មើលហើយចង់យំ! កូនលុតជង្គង់ថ្វាយបង្គំជូនដំណើរបិតាឡើងឡានពេទ្យដើម្បីទៅព្យាបាលជំ.ងឺកូ.វីដ គួរឲ្យស្រណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដែលប្រិយមិត្តបានជ្រាហើយថាមួយរយៈនេះប្រទេសកម្ពុជាមានការរីករាលដាលពីជំ.ងឺកូ.វីដ១៩ ធ្វើឲ្យមនុស្សចាស់ និង ទារក រួមទាំងកូនក្មេង ត្រូវរងគ្រោះដោយសារវីរុ សដ៏កា ចសា ហាវនេះ ត្រូវបង្ខំចិត្តឡើងឡានពេទ្យទៅព្យាបាលជាបន្តបន្ទាប់ ឃ្លាតចាកគ្រួសារគួរឱ្យអាសូរណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងដូចជាឪពុកកូនពីរនាក់នេះ កូនលុតជង្គង់ថ្វាយបង្គំជូនដំណើរបិតាឡើងឡានពេទ្យដើម្បីទៅព្យាបាលជំ.ងឺកូ.វីដ ចាកឆ្ងាយពីផ្ទះទិដ្ធភាពនេះគួរឲ្យស្រណោះណាស់ ។​​ ដោយយោងតាមគណនីហ្វេសប៊ុកលោក ស្រី ទ្រី ដាណា បានបង្ហោះរូបភាពនិងរៀបរាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អាសូរណាស់! អូនតូចឆ្លងកូ.វីដ តែមើលកាយវិការក្លាហានឆ្លាត ស្ដាប់បង្គាប់គ្រូពេទ្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដែលប្រិយមិត្តបានដឹងហើយថាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យកម្ពុជា មានអ្នកឆ្លងកូ.វីដ-១៩ ច្រើនជាងព្រឹត្តិការណ៍មុនៗ ដោយមានទាំង មនុស្សចាស់ និង ទារក រួមទាំងកូនក្មេង ត្រូវរងគ្រោះដោយសារវីរុសដ៏កាចសាហាវនេះ ត្រូវបង្ខំចិត្តឡើងឡានពេទ្យទៅព្យាបាលជាបន្តបន្ទាប់ ឃ្លាតចាកគ្រួសារគួរឱ្យអាសូរណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងដូចទៅនឹងករណីមួយនេះ អ៊ីចឹង កូនតូចម្នាក់ត្រូវបានក្រុមគ្រូពេទ្យរកឃើញ វិជ្ជមានកូ.វីដ-១៩ តម្រូវឱ្យនៅសម្រាកព្យាបាល ចាកឆ្ងាយពីផ្ទះ ។ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ DrChoun Chanrita បានបង្ហោះរូបភាពបង្ហាញពីសកម្មភាព ក្នេងតូចខាងលើ ឈរព័ទ្ធដៃនៅមុខ និង ក្រោយ ដោយពាក់ម៉ាស់ និង រក្សាបាននូវឥរិយាបថរម្យទម គួរឱ្យស្រឡាញ់ណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈគណនីគ្រូពេទ្យខាងលើ បានបង្ហោះសារឱ្យដឹងបន្ថែមទៀតថា ក្មេងតូចម្នាក់នេះ ឆ្លាត និង ក្លាហានណាស់ ទើបធ្វើឱ្យគ្រូពេទ្យក្នាញ់ស្រឡាញ់គ្រប់ៗគ្នា ហើយក៏សង្ឃឹមថា អូនតូច​នឹងឆាប់បានជាសះស្បើយពីវីរុសកាចសាហាវនេះ ហើយត្រឡប់ទៅផ្ទះជួបជុំគ្រួសារកក់ក្ដៅវិញ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

សុគន្ធ និសា ទៅដល់អាមេរិកមិនប៉ុន្មានថ្ងៃ ត្អូញត្អែរបែបនេះទៅហើយថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាចម្រៀងស្រីដ៏ល្បីល្បាញ អ្នកនាង សុគន្ធ និសា បានកាន់ដៃស្វាមី ចាកចេញពីស្រុកកំណើតទៅដល់ទឹកដីសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ កន្លងមក ដែលធ្វើឱ្យទស្សនិកជន អ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ព្រោះគ្រាន់តែជាសះស្បើយពីជំ ងឺកូ វីដ-១៩ មិនបានប៉ុន្មានផង អ្នកនាង និង ស្វាមីក៏នាំគ្នាចាកចេញទៅក្រៅប្រទេសភ្លាម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើគិតមកដល់ពេលនេះ មានរយៈពេលប្រមាណជាកន្លះខែប៉ុណ្ណោះដែលតារាចម្រៀងសំឡេងស្រទន់ សុគន្ធ និសា បានឃ្លាតឆ្ងាយពីប្រទេសកំណើត ប៉ុន្ដែតារាស្រីរូបនេះ ហាក់ត្អូញត្អែរនឹករឭកដល់ទឹកដីដ៏ប្រសិទ្ធមួយនេះជាខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹកសាច់ញាតិបងប្អូន នឹកដល់គ្រប់យ៉ាងនៅប្រទេសកំណើតមួយនេះ ហើយថែមទាំងបង្ហើបថា មិនយូរទៀតទេ នាងនឹងវិលត្រលប់មកវិញហើយ ។ សុគន្ធ និសា បានបង្ហោះរូបបង្ហាញស្នាមញញឹមបែបស្រទន់របស់នាងពីនាយសមុទ្រ ព្រមទាំងរៀបរាប់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ជម្រាបសួរ ពុកម៉ែបងប្អូន ខ្ញុំមានការនឹករឭកស្រុកខ្មែរណាស់🇰🇭 មិនយូរទេខ្ញុំនឹងវិលត្រលប់ទៅវិញ នឹកម៉ាក់ និង បងប្អូនក្មួយៗខ្ញុំ នឹកហ្វេនៗ នឹកការងារ នឹកផ្ទះ នឹកកូនៗ🐩 នឹកផ្លូវគ្រប់កន្លែងដែលធ្លាប់បើកឡានខ្លួនឯងទៅគ្រប់កន្លែងដែលខ្លួនឯងចង់ទៅ» ៕

Read More

ក្រោមការខិតខំរបស់គ្រូពេទ្យ! ថ្ងៃនេះអ្នកជាសះស្បើយ ១៦៦ នាក់ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសឱ្យដឹងថា មានករណីវិជ្ជមានកូ វីដ-១៩ នៅកម្ពុជា ចំនួន ៧៦១ នាក់ ដែលនៅក្នុងនោះមាន ៧៦០ នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ និង ១ អ្នកដំណើរពីបរទេស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ គេរកឃើញរួមមាន ភ្នំពេញ ៤០៨ នាក់ កណ្ដាល ១៤៤ នាក់ ព្រះសីហនុ ៨៣ នាក់ បន្ទាយមានជ័យ ៦៧ នាក់ តាកែវ ១៥ នាក់ សៀមរាប ១៤ នាក់ កំពង់ស្ពឺ ១៣ នាក់ កំពង់ចាម ៦ នាក់ ត្បូងឃ្មុំ ៥ នាក់ ព្រៃវែង ៣ នាក់ កំពង់ធំ ១ នាក់ កោះកុង ១ នាក់ ។ ជាមួយគ្នានេះក៏មានអ្នកជាសះស្បើយ ចំនួន ១៦៦ នាក់ ផងដែរនៅថ្ងៃនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈលិខិតប្រកាសរបស់ក្រសួង បានឱ្យដឹងថា ចំណោមអ្នកជាសះស្បើយទាំង ១៦៦ នាក់ នៅថ្ងៃនេះ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ចំនួន ១៦៥ នាក់ និង អ្នកដំណើរពីបរទេស ចំនួន ១ នាក់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីលំអិតខាងក្រោម ៖

Read More

ក្ដៅៗ! បណ្ដេញចិន ២ នាក់ ឱ្យទៅស្រុកលែងមកខ្មែររហូត ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃ ៣០ ខែមេសា ឆ្នាំ ២០២១ នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិនចំនួន ០២ នាក់ និង មិនអនុញ្ញាតឱ្យចូលទឹកដី នៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងដែរថា មូលហេតុដែលឈានទៅដល់ការដេញជនជាតិចិនទាំង ២ នេះទៅស្រុក គឺដោយសារតែពួកគេផ្គើននឹងបម្រាមណែនាំ និង បានលួចគេចចេញពីតំបន់បិទខ្ទប់ នៃភូមិសាស្ត្រក្រុងព្រះសីហនុ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក សម្រាប់បុរសជនជាតិខ្មែរម្នាក់ទៀត ដែលត្រូវជាអ្នកបើកបរម៉ូតូដឹកជនជាតិចិនទាំង ០២ នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែងឡើយ ៕

Read More

ក្រោយដឹងថាតារាកំប្លែងថៃ Na Khom ទទួលមរណភាពលោក ប៉ែន ចំរុង បានទម្លាយអារម្មណ៍ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំណឹងមរណភាពរបស់តារាសម្ដែង និង កំប្លែងជើងចាស់ដ៏ល្បីល្បាញប្រចាំប្រទេសថៃ លោក Khom Chauncheun ដែលបានស្លាប់នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ បានធ្វើឱ្យទស្សនិកជនមិនថាក្នុង ឬក្រៅប្រទេសដែលតែងតែគាំទ្រការសម្ដែងរបស់លោកកន្លងមក មានការភ្ញាក់ផ្អើល និង រន្ធ ត់ចិត្តយ៉ាងខ្លាំង ជាពិសេសអ្នកសិល្បៈថៃជាច្រើនដួង បានបង្ហោះសារក្រៀមក្រំ សោកស្ដាយ ដោយនឹកស្មានមិនដល់ថា តារាថៃរូបនេះ ចាកចេញទៅយ៉ាងឆាប់រហ័សបែបនេះដោយសារតែជំ ងឺកូ វីដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនមែនមានតែអ្នកសិល្បៈថៃដែលជិតដិតនឹងតារាកំប្លែង Na Khom ទេ ដែលនាំគ្នាបង្ហោះសារស្រណោះស្រណោកនូវមរណភាពរបស់លោក សូម្បីតែតារាសម្ដែង ប៉ែន ចំរុង ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះដែរ ព្រោះលោកក៏ជាអ្នកគាំទ្រ និង ចូលចិត្តទស្សនាខ្សែភាពយន្តរឿងរបស់តារាកំប្លែងរូបនេះម្នាក់ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនាមជាអ្នកគាំទ្រ ក៏ដូចជាសិល្បករម្នាក់ ទោះបីជាស្ថិតនៅប្រទេសផ្សេងគ្នា ប៉ែន ចំរុង បានបង្ហោះសារចូលរួមរំលែកទុក្ខដល់គ្រួសារតារាកំប្លែង Khom Chauncheun ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ My idol ទទួលមរណភាព អរគុណកន្លងដែលបានសម្ដែងធ្វើឱ្យយើងសប្បាយ តែពេលនេះប្រែក្លាយជាទុក្ខ ព្រោះអ្នកបានទៅចោលយើងជារៀងរហូតហើយ ដោយសារជំ ងឺចង្រៃ CO VID-19 សូមឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធរបស់លោកទៅកាន់សុគតិភពផងចុះ» ៕

Read More

រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញឈ្មោះអ្នកជំ ងឺ ២៤៤ នាក់ ភាគច្រើនជនជាតិ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំ ងឺកូ វីដ-១៩ ចំនួន ២៤៤ នាក់ នៅក្នុងនោះផងដែរ មានជនជាតិឥណ្ឌូណេស៊ីប្រហែលជា ៨០% ដោយគិតចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៨ មេសា ឆ្នាំ ២០២១ នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំ ងឺកូ វីដ -១៩ បន្ថែមទៀត រដ្ឋបាលខេត្តបានអំពាវនាវដល់អ្នក ដែលធ្លាប់បានប្រាស្រ័យទាក់ទង ដោយផ្ទាល់ និង ដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និង ប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅទីតាំងដែលអាជ្ញាធរមូលដ្ឋានបានរៀបចំនៅរៀងរាល់ម៉ោងធ្វើការ ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខាងក្រោមនេះជាបញ្ជីឈ្មោះ អ្នកកើតកូ វីដដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញអត្តសញ្ញាណចំនួន ២៤៤ នាក់ ៖

Read More

អាណិតណាស់! លោកយាយអាយុ ៧១ ឆ្នាំ យួរកាបូបដើរឡើងឡានពេទ្យគើមៗទៅព្យាបាលកូ វីដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋបាលស្រុកកោះអណ្ដែត នៃខេត្តតាកែវ បានផ្ដល់ព័ត៌មាន អំពីករណីរកឃើញវិជ្ជមានកូ វីដ-១៩ ទៅលើលោកយាយចំណាស់ម្នាក់ ឈ្មោះ ង៉ែត ណាង អាយុ ៧១ ឆ្នាំ នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ នៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ ក្រោយយកសំណាកលើកទី ៣ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះតាមរយៈវីដេអូប្រមាណជិត ១ នាទី ដែលផ្ដល់ដោយរដ្ឋបាលស្រុកកោះអណ្ដែត បានឱ្យឃើញពីសកម្មភាពលោកយាយ ដៃម្ខាងកាន់ឈើច្រត់ ម្ខាងទៀតយួរកាបូប ដើរសំដៅឡើងឡានពេទ្យគើមៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីទៅព្យាបាលកូវីដ-១៩ នៅមន្ទីរពេទ្យ ដែលធ្វើឱ្យមហាជននាំគ្នាខ្លោចចិត្ត ស្ទើរតែទប់ទឹកភ្នែកមិនបាន ។គួរបញ្ជាក់ផងដែរថា លោកយាយខាងលើ ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ សំ សុផល ភេទប្រុស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវជាកូនបង្កើតរបស់លោកយាយ ដែលពីមុនបុរសរូបនេះជាអ្នកវិជ្ជមានកូ វីដ-១៩ ដំបូងគេក្នុងគ្រួសារ បច្ចុប្បន្នក្រោយយកសំណាកលើកទី ៤ ឃើញអវិជ្ជមានកូ វីដ-១៩ ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖

Read More

ស្រណោះណាស់! តារាកំប្លែងលោក Na Khom ពេលនេះត្រូវបានទទួលមរណភាពហើយ ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ ទស្សនិកជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រវិស័យខ្សែភាពយន្តថៃ មានការតក់ស្លុត រន្ធ ត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានទទួលដំណឹងថា តារាសម្ដែងជើងចាស់លោក Khom Chauncheun ឬហៅ Na Khom បានទទួលមរណភាពទៅហើយដោយសារជំ ងឺកូ វីដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនៅរស់ លោក Khom Chaunchen បានបង្ហាញវត្តមានចូលរួមសម្ដែងខ្សែភាពយន្តច្រើនសឹងតែរាប់ភ្លេច ហើយខ្សែភាពយន្តដែលលោកសម្ដែង ភាគច្រើនតារាប្រុសរូបនេះ សម្ដែងជាតួអង្គបែបកំប្លុកកំប្លែងធ្វើឱ្យទស្សនិកជនផ្ទុះសំណើច សើចក្អាកក្អាយពេញផ្ទះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយពេលខ្លះមិនចាំបាច់តែទស្សនាវីដេអូសម្ដែងរបស់លោក គ្រាន់តែឃើញរូបថតលែងទឹកមុខក្រមិចក្រមើមរបស់លោក ក៏អាចធ្វើឱ្យទស្សនិកជននឹកឃើញដល់ការកំប្លែងរបស់លោកបានដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែតារាសម្ដែងថៃ Khom Chaunchen ធ្លាប់បម្រើអារម្មណ៍ទស្សនិកជនអស់រយៈពេលជាច្រើនឆ្នាំ ធ្វើឱ្យមហាជនកាន់តែស្រណោះស្រណោកពេលឃើញរូបភាពច្រើនសន្លឹករបស់លោក ស្ដែងពីកាយវិការបែបកំប្លែងៗដែលស្រង់ចេញពីខ្សែភាពយន្តនានា ខណៈមនុស្សបានស្លា ប់បាត់ទៅហើយ ៕

Read More

ក្នុងគ្រាលំបាកត្រូវចេះជួយគ្នា! ប្រជាជនសង្កាត់បឹងទំពុនបានយកម្ហូប បន្លែ មកព្យួរ​នៅខ្លោងទ្វារវត្ត ដើម្បីប្រគេនព្រះសង្ឃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែមានឆ្លងរីករាលដាលខ្លាំងនៃជំ ងឺកូ វីដ១៩ នៅប្រទេសកម្ពុជា ទើបពេលនេះរាជរដ្ឋាភិបាល បានកំណត់​តំបន់៣ខុសៗគ្នា ដោយមានពណ៌លឿង លឿងទុំ និងក្រហមផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរប្រជាជនដែលរស់នៅក្នុងសង្កាត់បឹងទំពុន​ ធ្វើរឿងមួយប្រគេនព្រះសង្សគង់នៅវត្តសន្សំកុសល ដែល​ស្ថិត​នៅតំបន់ក្រហម ដោយបានយកបន្លែសាច់មួយចំនួនមកព្យួរមាត់ខ្លោងទ្វារ។ទន្ទឹមនឹងនោះយើងបានឃើញគណនីហ្វេកប៊ុក ព្រះញាណចរណមុនី វត្តសន្សំកុសល ដែលជាគ្រូសូត្រស្ដាំបង្ហោះ​រូបភាព​ភ្ជាប់ជាមួយពាក្យមួយឃ្លាដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អរគុណណាស់ញោមអ្នកបឹងទំពន់អាត្មាអេីយ ដែលបានយកម្ហូប បន្លែ មកព្យូរទុកអោយនៅខ្លោងទ្វារ ទង្វើទាំងនេះហើយដែលចងចិត្តអាត្មាជាប់ មិនជ្រេីសរេីសជម្រកផ្សេង ស្រលាញ់ ពេញបេះដូង ស្គាល់កម្លាំងសេះក្នុងដំណេីរផ្លូវ ស្គាល់មិត្តសត្រូវក្នុងគ្រាអាសន្ន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទង្វើមួយនេះ ត្រូវបានមហាជនសាទរពេញបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកប្រើបណ្តាញសង្គមចែករំលែកតៗ​ពី​មួយ​ទៅ​ជា​ច្រើនពាន់ដង៕

Read More