អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ ថៅកែទាំងអស់អ្នកគួរតែជួយគាត់សិនដោយវិធីណាក៏ដោយអោយខ្ចីឬអំណោយ មន្ត្រីរាជរដ្ឋាភិបាលប្រឹងគ្រប់ជ្រុងជ្រោយហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ជាក់ជាមិនខានបើនិយាយអំពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយលោកតែងតែជួយដល់ការងារសង្គមជាហូរហែ នៅនាពេលបច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយអ្វីដែលធ្វើឲ្យ មហាជនគោរពស្រលាញ់ ឧកញ៉ា ឡេង ណាវ៉ាត្រា គឺដោយសារតែភាពសាមញ្ញរបស់លោក ជាពិសេសគឺឧកញ៉ា ឡេង ណាវ៉ាត្រា តែងតែចេញមុខជួយដល់ប្រជាពលរដ្ឋ និងប្រទេសជាតិក្នុងគ្រាលំបាក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងក្នុងអំឡុងពេលពិបាកព្រោះកូ វីដ១៩ និងការបិទខ្ទប់ នៅមុននេះបន្តិច ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើសកម្មភាពសម្បុរសធម៌ចំពោះមនុស្សដែលជាចំនែកមួយនៃភាពជោគជ័យរបស់លោក នោះគឺកម្មករបស់លោកផ្ទាល់តែម្តង ជាក់ស្តែងឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថៅកែទាំងអស់អ្នកគួរតែជួយគាត់សិនដោយវិធីណាក៏ដោយអោយខ្ចីឬអំណោយ មន្ត្រីរាជរដ្ឋាភិបាលប្រឹងគ្រប់ជ្រុងជ្រោយហើយ សូមថៅកែទាំងអស់ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដែលធ្លាប់ទទួលផលពីគាត់មេត្តាជួយជ្រោមជ្រែងគ្នាសិន។យើងមិនអាចរស់តែឯងបានទេ បញ្ចប់Co vid19បានទាល់តែយើងសាមគ្គីគ្នា។🙏🙏🙏🙏🙏៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អ្នកឧកញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី កៀងគរសប្បុរសជនឧកញ៉ាជាង៧០រូប ដើម្បីជួយពលរដ្ឋខ្វះខាតនៅតំបន់ក្រហម បានថវិកាចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោមការផ្តួចផ្តើមពី អ្នកឧកញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី សមាជិកសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានកៀងគរ អ្នកឧកញ៉ា លោកឧកញ៉ា ប្រមាណជាង៧០នាក់ ដោយប្រមូលថវិកាបានប្រមាណជាង៣០ម៉ឺនសហរដ្ឋអាមេរិក ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់ក្រហមមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ ពិធីប្រគល់និងទទួលថវិកាខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧកញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី និងលោកជំទាវ ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា និងលោកជំទាវ ជាច្រើនរូបទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកឧកញ៉ា ម៉ុង ប្ញទ្ធី និងលោកជំទាវ ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលការបិទខ្ទប់ដោយco vid-19 នេះ។ សកម្មភាពនេះ ពិតជាបានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។ នេះជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយទៀត ដើម្បីអោយពួកគេបានរៀនសូត្រ ក្នុងការចែករំលែកជួយគ្នាក្នុងពេលដែលជួបនូវការលំបាកបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ថវិកាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ចែងយកទៅទិញស្បៀងអាហារជាបន្ទាន់ ដើម្បីបង្វែរ ដឹកបញ្ជូនទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ។ អ្នកឧកញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងថា ការកៀងគរ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវខាងលើនេះ ជាសកម្មភាពលើកទីមួយហើយ ដែលលោកឧកញ៉ាបានកៀងគរ ដោយបានថវិកាសរុបចំនួនជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ ដើម្បីអោយរដ្ឋបាលរាជធានី ធ្វើការចាត់ចែង ជូនបងប្អូនដែលមានការជីវភាពខ្វះខាតក្នុងដំណាក់កាលជ ម្ងឺកូ វីដ-១៩នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកឧកញ៉ាបណ្ឌិត ម៉ុង…

Read More

ចេះតែមានហើយ! គ្រាន់តែ មន្ត្រីប៉ូលីសមួយរូប​ ច្រៀងលេងបទ«ជាតិនេះបើបានប្រពន្ធពីរ»សោះ ក៏ត្រូវគណនីហ្វេសប៊ុកមួយរិះ​ គន់យ៉ាងចាស់ដៃ(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្មីៗនេះ សង្កេតឃើញវីដេអូមន្ត្រីបូ៉លីសមួយរូបបានថតវីដេអូច្រើនលេងកម្សាន្តនូវបទ​ «ជាតិនេះបើបានប្រពន្ធពីរ» នៅពេលសម្រាកពីការងារបន្ទាប់មកក៏មានគណនីមួយទៀតមកធ្វើការរិះគន់ទៅលើលោក និងឯកសណ្ឋានប៉ូលីស ដែលធ្វើឲ្យមហាជនជាច្រើនបានសម្តែងនូវការមិនពេញចិត្តនូវការលើកឡើងនេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្រោយពីបានឃើញការរិះ គន់ទៅលើមន្ត្រីប៉ូលីសចំពោះការច្រៀងពាក់ឯកសណ្ឋានប៉ូលីសរួចមក ក៏ឃើញមានគណនីហ្វេសប៊ុកមួយទៀតបានចេញមុខនិយាយវែកញែកទៅលើរឿងនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុំយោបល់បានម្នាក់១បានទេ អ្នកឯងបានជួយអ្វីខ្លះនឹង? អ្នកឯងដឹងថាគាត់យាមពេលណា ហើយមានពេលសម្រាកពេលណាទេ?គាត់ក៏មានពេលរំសាយអារម្មណ៏របស់គាត់ដែរ អ្នកណាក៏ពិបាកចឹត្តរឿងប្រទេសជាតិដែរ យល់នៅ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីឃើញសារនេះបង្ហោះរួចមក មហាជនជាច្រើនក៏បាននាំគ្នាគាំទ្រការលើកឡើងបែបនេះផងដែរ៕ ដើម្បីជ្រាបកាន់ តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖ @socheathpp បាទសុំអភ័យទោសផង មិនចង់បានប្រពន្ធ្ធពីរទេ តែនេះបទចម្រៀង ដែលក្មួយ ប្រុសតូចកំពូលស្នេហ៍ បានសំណូមអោយខ្ញុំច្រៀង ស្តាប់កំសានទាំងអស់គ្នា ♬ សំឡេងដើម – សុជាតិ នប ភព

Read More

រំភើបណាស់! លោកស្រី ទ្រី ដាណា និង ស្វាមីបានចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើនិយាយអំពីលោកស្រី ទ្រី ដាណា ប្រិយមិត្តជាច្រើនស្គាល់តាមរយៈទង្វើមនុស្សធម៌នាពេលកន្លងមកជាហូរហែ ។ ដោយឡែកនៅថ្ងៃទី​ ០៣ ខែ ឧសាភា ឆ្នាំ ២០២១ នេះ លោកស្រី ទ្រី ដាណា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋជិត 100 គ្រួសារ នៅក្នុងនេះដែរលោកស្រីបានរៀបរាប់ថា៖ ជួយជានិច្ច ហើយក៏មិនដែលភ្លេចអ្នកក្បែរខ្លួន😊😊😊 ថ្ងៃទី 3 ខែឧសភា ឆ្នាំ 2021 ចែកអំណោយជិត 100 គ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភាពកក់ក្តៅជូនពួកគាត់ ក្នុងនោះរួមមាន អង្ករ ១បេតូច ត្រីខមួយយួរ មីពីរកេស ពងទា20គ្រាប់ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ភូមិផ្សារលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Read More

អាសូរណាស់! គ្រួសារក្រីក្រហើយវិជ្ជមានកូ​ វីដ១៩ ទាំងអស់ ចំណែកប្អូនប្រុសត្រូវទៅធ្វេីតេស្ដយកសំណាកម្នាក់ឯង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដែលប្រិយមិត្តបានជ្រាហើយថាមួយរយៈនេះប្រទេសកម្ពុជាមានការរីករាលដាលពីជំ.ងឺកូ.វីដ១៩ ធ្វើឲ្យមនុស្សចាស់ និង ទារក រួមទាំងកូនក្មេង ត្រូវរងគ្រោះដោយសារវីរុ សដ៏កា ចសា ហាវនេះ ត្រូវបង្ខំចិត្តឡើងឡានពេទ្យទៅព្យាបាលជាបន្តបន្ទាប់ ឃ្លាតចាកគ្រួសារគួរឱ្យអាសូរណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងដូចជាក្មេងប្រុសម្នាក់នេះគ្រួសារក្រីក្រ ហើយវិជ្ជមានកូ​ វីដ១៩ ទាំងអស់ ប្អូនប្រុសយកសំណាក និងចត្តាឡីស័កតែម្នាក់ឯង ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ Pich Kimsrin បានរៀបរាប់ពីជីវិតក្មេងប្រុសខាងលើថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ហ្វេសប៊ុក

Read More

ដើម្បីចូលរួមរំលែកទុក្ខលំបាក! តារាចម្រៀង ព្រាប សុវត្ថិ បរិច្ចាគថវិកាជួយដល់ភរិយាកវីនិពន្ធ ជុំ ប៊ុនធឿន ដែលកំពុងស ង្គ្រោះបន្ទាន់ចំនួន..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយទទួលដំណឹងថាលោកស្រី ប្រាក់ ផល្លី ដែលជាភរិយារបស់កវីនិពន្ធចម្រៀង ជុំ ប៊ុនធឿន កំពុងស្ថិតក្នុងបន្ទប់ស ង្រ្គោះបន្ទាន់ ដោយសារមានបញ្ហាសួតធ្ងន់ ធ្ងរនោះ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានសម្តែងការដឹកគុណ ក៏ដូចជាចូលរួមរំលែកការលំបាក ដោយបានបរិច្ចាគប្រាក់ចំនួន១ពាន់ដុល្លារអាមេរិក ដល់ក្រុមគ្រួសារលោក ជុំ ប៊ុនធឿន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយយោងតាមប្រភព Fresh News Plus ឲ្យដឹងថា លោក ព្រាប សុវត្ថិ បានបរិច្ចាគប្រាក់ចំនួន ១ពាន់ដុល្លារ ដល់ក្រុមគ្រួសារលោក ជុំ ប៊ុនធឿន។ រហូតមកទល់នឹងពេលនេះ ស្ថានភាពជំងឺរបស់ភរិយាកវីនិពន្ធ ជុំ ប៊ុនធឿន នៅតែមិនទាន់ធូរស្រាល ដោយមានអាការៈក្ដៅខ្លួន ដាក់អុកស៊ីសែនជាប្រចាំ និងប្ដូរថ្នាំជាបន្តបន្ទាប់ ពោលគឺកំពុងតែស្ថិតក្នុងបន្ទប់ស ង្គ្រោះបន្ទាន់នៅឡើយ ខណៈបច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងបន្តតាមដានជំ ងឺ ហើយថ្លៃថ្នាំក៏ត្រូវការចំណាយច្រើនដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរជម្រាបថា លោកស្រី ប្រាក់ ផល្លី ដែលជាភរិយារបស់កវីនិពន្ធ ជុំ ប៊ុនធឿន ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា បន្ទាប់ពីជាសះស្បើយពីជំ ងឺកូ វីដ-១៩ លោកស្រីកំពុងមានជំ ងឺសួតធ្ងន់ធ្ងរ ដោយគ្រូពេទ្យប្រាប់ថា សួតរបស់លោកស្រីគឺនៅតិចតួច និងមានអាការៈហត់ខ្លាំង ហើយកំពុងតែសង្គ្រោះបន្ទាន់នៅបន្ទប់ ICU នៃមន្ទីរពេទ្យរុស្សី ដែលបញ្ចូនទៅព្យាបាលតាំងពីថ្ងៃទី២៧ ខែមេសា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនស្រីកវីនិពន្ធ ជុំ ប៊ុនធឿន ក៏បានអំពាវនាវផងដែរ ទៅដល់សប្បុរសជន ជាពិសេសអ្នកសិល្បៈ ដែលមានទឹកចិត្តអាចជួយដល់ក្រុមគ្រួសាររបស់នាង ព្រោះពេលនេះកំពុងមានការខ្វះខាតខ្លាំង ព្រោះម្តាយរបស់នាងកំពុងស ង្គ្រោះបន្ទាន់នៅមន្ទីពេទ្យរុស្សី ស្រពពេលជំ ងឺកូ វីដ-១៩ កំពុងវាយលុកខ្លាំងនៅក្នុងប្រទេសផងនោះ ធ្វើឲ្យនាងពិបាក ជាពិសេសគឺបញ្ហាចំណាយក្នុងការព្យាបាលតែម្តង។ ដូច្នេះសម្រាប់បណ្តាសប្បុរសជនដែលចង់ជួយដល់ភរិយារបស់កវីនិពន្ធ ជុំ ប៊ុនធឿន អាចទំនាក់ទំនងតាមលេខទូរស័ព្ទ…

Read More

គឺផ្ទុះចេញពី ៨ភូមិនេះ ច្រើនជាងគេ ឆ្លងជាង ៥០០នាក់នៅភ្នំពេញប្រកាសថ្ងៃនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​តាមទិន្ន័យរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ៣ ឧសភា ២០២១ បានបង្ហាញតួលេខអ្នកឆ្លងសម្រាប់ថ្ងៃទី ២ ឧសភា ២០២១ នេះ មានចំនួន ៨៤១ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងនោះរាជធានីភ្នំពេញ គឺមានចំនួន ច្រើនជាងគេបង្អស់ រហូតដល់ ៥២៥នាក់ ដែលរកឃើញមានវិជ្ជមានកូ វីដ ១៩ ។ បើតាមទំព័រហ្វេសប៊ុករបស់អនុគណៈកម្មការ ស្រាវជ្រាវជំ ងឺកូ វីដ ១៩ បានឱ្យដឹងថា ភូមិ នៅរាជធានីភ្នំពេញ ដែលមានអ្នកឆ្លងច្រើនជាងគេរួមមាន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១.ភូមិ ត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ២.ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ ៣.ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ ៤.ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ៥.ភូមិ ត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ៦.ភូមិ ពោធិ៍មង្គល សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ៧.ភូមិ ២៣ សង្កាត់ បឹងកក់ទី ២ ខណ្ឌទួលគោក ៨. ភូមិ បាក់ទូក សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអំពាវនាវដល់បងប្អូន ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ សូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់,…

Read More

ទឹកចិត្តបងប្រុស! ដឹកប្អូនស្រីកើតកូ​ វីដផ្ទាល់ អង្គុយកំដរចាំឡានពេទ្យមកយកប្អូន ទាំងកណ្ដាលយប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅយប់ ថ្ងៃទី ២​ ខែឧសភា​ ឆ្នាំ ២០២១​ ​នៅតាមបណ្តោយផ្លូវ​អាស៊ីអាគ្នេយ៍​ ស្ថិតក្នុងសង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ សមត្ថកិច្ចល្បាតបានប្រទះឃើញនារីម្នាក់អង្គុយនៅលើចិញ្ចើមផ្លូវ ជាប់នឹងស្ថានីយប្រេងឥន្ធនៈតូតាល់​​ ដោយមានបងប្រុសបង្កើតរបស់នាងបានជូនមកផ្ទាល់​អង្គុយចាំនៅចិញ្ចើមផ្លូវ ដើម្បីរង់ចាំរថយន្តសាមុយរបស់ក្រុមគ្រូពេទ្យ មកយកនាងទៅព្យាបាល​ជំ ងឺកូ វីដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីវិជ្ជមានខាងលើបានទៅធ្វើតេស្តរកមេ រោ គកូ វីត-១៩ លើកទី ២ លុះបីថ្ងៃក្រោយ ក្រុមគ្រូពេទ្យបានទាក់ទងមកឱ្យដឹងថា នាងមានវិជ្ជមានកូ វីដ-១៩ ទើបតម្រូវឱ្យស្ត្រីរូបនេះ ត្រូវរៀបចំអីវ៉ាន់ត្រៀមចាំឡើងឡានពេទ្យទៅព្យាបាលនៅ​ស្តាតអូឡាំពិក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈការធ្វើដំណើរមកចាំឡានពេទ្យ គឺមានបងប្រុសរបស់ស្ត្រីវិជ្ជមានកូវីដ ជាអ្នកឌុបមកទីតាំងផ្ទាល់តែម្ដង ដែលអង្គុយនៅកំដរ និង លើកទឹកចិត្តប្អូនស្រី រហូតដល់ឡានពេទ្យមកយក ទើបបងប្រុសស្ត្រីខាងលើដាច់ចិត្តទៅផ្ទះវិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្រុមគ្រូពេទ្យឱ្យគាត់ធ្វើដំណើរទៅផ្ទះ​ ដោយដាក់ខ្លួនដាច់ដោយឡែក​ និង ព្រឹកឡើងទៅយកសំណាកឱ្យបានលឿន និង កៀកបំផុតតាមតែអាចធ្វើបាន ៕

Read More

ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងកូ​ វីដ១៩ថ្មីចំនួន ៨៤១នាក់ និង ជាសះស្បើយចំនួន ៦១នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូ វីដ១៩ថ្មី រហូតដល់៨៤១នាក់ ខណៈអ្នកជំងឺចំនួន៦១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមប្រភពព័ត៌មាន Fresh News បានឲ្យដឹងថាអ្នកឆ្លងទាំង៨៤១នាក់ រួមមាននៅរាជធានីភ្នំពេញ ៥២៥នាក់, ខេត្តកណ្តាល ៣៣នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តព្រះសីហនុ ៦២នាក់, ខេត្តតាកែវ ៩នាក់, ខេត្តព្រៃវែង ១នាក់, ខេត្តកំពង់ចាម ២១នាក់, ខេត្តត្បូងឃ្មុំ ៩នាក់, ខេត្តកំពង់ធំ ១៥នាក់, ខេត្តសៀមរាប ៧នាក់ និងខេត្តបន្ទាយមានជ័យ ១៥៣នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង៦១នាក់វិញ រួមមាននៅរាជធានីភ្នំពេញ ១៩នាក់, ខេត្តព្រះសីហនុ ៣០នាក់, ខេត្តតាកែវ ៧នាក់, ខេត្តព្រៃវែង ៤នាក់ និងខេត្តបន្ទាយមានជ័យ ១នាក់ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៥,៣៦១នាក់, អ្នកជាសះស្បើយចំនួន ៥,៤៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩,៨១៨នាក់ និងអ្នកស្លា ប់ចំនួន១០៦នាក់៕

Read More

កំុចេះតែហ៊ាន! ក្រោយផឹកស៊ីបង្ហោះវីដេអូផឹកឌឺចាំស្អែកផឹកទៀត ពេលនេះបុរសម្នាក់នេះត្រូវ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំ ផ្អាក និងហាមចំពោះការលក់ដូរ និងការជួបជុំហូបគ្រឿង.ស្រ.វឹ.ង ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូ.វីដ១៩ ស្រាប់តែមានគណនេយ្យហ្វេសបុកមួយ បានបង្ហោះវីដេអូផឹកស៊ីនិយាយឌឺដងផ្ទុយពីបំរាមរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីវេលាម៉ោង១៧ៈ០០នាទីល្ងាច ថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១ កម្លាំ.ងជំនាញ នៃកងរា.ជ.អា.វុ.ធ.ហត្ថខេត្តព្រះសីហនុ បានឃា.ត់ខ្លួនជនស.ង្ស័.យចំនួន ០១នាក់ ឈ្មោះ អ៊ូយ សម្បត្តិ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីករ ស្នាក់នៅក្រុមទី១៣ ភូមិ០៤ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធទៅនឹងករណី មិនគោរពវិធានការរដ្ឋបាលរបស់សាលាខេត្តព្រះសីហនុ ផឹកស៊ីបង្ហោះវីដេអូតាមបណ្តាញប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីវេលាម៉ោង១៩ៈ៣០នាទីយប់ ថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្រុមទី១៣ ភូមិ០៤ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការឃា.ត់ខ្លួនជនស.ង្ស័.យខាងលើ ធ្វើឡើងក្រោមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរា.ជ.អា.វុ.ធ.ហត្ថខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលផ្នែកនិតីវិធីច្បាប់ និងឯកភាពពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងធ្វើការសាកសួរនៅបញ្ជាការដ្ឋាន អ.ហ ខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។

Read More