ញាក់សាច់! ស្បែកជើងបវរកញ្ញា រ៉េត សារីតា​ ត្រៀមពាក់ឡេីងប្រកួត មានតម្លៃរហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចពុកម៉ែបងប្អូនជ្រាបរួចមកហើយ បវរកញ្ញា Miss Universe តំណាងកម្ពុជា កញ្ញា រ៉េត សារីតា កំពុងតែបង្ហាញវត្តមាននៅលើទឹកដីនៃសហរដ្ឋអាមេរិកដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ គេសង្កេតឃើញបវរកញ្ញារូបនេះ លេងខ្លួនជាមួយសម្លៀកបំពាក់មើលទៅឥតទាស់តែម្តង តែអ្វីដែលធ្វើមហាជនជាច្រើនចាប់អារម្មណ៍នោះ គឺស្បែកជើងរបស់បវរកញ្ញារូបនេះ មានតម្លៃដល់ទៅ ១,០៩៥ ដុល្លារអាមេរិក នេះ បើតាមការបញ្ជាក់ផេកហ្វេសប៊ុក Team Cambodia។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា​ ស្បែកជើងមួយគូនេះ ជាម៉ាកដែលច្នៃប្រឌិតដោយលោក Jimmy Choo ផលិតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះដែរ បវរកញ្ញា រ៉េត សារីតា នឹងពាក់ស្បែកជើងនៅក្នុងវគ្គ Preliminary & Final នៃកម្មវិធីប្រឡងបវរកញ្ញាចក្រវាឡនេះតែម្តង៕

Read More

ក្រោយមានអ្នកដែលតាមដាន ការLive.ជេរ.គ្នារវាងតារាល្បី រហូតដាច់បាយដាច់ទឹក បុរសម្នាក់ បានបញ្ចេញមតិថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រហែលជាប៉ុន្មានថ្ងៃមកនេះ ឃើញថាមានជ.ម្លោះប៉ះទង្គិតពាក្យសម្តីរវាង តារាល្បីមួយចំនួនដូចជា Peypey Dy Alex Conan Real និងអន្ទិត កក្កដា សុភ័ណ្ឌនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមានអ្នកគាំទ្រមិនតិចនោះទេបានតាមដាន ការផ្សាយផ្ទាល់នេះជារៀងរាល់ថ្ងៃតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ដោ​យឃើញពីភាពជាក់ស្តែងដែលមានមនុស្សជាច្រើនបានតាមដាននូវរឿងរ៉ាវជ.ម្លោះដ៏ក្តៅគគុកប្រៀបបីដូចជាបាយពុះមួយនេះ ទើបបុរសម្នាក់ដែលមានគណនីឈ្មោះថា Rin Sokreth បានបញ្ចេញជាសារខ្លីមួយដែលបង្ហាញពីអារម្មណ៍ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងល្អៗមានប្រយោជន៍មិនព្រមយកខ្លួនបៀតទេ​ តែបេីរឿងឥតបានការ​ រឿងកខ្វក់​ រឿងអសីលធម៌​ នាំគ្នាយកចិត្តទុកដាក់ណាស់​ រួចតាំងមកធ្វេីដ្រាម៉ាក្នុងហ្វេសប៊ុកថា ហេតុអ្វីជីវិតខ្ញុំមិនរីកចម្រេីនដូចគេ?ទង្វេីបច្ចុប្បន្នវាឆ្លុះបញ្ចាំងពីលទ្ធផលនៅថ្ងៃអនាគត!បញ្ឈប់សកម្មភាពអសីលធម៌លេីបណ្តាញសង្គម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីលោកបានបង្ហោះសារបែបនេះរួចមក សង្កេតឃើញថាមានអ្នកគាំទ្រជាច្រើននាក់បានសម្តែងនូវការគាំទ្រនូវសំណេរនេះផងដែរ៕

Read More

វ៉ាន់ ម៉ូនិច ត្រៀមសម្រាលកូនទី ២ ទទួលកាដូរថយន្តស៊េរីទំនើប Mclaren ពីស្វាមី ដែលមានតម្លៃរដូល…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងមកទស្សនិកជនតែងកោតសរសើរពីជីវិតគ្រួសាររបស់អតីតតារាសម្ដែង វ៉ាន់ ម៉ូនិច ដោយក្រោយពីរៀបការជាមួយស្វាមីជាឧកញ៉ាមក អតីតតារាស្រីរូបនេះរស់នោពោរពេញដោយសុភមង្គល ចំណែកឯជីវភាព ក៏កាន់តែធូរធារស៊ីវិស័យ មានលុយចាយពេញៗដៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណងអាពាហ៍ពិពាហ៍រវាងអតីតតារាសម្ដែង វ៉ាន់ ម៉ូនិច និង ស្វាមី ទទួលបានកូនប្រុសច្បងដ៏ស្រស់សង្ហាម្នាក់រួចមកហើយ ហើយឆាប់ៗខាងមុខនេះ ម៉ូនិច ក៏នឹងត្រៀមសម្រាលកូនទី ២ ម្នាក់ទៀត ដោយពេលនេះនាងបានពពោះកូននៅក្នុងផ្ទៃប្រមាណជា ៣១ សប្ដាហ៍ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈកំពុងរំភើបត្រៀមទទួលស្វាគមន៍សមាជិកថ្មី វ៉ាន់ ម៉ូនិច ត្រូវស្វាមីសំណព្វចិត្ត ផ្គាប់ចិត្តនាងជាមួយនឹងកាដូរថយន្តទំនើបមួយគ្រឿងយ៉ាងថ្មីសន្លាង ចំណែកតម្លៃវិញដល់ទៅរាប់ម៉ឺនដុល្លារឯណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានកាដូគាប់ចិត្តពីស្វាមីសម្លាញ់ វ៉ាន់ ម៉ូនិច បានរៀបរាប់ថា «កាដូទីពីររបស់ប៉ាៗឱ្យម៉ាម់មីសម្រាប់ចំណងដៃកូនទី ២ កូនប្រុស ហុង មីង ក្នុងពោះជិត ៣១ អាទិត្យ មិនត្រឹមតែឱ្យកាដូទេ ថតរូបឱ្យទៀត ម៉េចដែរស្នាដៃរបស់ប៉ាៗ អាចបើកហាងថតរូបបានអត់? Photoshoot outdoor ត្រៀមទទួលសមាជិកថ្មីឆាប់ៗ សល់ជិតពីរខែទៀតបានជួបមុខក្បាលខូចក្នុងពោះហើយ ។សេចក្ដីសុខសុភមង្គលយើងត្រូវបង្កើតវាដោយខ្លួនឯង គ្មានអ្នកណាមកឱ្យយើងនោះទេ ធ្វើបុណ្យសប្បុរសធម៌ជួយសង្គមខ្លះ ដើរលេងខ្លះ សម្ភារនិយមខ្លះ នេះជាក្ដីសុខយ៉ាងពេញលេញដែលគ្រួសារខ្ញុំតែងតែមាន» ៕

Read More

ពូកែណាស់! គ្រូពេទ្យវ័យក្មេងម្នាក់ ក្លាហាន បង្កើតកូនអ្នកជំ.ងឺកូ.វីដក្នុងរថយន្ត យ៉ាងជោគជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាំងម្តាយ និងកូន បានមកដល់មន្ទីរពេទ្យដោយសុវត្ថិភាពក្រោយពីមានការអន្តរាគមន៍ពីអ្នកគ្រូពេទ្យវ័យក្មេង ក្នុងការជួយសម្រាលកូន នៅក្នុងឡានសង្គ្រោះបន្ទាន់ក្នុងអំឡុងពេលបញ្ជូន ។ នេះបើតាមការចែករំលែករបស់គណនីហ្វេកប៊ុករបស់គ្រូពេទ្យម្នាក់ដែលមានឈ្មោះ Pich Srey Leak។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាថ្ងៃទី ០៤ ឧសភា ឆ្នាំ២០២១ ម៉ោងប្រមាណជា ៤ទាបភ្លឺ ស្ត្រីពោះធំម្នាក់ ដែលមានវិជ្ជមានកូ.វីដ១៩ ត្រូវបានឡានសង្គ្រោះបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីឆ្លងទន្លេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយស្ថានភាពរបស់ស្រ្តីនោះ មិនអាចរងចាំរហូតដល់មន្ទីរពេទ្យ ក៏បានសម្រាលក្នុងឡាន តាមផ្លូវទៅកាន់មន្ទីរពេទ្យ ក្រោមការជួយអន្តរាគមន៍ពីអ្នកគ្រូពេទ្យម្នាក់ ដែលមានឈ្មោះ Pich Srey Leak ដែលបានជួយសម្រាលកូនរបស់ស្រ្តីដែលឆ្លងកូវីដនោះដោយជោគជ័យ ហើយបានបញ្ជូនពួកគាត់ទាំងពីរទៅកាន់មន្ទីរពេទ្យដើម្បីថែទាំបន្តដោយសុវត្ថិភាពផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណា តាមរយៈការចែកចាយនូវរូបភាពទាំងនេះ គឺជាបង្ហាញពីការខិតខំប្រឹងប្រែង របស់គ្រូពេទ្យ មិនថាជាគ្រូពេទ្យជួរមុខ ឬគ្រូពេទ្យដែលកំពុងបម្រើការនៅក្នុងមន្ទីរពេទ្យនោះទេ។ ការខិតខំប្រឹងប្រែងរបស់ពួកគាត់គឺជាស្នាមញញឹមរបស់ប្រជាជនកម្ពុជា ៕

Read More

ក្តៅៗ! បុរសម្នាក់នៅតាកែវ ទល់នោម ចុកទ្រូង ទៅសម្រាកនៅពេទ្យ ស្រាប់តែបាត់ បង់ជីវិត ទាំងមិនដឹងថាខ្លួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹងស្ដីពីករណីស្លា.ប់បុរសជនជាតិខ្មែរ ០១ នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ នៅថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសខាងលើមានឈ្មោះ សោម ស៊ីណាត ជនជាតិ ខ្មែរ អាយុ ៤៥ ឆ្នាំ មានមុខរបរជិះម៉ូតូលក់ម្ហូបតាមភូមិនានា មានអាសយដ្ឋាននៅភូមិដំណាក់ត្រយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១ ដោយមានអាការចុកណែនក្នុងទ្រូង និង ទល់នោម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ប៉ុន្តែស្ថានភាពរបស់អ្នកជំងឺចេះតែវិវត្តធ្ងន់ធ្ងរឡើងៗ ពេលនោះក្រុមគ្រូពេទ្យក៏នៅបន្តសង្គ្រោះ តែមិនអាចសង្គ្រោះអ្នកជំងឺបាន ទើបគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១១:០០ នាទីព្រឹក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ មុនស្លាប់ក្រុមគ្រូពេទ្យបានសម្រេចយកសំណាកពីច្រមុះ ដើម្បីធ្វើតេស្ដរហ័សរកអង់ទីហ្សែន កូ.វីដ-១៩ ដែលជាលទ្ធផលបង្ហាញថា វិជ្ជមានកូ.វីដ-១៩ ។ បន្ទាប់មកទៀត ក្រុមគ្រូពេទ្យបានសម្រេច ធ្វើតេស្តបញ្ជាក់ឡើងវិញដោយសំណាក ច្រមុះ និង បំពង់ក ប្រើប្រាស់ដោយបច្ចេកទេសម៉ាស៊ីន Gere Xpert S4S CoV 2 លទ្ធផលបង្ហាញថា វិជ្ជមានកូ.វីដ-១៩ ដដែល ។ ដូច្នេះតាមការសន្និដ្ឋានរបស់គ្រូពេទ្យ អ្នកជំ.ងឺខាងលើ បានស្លា.ប់ដោយសារជំ.ងឺ ស្ទះសរសៃឈា.មបេះដូង និង មានវិជ្ជមានកូ.វីដ-១៩ ៕សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Read More

សូមជ្រាប! លោកជំទាវ ឱ វណ្ណឌីន ផ្ដាំ ៣ ចំណុចជូនពលរដ្ឋ ក្រោយបញ្ចប់ការបិទខ្ទប់ស្អែកនេះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចមួយ ស្តីពីការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្តាល ចាប់ពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ តទៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ញើសារ ៣ ចំណុចធំៗ ដល់ប្រជាពលរដ្ឋ ក្រោយបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលក្នុងនោះមានដូចជា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. បុគ្គលគ្រប់រូប ត្រូវរៀនរស់ជាមួយមេ.រោ.គកូ.វីដ-១៩ ដោយមិនឲ្យវាឆ្លងមកខ្លួនទេ ។ ពោលគឺពេលទៅធ្វើការងារ ឬ ទៅប្រកបរបរទទួលទាន ត្រូវធ្វើយ៉ាងម៉េចកុំឱ្យឆ្លងកូ.វីដ-១៩ តាមរយៈការអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ បូកជាមួយការចា.ក់វ៉ាក់សាំង ហើយបើសិនជាគ្មានការចាំបាច់ត្រូវនៅផ្ទះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. ទីតាំងលក់ដូរ ត្រូវអនុវត្តតាមវិធានសុខាភិបាល ។ ពោលគឺម្ចាស់ទីតាំង ត្រូវយកចិត្តទុកដាក់ខ្ពស់ ពេលដំណើរការបើកអាជីវកម្មរបស់ខ្លួន ដោយត្រូវគិតគូរពីសុវត្ថិភាពជាចម្បង ។ ៣. ការទទួលខុសត្រូវសង្គម ។ លោកជំទាវបានផ្តាំថា មិនត្រូវគិតថា រឿងកូ.វីដ-១៩ នេះ គឺជារឿងរបស់អ្នកនេះ ឬ រឿងរបស់អ្នកនោះទេ ក្នុងនាមជាអ្នករស់នៅក្នុងសហគមន៍ ត្រូវចេះមើលកន្លែងណាឆ្លងខ្លាំង ហើយត្រូវចេះមើលគ្នាទៅវិញទៅមក និង ត្រូវចូលរួមអនុវត្តវិធានសុខាភិបាលផងដែរ ៕

Read More

នៅព្រឹកថ្ងៃទី០៥ នេះ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូ.វី.ដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈជាសះស្បើយ ២២៨នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូ.វីដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈអ្នកជំ.ងឺសរុបចំនួន៦០១៩នាក់ បានជាសះស្បើយ (ថ្ងៃនេះជា២២៨នាក់)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមប្រភពព័ត៌មាន Fresh News ឲ្យដឹងថា សេចក្តីប្រកាសថ្ងៃនេះជាករណីអ្នកជំ.ងឺជាសះស្បើយ «សរុប៦០១៩នាក់»។ សម្រាប់ជាអ្នកជាសះស្បើយថ្ងៃនេះមានចំនួន «២២៨នាក់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦,៩៧១នាក់, អ្នកជាសះស្បើយចំនួន ៦,០១៩នាក់ និងអ្នកស្លា.ប់ចំនួន១១០នាក់៕

Read More

អ្នកជំ.ងឺកូ.វីដ-១៩ នៅកោះពេជ្រ ១២៧ នាក់ជាសះស្បើយ ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១ នេះ តាមរយៈផេកផ្លូវការរបស់ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា អ្នកជំ.ងឺកូ.វីដ-១៩ ចំនួន ១២៧ នាក់ នៅមណ្ឌលព្យាបាលជំ.ងឺកូ.វីដ-១៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កម្រិតស្រាលកោះពេជ្យ បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ ។គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងបន្ថែមផងដែរថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រ.ឆាំ.ងជំ.ងឺកូ.វីដ-១៩ ពួកគាត់បានជាសះស្បើយ និង ត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯង និង ត្រូវនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ បន្តទៀតដើម្បីតាមដានសុខភាព ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព ៖ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

Read More

ក្តៅៗ! សាលាគណខេត្តសៀមរាប បកស្រាយបំភ្លឺជុំវិញករណីបានផ្សាយថាព្រះសង្ឃនៅវត្តផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ត សៀមរាបពុំមានចង្ហាន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្មីៗមកនេះមានគណនីផេក និងអ្នកប្រើប្រាស់បានស៊ែតៗគ្នានូវរូបភាពរបស់ព្រះសង្ឃមួយអង្គគង់ឆាន់ចង្ហាន់តាមផ្លូវដោយសរសេរភ្ជាប់នូវសំណេរ ដោយពុំបានបញ្ជាក់ពីមូលហេតុនិងទីតាំងឲ្យបានច្បាស់លាស់ បណ្តាលឲ្យមហាជនមានការងឿងឆ្ងល់ និងភ័ណ្ឌច្រឡំ។ក្រោយពីមានការភ្ញាក់ផ្អើលបែបនេះ ទើបសាលាគណខេត្តសៀមរាបបំភ្លឺថា៖ «សាលាគណខេត្តសៀមរាបបំភ្លឺថាការឆាន់ចង្ហាន់របស់សង្ឃនៅតាមផ្លូវជារូបភាពកាលពីចុងឆ្នាំ២០២០ដោយសារជិតផុតម៉ោងឆាន់ពេលថ្ងៃត្រង់ក្រោយពីបានឃើញពត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក បានផ្សាយថាព្រះសង្ឃនៅវត្តផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ត សៀមរាបពុំមានចង្ហាន់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ព្រះមេគណនិងលោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការបានចាត់ក្រុមការងារសាលាគណ និងមន្ដ្រីមន្ទីរធម្មការនិងសាសនាបានចុះទៅដល់វត្ត ប៉ុន្ដែមិនពិតដូចការផ្សាយនោះទេ។ ខ្លឹមសារបំភ្លឺរបស់សាលាគណខេត្តសៀមរាប ដូចមានខាងក្រោមៈ សាលាគណខេត្តសៀមរាបសូមទូលថ្វាយ ពិតប្រគេន និង ចម្រើនពរសូមជូន សម្តេច ព្រះរាជាគណៈ គណសង្ឃនាយក ព្រះគ្រូ និង ព្រះថេរានុត្ថេគ្រប់រូប និងទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ប្រិយមិត្តទាំងអស់ជ្រាបថា ករណីវីដេអូបង្ហាញពីព្រះសង្ឃឆាន់ចង្ហាន់មាត់ផ្លូវដែលបានបង្ហោះថាព្រះសង្ឃដាច់ចង្ហាន់នោះ ជាព័ត៌មានមិនពិតទេ និងជាការបំប៉ោងបំពុលសង្គមតែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតព្រះសង្ឃមានវ័យចំណាស់អង្គនោះ គង់នៅវត្តអន្លង់ធំលើខ្នងភ្នំគូលេន ក្នុងស្រុកស្វាយលើ។ ឯការឆាន់នៅក្បែរចិញ្ចើមថ្នល់នោះគឺពេលព្រះអង្គនិមន្តទៅព្យាបាលជំងឺនៅភូមិក្នុងឃុំកន្ទួតនោះ។ ពេលនិមន្តត្រឡប់មកវិញត្រូវគង់ចាំរថយន្តឈ្នួលនៅមុខវត្តឥន្ទបារមីសិរីរដ្ឋដូចដែលឃើញក្នុងវីដេអូ តែដោយជិតផុតម៉ោងឆាន់ចង្ហាន់ថ្ងៃត្រង់ ញាតិញោមក៏បានទិញបាញ់ស៊ុងដែលគេលក់តាមម៉ូតូប្រគេន ព្រោះគ្មានអ្វីលក់នៅម្តុំនោះទេ។ #បច្ចុប្បន្នលោកតាបានលាចាកសិក្ខាបទ(សឹក)ចំនួន បីខែហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញវីដេអូ ព្រះមេគណខេត្តបានចាត់មន្ត្រីសង្ឃខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី ឡាច លាង ព្រះធម្មធរគណៈខេត្តបានចុះដល់ទីតាំងជាក់ស្ដែង បានរកឃើញថា វត្តឥន្ទបារមីសិរីរដ្ឋ ភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដូចឃើញក្នុងវីដេអូនោះ គឺមិនមានការខ្វះខាតអ្វីទេ ក្នុងវត្តមានព្រះសង្ឃពីរអង្គគង់នៅធម្មតា។ #រូបតាពាក់អាវស ជាលោកតាក្រោយលាចាកសិក្ខាបទហើយ។ ដូច្នេះសូមសម្តេច ព្រះរាជាគណៈ គណៈសង្ឃនាយក ព្រះគ្រូ ព្រះថេរានុត្ថេរៈ និង ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ប្រិយមិត្តទាំងអស់ យាង…

Read More

អានរំភើបចិត្ត! ប្រជាពលរដ្ឋនៅតំបន់ក្រហម បានសម្តែងនូវអំណរគុណដល់រាជរដ្ឋាភិបាល គ្រូពេទ្យ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងអំឡុងនៃការផ្ទុះរីករាលដាលយ៉ាងខ្លាំងក្លានៃជំ.ងឺរាតត្បាតកូ.វីដ១៩ រាជរដ្ឋាភិបាល ក្រុមកងកម្លាំងសមត្ថកិច្ច កងទ័ព ក្រុមគ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បាននិងកំពុងយកចិត្តទុកដាក់ទាំងកំលាំងកាយចិត្តក្នុងការបំពេញនូវភារៈកិច្ច ដើម្បីចូលរួមយ៉ាងសកម្មទប់ស្កាត់នូវការឆ្លងរីករាលដាល់នៃជំ.ងឺកូ.វីដ១៩ ស្ទើរគ្មានពេលសម្រាក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ សារលិខិតរបស់ប្រជាពលរដ្ឋនៅតំបន់ក្រហមសរសេររៀបរាប់ពីលំហរបេះដូចគោរពអរគុណនូវការលះបង់របស់ កងកម្លាំងសមត្ថកិច្ច កងទ័ព ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាក់ថ្នាក់ បានកំពុងបង្កឲ្យមានការចាប់អារម្មណ៍ និង រំភើបចិត្តយ៉ាងខ្លាំងសម្រាប់កងកម្លាំងសង្ក្រោះក៏ដូចជាមហាជនគ្រប់រូប សម្រាប់ព្រឹត្តិការណ៍កូ.វីដ១៩ ២០កុម្ភៈ ២០២១ នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំណេរក្នុងសំបុត្រខ្លីតែពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់កម្លាំងសង្គ្រោះក្នុងការប្រយុ.ទ្ធប្រឆាំ.ងជំ.ងឺកូ.វីដ១៩ ទាំងអស់។ ជាការបង្ហាញឲ្យឃើញនូវការដឹងគុណ និងអរគុណចំពោះទឹកចិត្តកម្លាំងសង្គ្រោះដែលមិនអាចកាត់ថ្លៃបាន។ជាពិសេសក្នុងអត្ថន័យលិខិតនេះបានរៀបរាប់ថ្លៃងពាក្យអរគុណដល់រដ្ឋាភិបាល កងកម្លាំងសមត្ថកិច្ច និង ក្រុមកងទ័ពអាសទាំងអស់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តល់ការចាក់វ៉ាកសាំងជូនពលរដ្ឋ ដើម្បីរួចចាកផុតពីការឆ្លងមេ.រោ.គកូ.វីដ១៩ និងបានមើលថែទាំយ៉ាងយកចិត្តទុកដាក់ដល់ប្រជាជនក្នុងប្រទេសទាំងអស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈការបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ឈ្មោះ Chea Vanna ដែលបានបង្ហោះនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ។ ប្រភព៖ ហ្វេសប៊ុក

Read More