រំភើបណាស់! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានក្តីអាណិតអាសូរ បានឧបត្ថម្ភថវិកាសន្តិសុខកំសត់ចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមុននេះបន្តិចបើយោងតាមប្រភពផេកលោក ផែង វណ្ណៈ បានអោយដឹងយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «គ្រោះក្លាយជាលាភ 🙏🙏សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ ដែលថវិកានេះបានផ្តល់ជូនតាមរយៈ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។លោកអនុសេនីយ៍ឯក ភឿន ភិរៈ មានមុខរបរបន្ថែមជាសន្តិសុខយាមធនាគារ ABA ប្រចាំការពេលយប់ ហេីយកាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកបានប្រើសិទ្ធិការពារខ្លួនក្នុង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលបំពេញភារកិច្ចត្រូវបានមហាជនធ្វើការគាំទ្រ ព្រមទាំងអាណិតអាសូរជាពន់ពេក។ ក្នុងករណីនេះព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធក្នុងសំនុំរឿងនេះ ហើយព្រះរាជអាជ្ញា បានដោះលែងលោក ភឿន ភិរៈ ឱ្យមានសេរីភាពវិញ និងបន្តការស៊ើបអង្កេតលើករណីនេះបន្ថែមទៀតផងដែរ៕»

Read More

ស្ងាត់ៗ Love Riya ត្រូវសាលាដំបូងកោះហៅចូលបំភ្លឺ ដែលជាបណ្តឹងរបស់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនជាបឲច្រើនប្រាកដជាបានស្គាល់់ជាក់ជាមិនខានបើនិយាយអំពីអ្នកនាង Love Riya ដែលមានប្រជាប្រិយភាពខ្ពស់នៅលើបណ្តាញសង្គមហ៊្វេសបុកនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីពេលថ្មីៗនេះគឺចំថ្ងៃទី៧ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ស្រាប់តែទទួលដំណឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈឡាយផ្ទាល់របស់ក្រុមការងារTNBថា អ្នកនាងLove Riya ត្រូវបានអយ្យការអមសាលាដំបូងខេត្តកណ្ដាលកោះហៅទៅសាកសួរ និងជំនុំជម្រះរឿង អតីតម្ដាយក្មេកដាក់ពាក្យបណ្ដឹងពីបទប.រិ.ហាកេ.រ្តិ៍ជាសាធារណៈ ធ្វើអោយផ្អើលអស់អ្នកគ្រាំទ្រ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវិដេអូខាងក្រោម៖

Read More

ទឹកចិត្តគ្រូពេទ្យ! គ្រូពេទ្យ រត់ខ្វាត់ខ្វែងជួយសម្រាលកូនស្រ្តីម្នាស់កំពុងធ្វើចត្តាឡីស័ក ដោយជោគជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រ្តីដែលកំពុងជាប់ធ្វើចត្តាឡីស័កម្នាក់នៅខេត្តព្រះសីហនុ បានសម្រាលកូនដោយជោគជ័យ និង ប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ ម្សិលមិញ ក្រោមការជួយមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យខេត្ត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនាមជាអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានបង្ហោះសារកោតសរសើរនូវទឹកចិត្តក្រុមគ្រូពេទ្យឆ្មបយ៉ាងដូច្នេះថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «សូមកោតសរសើរ ក្រុមគ្រូពេទ្យឆ្មប ខេត្តព្រះសីហនុ ល្ងាចនេះ បានធ្វើការសម្រាលកូនដល់ស្ត្រីដែលកំពុងធ្វើចត្តាឡីស័ក បានដោយជោគជ័យ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំរូបនេះ ក៏មានបងប្អូនប្រជាពលរដ្ឋ និង អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន នាំគ្នាអរគុណ និង លើកសរសើរពីទឹកចិត្តក្រុមគ្រូពេទ្យជួរមុខរបស់យើង ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏មិនរាថយ ៕

Read More

កាន់តែកើនឡើងហើយ! ថ្ងៃនេះកម្ពុជា រកឃើញអ្នកឆ្លងកូ.វី.ដរហូតដល់ ៥៧៦ នាក់ សុទ្ធតែក្នុងសហគមន៍ទាំងអស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងកូ.វី.ដ-១៩ ចំនួន ៥៧៦ នាក់ថ្មី ដែលក្នុងនោះ សុទ្ធតែករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំ.ងឺកូ.វី.ដ-១៩ នៅកម្ពុជា មាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – អ្នកឆ្លងសរុប= ៣៦០៤ នាក់ – អ្នកជាសះស្បើយ= ១៩៨៤ នាក់ – អ្នកកំពុងព្យាបាល= ១៥៩១ នាក់ – អ្នកស្លា.ប់= ២៤ នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖

Read More

ទីតាំង KTV ក្លឹបកម្សាន្ត នៅប៉ោយប៉ែត នៅតែហ៊ានលួចបើកក្នុងពេលហាមឃា.ត់ នឹងបិទអាជីវកម្ម លែងឱ្យធ្វើកិច្ចសន្យាទៀតហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានថ្លែងសង្កត់ធ្ងន់ៗថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អាជ្ញាធរក្រុងនឹងបិទទីតាំង KTV និងក្លឹបកម្សាន្តទាំងឡាយណា ដែលហ៊ានលួចល្មើស ក្នុងកំឡុងពេលហាមឃាត់ ពោលលែងឲ្យធ្វើកិច្ចសន្យាទៀតហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក គាត ហ៊ុល បានថ្លែងបញ្ជាក់ដូចនេះ នៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យតាមទីតាំង KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងអប់រំផ្សព្វផ្សាយដោយប្រើឧបករណ៍បំពងសម្លេង (មេក្រូ) ដើម្បីការពារដើម្បីកុំឱ្យឆ្លងនូវជំ.ងឺកូ.វី.ដ១៩ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះដែរ លោក គាត់ ហ៊ុល ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ត្រូវបន្តប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំ.ងឺកូ.វី.ដ១៩ ដែលដំណាក់កាលនេះ កំពុងផ្ទុះកើន ទ្បើងជាបន្តបន្ទាប់ ទាមទារឲ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឲ្យបានជាប្រចាំបើមិនចាំបាច់សូមកុំចេញក្រៅផ្ទះ បើចេញសូមមេត្តាពាក់ម៉ាស់ ត្រៀមអាល់កុល ឬជែល ស.ម្លា.ប់មេ.រោ.គជាប់ខ្លួនជាប្រចាំ ចៀសវាងពីការចម្លងពីជម្ងឺដ៏កាចសាហាវនេះ មួយវិញទៀតកាត់បន្ថយរាល់ការជួយជុំផ្សេងៗ ត្រូវរក្សាគម្លាតសង្គមយ៉ាងតិច១,៥ម៉ែត្រពីគ្នា៕

Read More

សូមប្រុងប្រយ័ត្ន! ជនខិល.ខូចម្នាក់ បន្លំលួ.ចទូរស័ព្ទ២គ្រឿងនៅហាងមួយកន្លែង ត្រូវម្ចាស់ហាងចាប់ជាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នារីម្នាក់បានចូលទៅទិញទូរស័ព្ទស៊េរីទំនើប២គ្រឿង បែរជាមិនបន្លំលួ.ចទូរស័ព្ទ២គ្រឿង ហើយត្រូវម្ចាស់ហាងចាប់បាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមគណនីហ្វេសប៊ុក Sithi Na បានបង្ហោះនាថ្ងៃទី ៨ មេសា ឆ្នាំ២០២១ នេះថា៖ «សូមបងប្អូនប្រុងប្រយត្ន័ទាំងអស់គ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជនខិល.ខូចមួយនេះបានចូលមកបន្លំយកទូរសព្ទពីរគ្រឿងពីរហាងខ្ញុំ តែខ្ញុំចាប់បាន សូមបងប្អូនប្រយត្ន័ផង ល្បិចខ្ពស់ណាស់(កំពុងកូ.វិ.តផងមកធ្វើបាបឯងទៀត)» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបង្ហោះនេះហើយ គណនីហ្វេសប៊ុកនេះបានបញ្ជាក់ថានាងដើរធ្វើសកម្មភាពបែបនេះច្រើនកន្លែងហើយ ។

Read More

បន្ទាន់ណាស់! កម្មកររោងចក្រជិត ៤០ នាក់ រត់ពីភ្នំពេញទៅស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ តាមរយៈអាជ្ញាធរស្រុកកំពង់លែង បានដឹងថា ពលរដ្ឋជិត ៤០ នាក់ បានធ្វើដំណើរពីរាជធានីភ្នំពេញចូលមកស្រុកកំណើត ស្ថិតនៅក្នុងឃុំស្វាយរំពារ និង ឃុំដារ ស្រុកកំពង់លែង ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់មកត្រូវបានសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានប្រមូលដឹកតាមរថយន្តរបស់មន្ទីរពេទ្យខេត្ត ឆ្លងតាមសាឡាង យកទៅធ្វើចត្តាឡីស័កនៅឯមណ្ឌលចត្តាឡីស័កស្រុកទឹកផុស និង ពិនិត្យសំណាក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ងិន ចាន់សារ៉េត បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំក្នុងខេត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកក៏បានដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ចុះទៅដល់ទីតាំងស្រុកកំពង់លែង ដើម្បីប្រមូលប្រជាពលរដ្ឋទាំងនោះ ទៅដាក់នៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុសក្នុងវេលាយប់ ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ នេះ និង យកសំណាកពួកគាត់ទាំងអស់គ្នាទៅពិនិត្យផងដែរ ៕

Read More

បុរសម្នាក់ព្យាបាលកូ.វី.ដ១៩ ជាសះស្បើយ ត្រូវគ្រូពេទ្យអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ឯរាជធានីភ្នំពេញសិន តែបែរជារត់ទៅស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង និងដើររហេតរហូតពេញភូមិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសម្នាក់ត្រូវបានព្យាបាលជំ.ងឺកូ.វី.ដ-១៩ ជាសះស្បើយ ហើយត្រូវគ្រូពេទ្យអនុញ្ញាតឲ្យមកធ្វើចត្តាឡីស័កនៅផ្ទះ ឯរាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃទៀតសិន តែបុរសនេះបែរជាបង្ហួសមកផ្ទះនៅខេត្តកំពង់ឆ្នាំង និងដើររហេតុរហូតពេញភូមិ ក៏ត្រូវអាជ្ញាធរខេត្តកំពង់ឆ្នាំង យកធ្វើចត្តាឡីស័កវិញនៅមណ្ឌលវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមប្រភពព័ត៌មាន Fresh News បានឲ្យដឹងថា លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះថា បុរសខាងលើ ជាអ្នកបើកបររថយន្តឱ្យប្ដីប្រពន្ធពីរនាក់ ដែលផ្ទុកកូ.វី.ដ១៩ មានទីលំនៅក្នុងរាជធានីភ្នំពេញ និងមានចំការនៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានធ្វើឲ្យពាក់ព័ន្ធដល់ប្រជាពលរដ្ឋជាច្រើននៅក្នុងឃុំពង្រ បង្កើតជាព្រឹត្តិការណ៍រហូតដល់មានការបិទផ្សារពង្រជាច្រើនថ្ងៃកន្លងទៅនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសរូបនេះ បន្ទាប់ពីដាក់ឱ្យនៅព្យាបាលឯរាជធានីភ្នំពេញបានជាសះស្បើយហើយ គ្រូពេទ្យមិនអនុញ្ញាតឲ្យធ្វើដំណើរចាកចេញទៅណាទេ ត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅផ្ទះរាជធានីភ្នំពេញ និងមានការណែនាំផ្សេងៗឲ្យរង់ចាំពិនិត្យនៅស្ថានភាពជំងឺជាបន្តទៀតសិន តែបុរសម្នាក់នេះ មិនបានស្ដាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរនោះទេ។ រូបគេបានធ្វើដំណើរមកកាន់ភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដែលជាភូមិកំណើតរបស់គេទាំងយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ទៅដឹកយកឲ្យធ្វើចត្តាឡីស័ក នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបានឲ្យដឹងទៀតថា បន្ទាប់ពីគាត់បានមកដល់ភូមិទ័ពត្បែង ដែលជាភូមិកំណើតរបស់គាត់នៅយប់ថ្ងៃទី៧ ខែមេសា ហូតដល់ថ្ងៃទី៨ ខែមេសា គាត់បានធ្វើដំណើរក្នុងភូមិត្បែង នៅភូមិថ្មី ដែលជាផ្ទះប្រពន្ធរបស់គាត់នៅទីនោះ។ នៅដល់យប់ទី៨ ខែមេសា ទើបអាជ្ញាធរដឹងព័ត៌មាននេះ និងបានរាយការណ៍ជាបន្តបន្ទាប់ ទើបក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបានយករថយន្តទៅដាក់បុរសខាងលើ យកមកធ្វើចត្តាឡីស័កផងដែរ។បុរសរូបនេះ ថ្វីបើបានព្យាបាលជាសះស្បើយពីមន្ទីរពេទ្យហើយក៏ដោយ ក៏ខាងមន្ទីរពេទ្យបានអនុញ្ញាតឲ្យគាត់ចេញមកធ្វើចត្តាឡីស័កបន្ថែមទៀតរយៈពេល ១៤ថ្ងៃ នៅហ្នឹងផ្ទះខ្លួនឯង ឯរាជធានីភ្នំពេញ ដែលមានអាស័យដ្ឋានដូចនៅក្នុងសំបុត្រពេទ្យបានបញ្ជាក់ជូនស្រាប់ ដោយមិនទាន់អនុញ្ញាតឲ្យដើរចេញទៅក្រៅរហេតរហូតនោះឡើយ។ គ្រូពេទ្យបានណែនាំឲ្យគាត់ ត្រូវពាក់ម៉ាស លាងសម្អាតដៃ ជាមួយអាល់កុល ឬសាប៊ូរាល់ពេលបរិភោគ និងប៉ះផ្ទៃមុខ ត្រូវរក្សាគម្លាត ០១ម៉ែត្រកន្លះឡើងទៅ…

Read More

មានឆ្ងល់ជាខ្លាំ! ខណៈដល់ថ្ងៃចូលរោងការហើយ កូនកំលោះសល់តែខោខ្លី ព្រោតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីពេលថ្មីៗនេះ រូបថតរបស់គូស្នេហ៍វ័យក្មេងមួយគូ នៅភាគខាងកើតតំបន់ Java ប្រទេសឥណ្ឌូណេស៊ី ត្រូវបានចែកចាយពាសពេញបណ្តាញសង្គមធ្វីតទ័រ ដោយសារកូនកំលោះស្លៀកតែខោខ្លីប៉ុណ្ណោះ ហើយលើសពីនេះ ថែមទាំងមានចំណងព្យួរដៃ និងបង់រុំពីរបីកន្លែងនៅលើជង្គង់របស់គាត់ទៀតផង ខណៈកូនក្រមុំគ្រងឈុតតាមទំនៀមទម្លាប់ប្រពៃណី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីកម្រងរូបភាព ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមមក អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនហាក់មានការងឿងឆ្ងល់អំពីសម្លៀកបំពាក់និងមូលហេតុ ដែលកូនកំលោះបានស្លៀកពាក់បែបនេះ។ យ៉ាងណាមិញ តាមយោងតាមគេហទំព័រ Kompas បានឲ្យដឹងថា តាមពិតទៅកូនកំលោះបានជួបគ្រោះ.ថ្នាក់ចរាចរណ៍ ដែលគាត់បានធ្លាក់ពីលើម៉ូតូហើយ បណ្ដាលឲ្យរងរបួសនៅមុនថ្ងៃរៀបការ៤ថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញបញ្ហានេះដែរ នាង Elinda Dwi Kristiani ដែលជាកូនក្រមុំបាននិយាយថា Suprapto (កូនកំលោះ) មិនអាចស្លៀកឈុតប្រពៃណីបានទេ ពីព្រោះគាត់ទើបតែវះកាត់ស្មាដែលរងរបួស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយទោះជាលោក Suprapto ហាក់មើលទៅដូចជាមិនសប្បាយចិត្ដ ដូចការដែលបានរំពឹងទុកក្នុងថ្ងៃពិសេសរបស់គាត់ក៏ដោយ ប៉ុន្ដែគាត់ទទួលបានការកោតសរសើរយ៉ាងខ្លាំង ចំពោះការចូលរួមពិធីមង្គលការទាំងខ្លួនមានរបួសដូច្នេះ ហើយគាត់ត្រូវបានគេសសើរថាជា មនុស្សដែលមានទំនួលខុសត្រូវផងដែរ៕

Read More

ស្គាល់គ្នាត្រឹមមួយអាទិត្យប្រពន្ធហ៊ាននាំប្រុសស្នេហ៍មកដេកដល់ក្នុងបន្ទប់ ឯប្តីបានត្រឹមអង្គុយសម្រក់ទឹកភ្នែក(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៩យប់ មានហេតុការណ៍ប្រព្រឹត្តអំពើផិ.តក្ប.ត់មួយកើតឡើងដោយប្តីមកទាន់ប្រពន្ធកំពុងតែដេកឱបគ្នាជាមួយប្រុសស្នេហ៍នៅក្នុងបន្ទប់ជួលបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ខណៈនោះដែរប្តីបានត្រឹមអង្គុយសម្រក់ទឹកភ្នែកទាំងឈឺចាប់។ ហេតុការណ៍ប្រពន្ធផិ.តក្ប.ត់នេះកើតឡើងនៅចំនុចផ្ទះជួលមួយកន្លែង បន្ទប់លេខ២៨B ជាន់ទី០២ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសជាប្តីឈ្មោះ ក្រិត ពៅ អាយុ ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ។ ប្រពន្ធឈ្មោះ សាក់ ស្រីភ័ស្ត អាយុ ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រដូចគ្នា។ បុរសជាប្តីបានរៀបរាប់ប្រាប់ថាគាត់បានរៀបការជាមួយគ្នានៅឆ្នាំ២០១១ នៅឯស្រុកកំណើតខាងគាត់ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង រហូតមកដល់សព្វថ្ងៃមានរយៈពេល ១០ឆ្នាំហើយ ដោយមានកូនប្រុសស្រីនៅក្នុងបន្ទុកពីរនាក់ថែមទៀត។ បុរសជាប្តីបានបន្ថែមទៀតថាពួកគាត់បានមកធ្វើការនៅរោងចក្រក្នុងក្រុងភ្នុំពេញ ដោយស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលមករស់នៅភ្នំពេញពួកគាត់រស់នៅមិនចុះសម្រុងគ្នាសោះ គឺតែងតែឈ្លោះ.គ្នាជាញឹកញាប់ ហើយរយៈពេល១ខែចុងក្រោយនេះ ប្រពន្ធគាត់បានវេចបង្វេចរត់ចោលរូបគាត់ជាប្តីមករស់នៅបន្ទប់ជួលផ្សេង។ ក្រោយមករូបគាត់ជាប្ដីបានតាមដានដឹងថាប្រពន្ធរបស់គាត់មកនៅបន្ទប់ជួលផ្សេងក្បែរកន្លែងគាត់ស្នាក់នៅដែរ លុះរយៈពេលមួយ អាទិត្យក្រោយមកដោយមានការសង្ស័យព្រោះរូបគាត់ជាប្ដីបានទូរស័ព្ទទៅប្រពន្ធដើម្បីចង់សួរសុខទុក្ខ តែប្រពន្ធបានប្រាប់ថាឈប់ខលមករកគេទៀតទៅ! ធ្វើឲ្យរូបគាត់ជាប្តីរឹតតែមានការសង្ស័យថែមទៀត។ លុះដល់ម៉ោងកើតហេតុខាងលើ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គាត់ក៏បានដើរមកមើលប្រពន្ធ ដល់បន្ទប់ជួល ដោយអើតមើលក្នុងបន្ទប់ឃើញនៅម្នាក់ឯង រួចក៏បានដើរចេញមកវិញ ស្រាប់តែឮសំឡេងមនុស្សប្រុស ទើបដឹងថាប្រពន្ធនាំប្រុសមកដេកដល់ក្នុងបន្ទប់ ភ្លាមៗនោះរូបគាត់បានយកដែកចងទ្វារជាប់មិនឱ្យចេញទៅណាទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនស្នាក់នៅបន្ទប់ជួលក្បែរគ្នារាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកជួយធ្វើអន្តរាគមន៍។ ចំនែកខាងប្រពន្ធបានប្រាប់វិញផងដែរថា តាំងពីខ្លួនបានរៀបការជាមួយប្ដីមកគ្រួសារខាងប្តីតែងតែមើលងាយ មើលថោកមកលើរូបនាងជារឿយៗ តែរូបនាងជាប្រពន្ធមិនបានប្រាប់ប្ដីនោះទេ ហើយតែងតែឈ្លោះ.ប្រ.កែកគ្នាជាមួយប្តីជាញឹកញាប់ផងដែរ។ ក្រោយមករូបនាងជាប្រពន្ធបានសុំប្ដីលែង.លះគ្នា តែប្ដីមិនព្រម ហើយក៏បានចាកចេញពីប្តីមកស្នាក់នៅបន្ទប់ជួលផ្សេងទៀតតែម្នាក់ឯង។ ក្រោយពីបានស្នាក់នៅបន្ទប់ជួលម្នាក់ឯងមក រូបនាងក៏មានទំនាក់ទំនងជាមួយបុរសម្នាក់តាមរយៈលេងទិកតុកជាមួយគ្នារយៈពេលមួយអាទិត្យ ហើយបានហៅបុរសខាងលើមកដេកដល់ក្នុងបន្ទប់ជួល ទើបប្ដីតាមទាន់ឃា.ត់ខ្លួនប្រគល់ជូនសម.ត្ថកិច្ចតែម្តង។ បច្ចុប្បន្នប្ដីប្រពន្ធនិងប្រុសដែលជាស.ហា.យស្មន់ត្រូវបានកម្លាំងសម.ត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីធ្វើការសួរនាំនិងបន្តតាមនីតិវិធីច្បាប់៕

Read More