រំភើបណាស់! លោកស្រី ទ្រី ដាណា​ បោះឆ្នោតជូនបវរកញ្ញាចក្រវាលកម្ពុជា រ៉េត សារីតា ដើម្បីឈានចូលវគ្គ Top21 រហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ: បើនិយាយដល់​ លោកស្រី ទ្រី ដាណា​ មហាជនជាច្រើនបានស្គាល់ជាក់ជាមិនខាន ដោឡែកកាលពីពេលថ្មីៗ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោកស្រី បានសរសេររៀបរាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មិនឈរអោបដៃមើលទេ! នាយពាក់មី ធ្វើរឿងនេះភ្លាម ក្រោយឃើញមហាជនគាំទ្រ រ៉េត សារីតា ព្រោងព្រាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ចែម ចាន់រ៉ា ឬដែលមហាជនបានស្គាល់ថា ជានាយពាក់មី តារាកំប្លែង ពូកែសម្តីចាក់ទឹកមិនលិចនោះ កាលពីពេលថ្មីៗ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បានសរសេររៀបរាប់ ដោយអំពាវនាវឲ្យមហាជន និងប្រជាពលរដ្ឋខ្មែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចូលរួមបោះឆ្នោតឲ្យកញ្ញា រ៉េត សារីតា បេក្ខភាព តំណាងឲ្យជាតិកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ដោយលោកបានសរសេរយ៉ាងដូច្នេះថា÷ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះខ្ញុំបានឃេីញ​បងប្អូនដែលជាម្ចាស់ផេក​គាំទ្រ​វិស័យ​បវរកញ្ញា​យេីង​ បាននាំគ្នាលេងកម្មវិធី​ ១$ For Vote Miss Universe Cambodia ។ ខ្ញុំបាទ ចែម ចាន់រ៉ា (នាយ ពែកមី) ព្រមជាមួយក្រុមគ្រួសារ​ រួមទាំងក្រុម​ការងារ​សម្រស់ធម្មជាតិទាំងអស់គ្នាក៏បានចូលរួមលេងកម្មវិធីនេះ​ដេីម្បីជាការលេីក​ទឹកចិត្តដល់​បវរកញ្ញា​កម្ពុជា​យយេីងចំនួន ៩៩.៩៩$ ស្មេីនឹង​ ៥០០ សំលេង​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតមានមេាទនភាពណាស់ក្នុងការគាំទ្រស្រ្តីដែលតំណាងអោយប្រទេសកម្ពុជា ចូលរួមប្រកួតលេីកឆាកអន្តរជាតិ ។ រ៉េត​ សារីតា​ ជា​បវរកញ្ញា​ម្នាក់ដែលធ្វេីអោយខ្ញុំ​ចាប់​អារម្មណ៍ប្អូនស្រី​យ៉ាងខ្លាំងជាមួយការតាំងចិត្ត​ ការលះបង់​ ក្នុងការទៅប្រកួតតំណាង​កម្ពុជា​ទាំងពិភពលោកកំពុងជួបគ្រោះ​ជំងឺ Covid-១៩ ។ជាចុងក្រោយសូមជូនពរ​ប្អូនស្រី​ រ៉េត​សារីតា​ មានសុខភាពល្អនៅក្នុងការប្រកួត​ នាំភាពជោគជ័យជូនប្រទេស​កម្ពុជា​យេីង​ ព្រោះបងជឿជាក់ទៅលេីប្អូនថា​ប្អូនស្រីអាចធ្វេីអោយ​ពិភពលោក​ចាប់​អារម្មណ៍​មកលេី​កម្ពុជា​យេីង​ដោយ​សមត្ថភាព​ពិតរបស់ប្អូន ភាពក្លាហាន​ នឹងចំណេះដឹងដ៏គួរអោយសរសេីររបស់ប្អូន​ ហេីយបងពិតជា​មាន​មោទនភាព​ណាស់ចំពោះប្អូន​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ផងដែលថា លទ្ធផលនៃការបោះឆ្នោត គទ្រពីសំណាក់មហាជន នឹងជួយឲ្យបេក្ខភាពដែលមានសំលេងគាំទ្រច្រើនជាងគេបង្អស់ អាចមានឱកាសចូលដល់វគ្គ២១នាក់ ចុងក្រោយដោយស្វ័យប្រវត្តិ ក្នុងការប្រកួតបវរកញ្ញាឯកចក្រវាលលើកទី២១នេះ៕

Read More

មិនបញ្ចប់ស្រួលៗទេ! សោកនា.ដកម្មភ្លើង.ឆេះ.ផ្ទះ.ស.ម្លា.ប់មនុស្ស ៥នាក់ ត្រូវអ្នកជំនាញកំពុងស៊ើបអង្កេតរកការពិតហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ករណីអគ្គិ.ភ័យ.ឆេះ.ផ្ទះមួយខ្នង មានសមាជិកក្នុងគ្រួសារចំនួន០៥នាក់បានស្លា.ប់កាលពីម៉ោង ០៨:៤០ នាទីយប់ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងនោះ មិនបញ្ចប់ទេ ពេលនេះអ្នកជំនាញកំពុងស្រាវជ្រាវរកការពិតហើយ។ ដោយយោងតាមការចេញផ្សាយលើកកេហទំព័រFacebookផ្លូវការរបស់ អង្គភាពការពារកុមារ ហៅកាត់ថា (CPU) នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អង្គភាពការពារកុមារ ហៅកាត់ថា (CPU) មានកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ បានរួមគ្នាបង្កើតក្រុមការងារចម្រុះ ECHO21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអគ្គី.ភ័យដែលបង្កអោយក្មេង៤នាក់មានអាយុ៩ឆ្នាំ ៧ឆ្នាំ ៧ឆ្នាំ និង៣ឆ្នាំ ព្រមទាំងម្តាយរបស់ពួកគេ បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមការងារស៊ើបអង្កេតបទ.ល្មើ.សមនុស្សឃា.ត ហៅកាត់ថា(HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយកងកម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តកំពង់ឆ្នាំងបានធ្វើកោសល្យវិច័យសាកស.ពទៅលើសាកស.ពទាំង៥ នៅថ្ងៃទី១០ ខែឧសភា។ ក្នុងពេលបច្ចុប្បន្ននេះ បុរសអាយុ៤១ឆ្នាំម្នាក់ ត្រូវជាប្តី និងឪពុករបស់ជនរង.គ្រោះកំពុងតែផ្តល់ការបំភ្លឺដល់កម្លាំងសមត្ថកិច្ច៕

Read More

អ្នកនាង ទ្រី ដាណា ទម្លាយរឿងពិតរបស់កូនច្បង ក្រោយផ្ទុះរឿងចាយមួយថ្ងៃត្រឹមតែ ៥០០០រៀល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែ មានទឹកចិត្តចូលចិត្តការងារមនុស្សធម៌ ដាក់ទាន និងសង្គ្រោះ ជនក្រីក្រទាល់ច្រក បែបនេះហើយ ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់អ្នកនាង ទ្រី ដាណា ល្បីសុះសាយពេញផ្ទៃប្រទេស ធ្វើឲ្យនរណាៗក៏ស្គាល់ អ្នកនាង ទ្រី ដាណា ដែល បងប្អូនភាគច្រើន តែងនិយមហៅ សេដ្ឋីចិត្តធម៌ គ្រប់ៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្ទុយទៅវិញ ប្រសិនបើយើងងាកទៅមើល កូនស្រីច្បងរបស់សេដ្ឋី ម្ចាស់ហាងគ្រឿងមាស-ពេជ្រ ធំក្នុងខណ្ឌព្រែកព្នៅ រូបនេះវិញ គឺល្អអស់ល្អ ប្រហែលមានមិនច្រើនទេ កូនស្រីចិត្តបែបនេះ។ បើទោះបី ដឹងថា ម្តាយជាអ្នកមានក៏ដោយ តែសម្រាប់ខ្លួន នៅតែសម្របខ្លួនរស់នៅ ហាក់ដូចជា កូនស្រីក្នុងគ្រួសារធម្មតា មិនចាញលុយខ្ជះខ្ជាយ មិនហ៊ឺហា មិនបង្អួតឫក មិនក្អេងក្អាង មិនដែលសុំរបស់ថ្លៃៗល្អពីម្តាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា ថ្មីៗនេះ បណ្តាញសង្គមហ្វេសប៊ុកបាន ចែករំលែកគ្នាហូរហែ ពីរឿងដែល ដាណាភីន កូនស្រី អ្នកនាង ទ្រី ដាណា ប្រាប់ថា ខ្លួនចាយមួយថ្ងៃត្រឹមតែ ៥០០០រៀល មិនដែលទុកដាក់លុយច្រើន ដូចគេឯងគិតឡើយ ស្រាប់តែមកដល់ពេលនេះ ក្រោយកក្រើករឿងនេះ អ្នកម្តាយ ក៏បានទម្លាយហូរហែ ពីអត្តចរិក ដ៏មិនគួរឲ្យជឿរបស់កូនស្រី យ៉ាងដូច្នេះថា ៖

Read More

ក្រោយសំងំលាក់រឿងឈឺធ្ងន់មិនហ៊ានសុំជំនួយ ពេលនេះ នាយក្រិន មានសង្ឃឹមវិញខ្លះហើយ ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីពេលថ្មីៗនេះ ក្រោយពីទទួលបានដំណឹងពីស្ថានភាពជំ.ងឺរបស់តារាកំប្លែងមាឌតូចល្អិត នាយក្រិន បានចូលបន្ទប់សង្គ្រោះបន្ទាន់ ព្រោះពោះវៀនធ្លាក់ចូលពងនោះ បានធ្វើឱ្យមហាជន និង មិត្តសិល្បករជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងដល់លោក ពោលគឺទាំងសុខភាព និង ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងនាមជាពោះម៉ាយត្រូវចិញ្ចឹមបីបាច់កូនទាំង ៣ តែម្នាក់ឯងនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយភ្លៀងមេឃស្រឡះ មនុស្សល្អព្រះតាមជួយ ដំណឹងរបស់ នាយក្រិន ត្រូវបានផ្សព្វផ្សាយ និង ចែករំលែកតៗគ្នាហើយនោះ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ នេះ តារាកំប្លែងខាងលើក៏ត្រូវបាន សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាននាំយកថវិកានៃ ​មូលនិធិសិល្បករចាស់ជរា ជូនដល់លោកហើយដែរ ដោយនេះគឺជាចំណែកមួយនៃការជួយដល់លោកក្នុងគ្រាលំបាកនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះជាតាមផេក សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម មិនបានបង្ហើបពីស្ថានភាពជំ.ងឺរបស់ នាយក្រិន បានធូរស្រាលយ៉ាងណាក្តី ប៉ុន្តែបើតាមរូបភាពមួយសន្លឹកដែលសមាគមខាងលើបានបង្ហោះនោះ បានបង្ហាញថា នាយហាក់មានស្ថានភាពប្រសើរជាងមុនបន្តិច បន្ទាប់ពីសង្គ្រោះបន្ទាន់កាលពីកន្លងទៅនេះ ។ ក្នុងនោះដែរ សមាគមក៏បានរៀបរាប់បញ្ជាក់ដែរថា «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភថវិកា មូលនិធិសិល្បករចាស់ជរា ជូនតារាកប្លែង នាយ ក្រិន ដែលមានជំ.ងឺពោះវៀនធ្លាក់ចូលពងផងដែរ» ៕

Read More

រំភើបណាស់! ស្រី ទ្រី ដាណា ផ្តល់ជូនផ្ទះថ្មីដល់លោកយាយកំសត់ម្នាក់នៅខេត្តតាកែវ បានសាងសង់រួចរាល់ហេីយ ឯតំលៃ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តមួយចំនួនប្រាកដជានៅចាំបានហេីយ ទាក់ទងនឹងលោកយាយដ៏កំសត់ម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ ដែលគាត់គ្មានជម្រកសមរម្យ និងមានជីវភាពខ្វះខាតខ្លាំង ក៏ត្រូវបានលោកស្រី ទ្រី ដាណា ជួយផ្តល់ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ហើយថែមទាំងបានជួយសង់ផ្ទះល្មមសមរម្យជូនដល់គាត់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បេីគិតមកដល់ពេលនេះមានរយៈពេលជាង ១ខែហេីយ ដែលលោកស្រី ទ្រី ដាណា បានចុះទៅដល់ផ្ទះលោកយាយផ្ទាល់ ហេីយអ្វីដែលគួរអោយរំភើបជាខ្លាំងនោះ ផ្ទះថ្មីដែលជាការផ្តល់ជូនដោយថៅកែហាងពេជ្រដ៏មានចិត្តសប្បុរសធម៌រូបនេះ គឺបានលេចចេញជារូបរាងហេីយ ពិតជាស្រស់ស្អាតគួរឲ្យចង់រស់នៅខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានមានការបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ ដោយមានខ្លឹមសារដូចតទៅ៖ «នៅចាំលោកយាយទេ? នេះជាផ្ទះរបស់លោកយាយស្អាតទេបងប្អូន? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងខ្ញុំបានធ្វើឱ្យរួចរាល់ហើយ ប៉ុន្តែមិនទាន់មានពេលបានទៅចាំមើលចប់កូ វីដសិន បងប្អូននេះគឺជាការពិតមួយសម្រាប់នាងខ្ញុំចូលចិត្តធ្វើច្រើនជាងនិយាយ ។ សូមជូនពរលោកយាយមានសុខភាពល្អ»។ លោកស្រី ទ្រី ដាណា បានបន្តទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បង្ហោះផ្ទះសង់ជូនលោកយាយនៅតាកែវម្សិលមិញ មានអ្នកសួរច្រើនរឿងតម្លៃ😊😊😊 ផ្ទះនេះជាងម៉ៅការសង់អស់ 8500$ បំពាក់ភ្លើងអស់ 150$ របស់ទិញដាក់ផ្សេងៗ មិនបាច់គិតទេទិញដាក់ខ្លួនឯងទៅ😂😂 ទំហំទទឹង ៤,២ម៉ែត្រ បណ្ដោយ ១០,២ម៉ែត្រ នេះលេខទូរសព្ទជាង 0978779789។ មើលយាយញញឹមស្រស់ហ្មងបានផ្ទះថ្មី ទេសភាពស្រុកស្រែក៏ស្អាតទៀត ឡើងស្រស់ស្រាយ។ ស្ងាត់កូ​ វីដតិច ចាំទៅលេងផ្ទះយាយ។

Read More

លោកអុឹម ជីវ៉ា យកជំនួយទៅជួយដល់ សុខាសុខា ដែលធ្លាប់តែល្បីឈ្មោះនៅក្នុង Tik Tok ហើយបែរជាធ្លាក់ខ្លួនមកធ្វេីសំណង់ និងស្ថិតនៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តប្រហែលជានៅចាំ និងស្គាល់ច្បាស់ហើយនូវអ្នកលេងបណ្តាញ Tik Tok មួយរូប ដែលជាទូទៅគេបានស្គាល់គាត់ថាជា សុខាសុខា ពីមុនមក អ្នកលេង Tik Tok មួយរូបនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមច្រេីនគួរសមដែរ។ ក្នុងនោះដែរតាមរយៈការសម្តែងក្នុង Tik Tok សុខាសុខាបានទទួលប្រជាប្រិយភាពក៏មិនស្ទេីរផងដែរតាមរយៈកាយវិការនឹងសម្តីសម្តៅនៅពេលដែលបងប្អូនចូលទស្សនាប្រាកដជាបាត់អស់ទុក្ខកង្វល់ជាមិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំលឹកឡើងវិញដែរថា កាលពីមួយរយៈពេលមុនមាន ​​ជំលោះ​ហែកហួរ​គ្នា​រវាង​ សុខា ជាមួយ​ អ៊ឹម ជីវ៉ា ឡើងកក្រើក​ពេញ​ហ្វេសប៊ុក​តែម្ដង​ ដល់​ថ្នាក់​ធ្វើ​ឲ្យ​សាធារណជន​ជាច្រើន​មានការចាប់​អារម្មណ៍​យ៉ាងណាមិញក្រោយពីមានជម្លោះគេសង្កេតឃើញ សុខាសុខាមក​សុំទោស​​ អ៊ីម ជីវ៉ា វិញរាល់កំហុសខ្លួនតំាងពីមុនៗមក និងពាក្យសំដី ក្រោយមកទៀតក៌បាត់មុខ សុខា សុខា ពីបណ្តាញសង្គម ពេលខ្លះ ឃើញសុខា សុខា ធ្លាប់ទៅ សុំលុយបេត្រូចាយ សំរាប់ជីវភាពខ្វះខាតខ្លួន យ៉ាងណាមិញ ថ្ងៃនេះផងដែរពិតជាប្លែក ក្រោយឃើញ ជីវ៉ា បានបង្ហោះសារថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាណិតសុខាណាស់ សុខាសុខាអ្នកលេង Tik Tok ធ្លាក់ខ្លួនធ្វើកម្មករសំណង់ ជាប់នៅតំបន់បិទខ្ទប់ គ្នាខំតេសុំលុយបន្តិចបន្តួចទិញអីហូប! ថ្ងៃនេះខ្ញុំបាទ មានគ្រឿងឧបភោគបរិភោគ និងថវិការផ្ទាល់ខ្លួនតិចតួចអោយទៅសុខាសុខា អ្នកលេង tok tok មានមានភាពខ្វះខាត!។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងដែលកន្លងផុតអោយវាផុតទៅចុះ សំខាន់ពេលគាត់ស្រែកអោយយើងជួយទោះជួយបានតិចតួចវាជាទឹកចិត្ត។ ធ្វើជាមនុស្សត្រូវរៀនចេះអភ័យអោយមនុស្សជុំវិញខ្លួនអោយបាន ទើបមានសេចក្តីសុខផ្លូវចិត្ត អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អុឹម ជីវ៉ា

Read More