦៣នាក់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ពេជ្រ ថៃ ឆ្លើយតប​វិញ​មិនដាច់ ក្រោយឧត្ដមសេនីយ៍ ទី ចំរើន​កុសល ដាក់​ការសង្ស័យ​លើខ្លួនថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២១ ឧត្ដមសេនីយ៍ ទី ចំរើន​កុសល បានថតស្គ្រីននូវបទ​ចម្រៀង​របស់​ ពេជ្រ ថៃ ដែលមាន​ចំណងជើង​ថា «​កំពូល​លក់​លត​ឆា​» បង្ហោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដោយ​ដាក់​ការសង្ស័យ​ថា «​ហាស​ហា ពិតជា​ពីរោះ​មែន សំឡេង​អ្នក​ជាប់​លេខ​១! ចេះតែ​ឆ្ងល់​មិនឃើញ​ពេជ្រ​ថៃ​លូត​កម្ពស់​សោះ ក្មេងៗ​ប្រឡង​ជំនាន់​ជាមួយ​គេ​ធំៗ​អស់ហើយ​។ តិច​ពេជ្រ​ថៃ​ជាម​នុស្ស​ក្រិន​ទេ​ដឹង​?»​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនបង្អង់យូរតារាចម្រៀងមាឌតូចល្អិត ពេជ្រ ថៃ បាន​ចូលទៅ​ខំ​មិន ឆ្លើយតបនៅពីក្រោម​ផុស​ខាងលើ​នោះ ដោយ​បញ្ជា​ក់ថា៖ «​ខ្ញុំ​សូម​អរគុណ​លោកពូ​ហើយ ​ដែល​ចាប់អារម្មណ៍​ខ្ញុំ ​ចុះ​បើសិនជា​ខ្ញុំ​កូន​របស់​លោកពូ​ ហើយ​បើសិន​កូន​លោកពូ​ដូច​ខ្ញុំ តើ​លោកពូ​មាន​អារម្មណ៍​ដែរ​? លោកពូ​មាន​អា​ម្មណ៍​បែបណា​លោកពូ​អាណិតកូន​របស់​លោកពូ​ដែរ​ទេ​ឫ​ក៏​លោកពូ​បង្អាប់ ជាន់ពន្លិច មើលងាយ​ ឬ​ក៏​រើសអើង​»​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ជាការ​ឆ្លើយតប ឧត្ដមសេនីយ៍ ទី ចំរើន​កុសល បានបញ្ជាក់​ជំហរ​របស់ខ្លួន​ថា «​ខ្ញុំ​អត់​មាន​ជាន់ពន្លិច មើលងាយ ឬ​បង្អាប់​អី​ទេ គ្រាន់តែ​ឆ្ងល់​»​។​តារាចម្រៀង​មាន​ដើមកំណើត​ពី​ខេត្តបាត់ដំបង​រូបនេះ បាន​ខំ​មិន ដោយ​បញ្ជាក់​បន្តទៀតថា៖ «​ខ្ញុំ​ក៏​ចង់​ធំ​ដូច​គេ​ដែរ ​ប៉ុន្តែ​ធ្វើ​មិច​ខ្ញុំ​កើតមក​ជា​កូន​អ្នកស្រែ​ក្រ ម៉ែឪ​ទៅ​ធ្វើ​ការ​មិន​បាន​មើលថែ​សុខភាព​ខ្ញុំ​ហើយ​សុខភាព​ខ្ញុំ​មិនសូវ​ល្អ​ដូច​កូន​លោកពូ​ទេ ទើប​ខ្ញុំ​ក្លាយ​ជា​អញ្ចឹង លោកពូ​មិនគួរ​បង្អាប់​ខ្ញុំ​អញ្ចឹងទេ ហើយ​លោកពូ​និយាយ​អញ្ចឹង​តើ​ប៉ះពាល់​អារម្មណ៍​ក្មេង​ម្នាក់នេះ​យ៉ាង​ម៉េច​ខ្លះ​?»​។​លោក ឧត្ដមសេនីយ៍ ទី ចំរើន​កុសល បាន​លើកឡើងតបវិញថា៖ «​ខ្ញុំ​ឆ្ងល់​ទេ ព្រោះ​មិនឃើញ​ពេជ្រ​ថៃ​លូតលាស់​សោះ​។ ឬមួយ​ខុស​ដែរ​ បើ​គ្រាន់តែ​ឆ្ងល់​បែបនេះ​?»​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ពេជ្រ ថៃ បាន​ខំ​មិន​រៀបរាប់​យ៉ាង​វែង​អន្លាយបន្ថែម​ទៀតថា៖ «​កាលដែល​ខ្ញុំ​បាន​លើក​ពាន​ក៏ដោយ​ស​សារ​ការ​ទឹកចិត្ត​ស្រឡាញ់​ពី​ពុក​ម៉ែ​បងប្អូន និង​សមត្ថភាព​របស់ខ្ញុំ​ពិតៗ ខ្ញុំ​អត់​មាន​លុយ​ទៅ​សូកប៉ាន់​ដើម្បី​បានទទួល​ពាន​នោះទេ​វា​ជា​ភ័ព្វសំណាង​របស់ខ្ញុំ​ចឹ​ង​លោកពូ​គួរតែ​យល់​ដែរ​អំពី​រឿង​និង ខ្ញុំ​កូន​អ្នកស្រែ​ក្រ​ខ្ញុំ​អត់​មាន​លុយ​ទៅ​សូកប៉ាន់​ទៅ​ទទួលបាន​ពាន​នឹង​ទេ​ពុក​ម៉ែ​បងប្អូន​គាត់​ស្រឡាញ់​ខ្ញុំ​បាន​គាត់​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ តើ​ខ្ញុំ​ដែរ​មែន​ទេ​? ហើយ​បើ​លោកពូ​និយាយ​ចឹ​ង មានន័យថា​លោកពូ​ប្រកាន់​គេ​ហៅថា​រើសអើង​ហើយ​ចឹ​ង​មាន​ន័​យ​ថា​ទាល់តែ​មនុស្ស​មាន​រូបរាង​ស្អាត​មាន​ដៃ​មាន​ជើង សង្ហា ទើប​អាច​មាន​សិទ្ធិ​ទៅ​ប្រឡង​បាន​យក​ពាន​និង​បាន​ ឬ​ក៏​យ៉ាង​ម៉េច​»​។​ ឆ្លើយតប​នឹង​ការលើកឡើង​របស់​ពេជ្រ ថៃ ខាងលើ​នេះ​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បានបញ្ជាក់​ទៅវិញ​ថា៖ «​ខ្ញុំ​អត់​រើសអើង​អី​ទេ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ថា​មិន​ឃើញ​ពេជ្រ​ថៃ​លូត​កម្ពស់​សោះ​។ តើ​ការលើកឡើង​របស់ខ្ញុំ​បែបនេះ​ខុស​ដែរ​ឬ​?»​។​ឃើញបែបនេះ ពេជ្រ ថៃ ក៏​តប​ទៀត​ថា៖…

Read More