អ្នកឧញ្ញា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ ជួយតាមរយ:សម្ដេចតេជោដើម្បីទិញមន្ទីពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំ.ងឺ.កូ.វី.ដ១៩ នូវថវិកាចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាស់ជាក់ជាមិនខានបើនិយាយអំពីអ្នកឧញ្ញា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់មុខជំនួញជាច្រើនដែលកំពុងជោគជ័យនាពេលបច្ចុប្បន្ន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០២១ អ្នកឧញ្ញា និងក្រុមគ្រួសារ ក៏បានចូលបរិច្ចាថវិកាតាមរយ:សម្ដេចតេជោ ចំនួន៣លាន៥សែនដុល្លារសហរដ្ឋអាមេរិច ដើម្បីទិញមន្ទីពេទ្យ នគរទេព សម្រាប់ព្យាបាលបងប្អូនកើតជំ.ងឺ.កូ.វី19 ។ នៅក្នងនោះដែរអ្នកឧញ្ញា ឡេង ណាវ៉ាត្រា ក៏បាននិយាយថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្រុមហ៊ុន ជីបម៉ុង គ្រុប បរិច្ចាគថវិកា ជូនសម្តេចហ៊ុន សែន ដើម្បីចូលរួមទិញមន្ទីរពេទ្យ ចំនួន២លាន$

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីល្ងាចថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ខណៈថ្ងៃនេះមន្ទីរពេទ្យ នគរទេពចាប់ផ្តើមទទួលព្យាបាលអ្នកជំ.ងឺ.កូ.វី.ដ១៩ហើយ។ ខ្លឹមសាររួមនៃការចេញផ្សាយ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា «រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» បន្ទាប់ពីទិញរួចរាល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានដឹងដំណឹងនេះភ្លាម ក្រុមហ៊ុន ក្រុមហ៊ុន ជីបម៉ុង គ្រុប បានប្រកាសបរិច្ចាគថវិការ ២លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។ នេះយោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK កាលពីម៉ោង ៨៖២០ នាទី យប់កន្លងទៅនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត ។ សម្តេចតេជោ បានបន្ថែមថា ថ្ងៃនេះមន្ទីរពេទ្យ នគរទេពចាប់ផ្តើមទទួលព្យាបាលអ្នកជំ.ងឺ.កូ.វី.ដ១៩ហើយ៕

Read More

ស្វីតណាស់! ស្រឡាញ់​គ្នា​៥​ឆ្នាំ ស្រាប់តែ​ទឹម រដ្ឋា ពោល​ពាក្យ​បែបនេះ​ទៅកាន់​គូស្នេហ៍​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពី​មាន​ចំណង​ស្នេហ៍​ឆ្លង​ទ្វីប​៥​ឆ្នាំ ជាមួយនឹង​បុរស​រូប​សង្ហា​ជនជាតិ​អាមេរិក​លោក ចូ​វ៉ា​នី អេ​ន​តូ​នី​ញ៉ូ ដែល​ជា​នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ឈ្មោះ CMS នោះ​មក តារា​សម្ដែង ទឹម រដ្ឋា កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១ កញ្ញា​ទឹម រដ្ឋា បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អម​ដោយ​សារ​ដ៏​ផ្អែមល្ហែម​ថា «​ទំនាក់ទំនង​មួយ​ដ៏​យូរអង្វែង​ក៏​ជា​លើកដំបូង​ក្នុង​ជិវិត​របស់ខ្ញុំ គឺ​រយៈពេល (៥​ឆ្នាំ )​ហើយក៏​ជា​លើកដំបូង​សម្រាប់​គាត់​​ Jovany Antonio ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អរគុណ​បុរស​ដែលមាន​ចិត្ត​ស្មោះស​ម្នាក់នេះ ស្មោះ​រហូត​មិនដែល​ប្រែ​ ហើយក៏​មិនដែល​ប្ដូរ​ទម្លាប់​ល្អ​នៃ​ការស្រលាញ់​តាំងពី​ពេល​ចាប់ផ្ដើម​រហូតដល់​5​ឆ្នាំក្រោយ​នៅតែ​ដដែល​. ហើយក៏​អរគុណ​ដែល​មិនដែល​ផ្ដល់​ការឈឺចាប់​ឲ្យ​ស្នេហា​១​នេះ​ម្ដងណា​ឡើយ​ចាប់តាំងពី​គាត់​ចូលមកក្នុង​ជីវិត​របស់ខ្ញុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 1: អរគុណ​នៅ​ការគោរព​និង​ផ្ដល់​តម្លៃ​ឲ្យ​ខ្ញុំ​ព្រមទាំង​គ្រួសារ​និង​មនុស្ស​ជុំវិញខ្លួន 2: អរគុណ​ដែល​បាន​ចូលមកក្នុង​ជិវិត​ខ្ញុំ បង្រៀន​និង​ផ្ដល់​បទ​ពិសោធន៍​ល្អៗ ​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក​ក្នុង​ជីវិត​ 3 : អរគុណ​នៅ​ការ​អត់ធ្មត់​ទទួល​នៅ​ភាព​រឹងរូស​ឆេវឆាវ​របស់ខ្ញុំ​ម្ដងៗ​​ ហើយ​បែរ​មកជា​ផ្ដល់នៅ​ការ​ឱប​អង្អែល​ខ្នង​ហើយ​និយាយ​ពាក្យ​ថា babe ធ្វើ​ចិត្ត​ត្រជាក់​ដក​ដង្ហើម​១​ៗ អ្វីៗ​គ្រប់យ៉ាង​និង​ល្អប្រសើរ​ឡើង 4: បុរស​ម្នាក់នេះ​គាត់ ប្រៀប​ដូច​ជា លោកគ្រូ , បងប្រុស , មិត្ត​ល្អ​. និង​ជា​ដៃគូ​​ពិភាក្សា​ដ៏​ល្អ​នៅ​ក្នុង​ជិវិត ​ happy 5years anniversary Mi Corazon»៕​

Read More

នៅថ្ងៃនេះ អ្នកជំ.ងឺកូ.វី.ដ១៩ម្នាក់អាយុ ៧២ ឆ្នាំ បានបាត់.បង់.ជីវិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រ្តីម្នាក់ទៀតហើយដែល បាត់.បង់.ជីវិត មានឈ្មោះថា ហូ ហួយ មានអាយុ ៧២ឆ្នាំ មានទីលំនៅនៅខណ្ឌឬស្សីកែវ ដោយសារជំ.ងឺកូ.វី.ដ១៩ នៅម៉ោង១៖៤៤ នាទីរសៀល នេះបើយោងតាមលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ លោកជំទាវក៏បានបន្ថែមទៀតថា អ្នកជំងឺខាងលើ ត្រូវបានរកឃើញវិជ្ជមានកូ.វី.ដ១៩ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយហេតុថា អ្នកជំ.ងឺមាន រលាកសួតសងខាងធ្ងន់ធ្ងរនិង ខ្សោយសួតស្រួចស្រាវ ហើយត្រូវបានបញ្ជូនមកមន្ទីរពេទ្យកាលម៉ែត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី២៧ ខែមីនានេះវេលាម៉ោង១១និង២៦នាទីព្រឹកហើយបានស្លាប់នៅថ្ងែទី២៧ខែមីនា ​ ឆ្នាំ ២០២១វេលាម៉ោង១និង៤៤រសៀលនេះដោយខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារវី.រុ.សកូ.វី.ដ១៩៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជ្រាបកាន់តែច្បាស់សូមអានលិខិតខាងក្រោម៖

Read More

កំណត់ត្រាអាក្រក់បំផុត ពុំធ្លាប់មាន! ព្រឹត្តិការណ៍២០កុម្ភៈ ៥សប្តាហ៍ធ្វើឱ្យចំនួនអ្នកឆ្លងនៅខ្មែរកើនដល់ជាង២០០០នាក់និងស្លា.ប់៩នាក់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដែលជាការឆ្លងរាលដាលក្នុងសហគមន៍លើកទី៣នេះ មានថេរវេលាប្រមាណ១ខែនិង១សប្តាហ៍មកហើយ ពោលគឺចាប់ពីថ្ងៃទី២០កុម្ភៈដល់ថ្ងៃទី២៧មីនា២០២១នេះ មានចំនួន៣៦ថ្ងៃមកហើយ ហើយក្នុងរយៈពេល៣៦ថ្ងៃនេះបើធៀបនឹង១ឆ្នាំកន្លងមកគឺចំនួនអ្នកឆ្លងបានកើនឡើង៤ ទៅ ៥ដងឯណោះ មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានអ្នកស្លា.ប់ដោយសារតែវី.រុ.សចូលទៅវាយលុកសួតទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សរុបត្រឹមថ្ងៃទី២៧ មីនា ២០២១នេះ នៅកម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបកើនឡើងដល់២១៤៧នាក់ ក្នុងនោះមាន១៦២២នាក់ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈរយៈ៣៦ថ្ងៃនេះ ហើយបច្ចុប្បន្នកូ.វី.ដ១៩នេះក៏បានសម្លា.ប់ពលរដ្ឋចំនួន៩នាក់រួចមកហើយផងដែរ ១០០៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមាន១១៣២នាក់បានជាសះស្បើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរម្លឹកផងដែរថា កន្លងមក លោក ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិកានិងអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសម្តងរួចមកហើយថា “ប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពអាសន្នហើយពេលនេះ” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ព្រោះវីរុសបំប្លែងខ្លួនថ្មីបានឆ្លងចូលសហគមន៍ ហើយយើងមិនអាចដឹងថាវាកំពុងតែនៅទីតាំងណានោះឡើយ” ក្នុងនោះលោកជំទាវអំពាវនាវហើយអំពាវនាវទៀតសូមងង្វរឱ្យប្រជាជនចេះមើលថែសុខភាពខ្លួន ការពារឱ្យល្អបំផុតអនុវត្តវិធានការ៣កុំ៣ការពារ និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់។ សូមកុំប្រហែសជាមួយនឹងវីរុសដ៏កាចសាហាវមួយនេះឱ្យសោះ៕

Read More

រត់លឿនៗណាស់! សកម្មភាពចុះអប់រំ អ្នកកែជួបជុំ ហើយមិនរក្សារគម្លាត រត់ចែកជើងគ្នាម្នាក់ៗ(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញស្ថានភាពនាពេលបច្ចុប្បន្ននៃការឆ្លងកូ.វី.ដ១៩នោះ ប្រិយមិត្តអ្នកតាមដានព័ត៌មានប្រាកដជាបានជ្រាបរួចមកហើយ។ ដោយឡែកកាលពីពេលថ្មីៗនេះជាក់ស្តែងបើយោងតាមប្រភពវិដេអូមួយបានចែកចាយពេញបណ្តាញសង្គម ពីសកម្មភាព ចុះអប់រំជាលើកទី៣ដោយគណនីខាងលើបានបញ្ចក់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «សូមបងប្អូនមេត្តាពាក់ម៉ាស់ នឹងត្រូវរក្សាគម្លាតពីគ្នាតាមការណែនាំពីក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទីតាំងមួយនេះ កងអន្តរាគមន៍យើងខ្ញុំបានចុះមកអប់រំជាលើកទីបី។ ហេតុអ្វីបានជាពួកគាត់ភ័យដល់ថ្នាក់នេះ ?😂😂😂សូមអរគុណ»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Read More

គ្រូពេទ្យខ្មែរពូកែណាស់! ១ថ្ងៃសោះ គ្រូពេទ្យកម្ពុជាអាចព្យាបាលអ្នកជំ.ងឺ.កូ.វី.ដ១៩ ជាសះស្បើយ៥៨នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅរៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជា បានឲ្យដឹង ក្រសួងបានរកឃើញអ្នកឆ្លងកូ.វី.ដ១៩ ថ្មីចំនួន១៧៩ នាក់បន្ថែមទៀត។ ស្របពេលជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យជួរមុខរបស់កម្ពុជា បានព្យាបាលអ្នកជំ.ងឺ.កូ.វី.ដ១៩ ចំនួន៥៨ នាក់ឲ្យជាសះស្បើយផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់ពីក្រសួង ករណីអ្នកជាសះស្បើយទាំង៥៦ នាក់នេះ គឺជាអ្នកដែលជាប់ពាក់ព័ន្ធនឹងព្រឹតិ្ដការណ៍សហគមន៍ ២០ កុម្ភៈ និងករណីអ្នកជាសះស្បើយចំនួន ២ នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើការដំណើរមកពីប្រទេស) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្នអ្នកជំ.ងឺទាំង ៥៨នេះក៏ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយដែរ បន្ទាប់ពីបានធ្វើតេស្ដវិជ្ជមានចំនួន ២ លើក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១​​នេះ ចំនួនអ្នកឆ្លងកូ.វី.ដ១៩ នៅទូទាំងប្រទេសកម្ពុជា បានកើនឡើងសរុបចំនួន ២,១៤៧ នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបមានចំនួន ១,១៣២ នាក់ និងអ្នកស្លា.ប់បានកើនដល់ចំនួន ៩ នាក់។ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១,០០៥ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា។ ដើម្បីទទួលជ្រាបព័ត៌មានកាន់តែលម្អិតសូមពិនិត្យសេចក្ដីជូនដំណឹងរបស់ក្រសួងខាងក្រោម៖

Read More

អរគុណណាស់! ឧកញ៉ា ស្រី ចាន់ថន ប្រកាសមិនយកថ្លៃជួលផ្ទះ ដល់អាជីវករ និងកម្មករ-កម្មការិនី ​រយៈពេល៣ខែ ចំនួន៥០០ផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឧកញ៉ាស្រី ចាន់ ថន បានប្រកាសមិនយកថ្លៃជួលផ្ទះដល់កម្មករ-កម្មការិនី និងអាជីវករ ចំនួន៥០០ផ្ទះ រយៈពេល៣ខែចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ ដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជារបស់យើងកំជួបការវាយប្រហារពីការរាតត្បាតនៃជ.ម្ងឺឆ្លងកូ.វី.ដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឧកញ៉ា ស្រី ចាន់ថន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងែទី២៧ ខែមិនា ឆ្នាំ២០២១នេះថា៖ ក្រុមគ្រួសារសេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួលកម្មករ-កម្មការិនី និងអាជីវករចំនួន៥០០ផ្ទះ រយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ…ដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជារបស់យើងកំជួបការវា.យប្រ.ហារពីការរាតត្បាតនៃជ.ម្ងឺឆ្លងកូ.វី.ត-១៩ (Co.vid-19) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុនគ្រួសារសេវែនអិនជី (7NG) សម្រេចថា អត់យកថ្លៃឈ្នួលជួលផ្ទះរបស់បងប្អូនកម្មករ-កម្មការិនី រួមជាមួយនឹងអាជីវករ ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនសេវេនអិនជី (7NG) វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ចំនួន៥០០ផ្ទះជួល រយៈពេល៣ខែចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ..។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឧកញ៉ាចិត្តធម៍រូបនេះ បន្ថែមថា៖ ទន្ទឹមនឹងនេះដែរ សូមពុកម៉ែបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនចាំបាច់ សូមកុំចេញពីផ្ទះអី..ជាពិសេសអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ស្តីពីវិធានការការពារជ.ម្ងឺឆ្លងកូ.វី.ត-១៩(Covid-19) ៣ការពារ និង៣កុំ…។

Read More

សឿ សុធារ៉ា ព្រមានវ៉ៃខ្នោះចូលទ្រុងទៅលើមនុស្ស ធ្វើអំពើថោកទាបនេះដាក់នាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចុងក្រោយនេះ សឿ សុធារ៉ា ហាក់ជួបប្រទះនូវរឿងមិនល្អជាបន្តបន្ទាប់ យ៉ាងណាមិញក្រោយពីកក្រើកនូវព័ត៌មានចែកផ្លូវជាមួយលោក សាពូន មីដាដា ជាស្វាមី ទាន់ចប់ស្រួលបួលផង ស្រាប់តែពេលនេះហ្វេសប៊ុករបស់នាងត្រូវបានជនអនាមិក​​ព្យាយាម Hack ថែមទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រាន់តែដឹងថាមានជនអនាមិកប្រុង Hack ហ្វេសប៊ុកភ្លាមៗ សឿ សុធារ៉ា បានព្រមានចំៗទាំងអារម្មណ៍មួរម៉ៅថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «នាងខ្ញុំសូមព្រមានអ្នកដែល Hack ហ្វេសប៊ុករបស់ខ្ញុំ ។ នាងខ្ញុំស្គាល់ជនសង្ស័យនេះដូចជាយូរមកហើយសូមរៀនលះបង់សន្តានអសុជីវធម៌នេះភ្លាមទៅ ហើយយកពេលវេលាថែសុខភាពស្ត្រេសរបស់អ្នក និង ការងារដែលខ្លួនកំពុងបំពេញឱ្យល្អចុះ ប្រយ័ត្នកាត់លាភ ព្រោះទង្វើ អត់ប្រយោជន៍ ។ ការចូលក្នុងផ្ទះគេដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះវាស្មើនឹងចោរហើយ មានទោសព្រហ្មទណ្ឌថែមទៀតផង គឺវ៉ៃខ្នោះដាក់ចូលក្នុងទ្រុង» ។ មូលហេតុដែលធ្វើឱ្យតារាសម្តែង សឿ សុធារ៉ា ឆួលច្រមុះបែបនេះដោយសារជននោះបានធ្វើបែបនេះមកលើហ្វេសប៊ុកនាងជាច្រើនដង ហើយក្នុងនោះនាងក៏បានបញ្ជាក់ថាបានស្គាល់ជននោះផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកត់សម្គាល់បើទោះមិនទាន់ទម្លាយការពិតរឿងពាក្យចចាមអារ៉ាមចែកផ្លូវគ្នាជាមួយ លោក សាពូន មីដាដា ក៏ពិតមែន តែជារឿយៗ សឿ សុធារ៉ា តែងបង្ហាញសារខូចចិត្តនៅលើបណ្តាញសង្គមហើយដែលចុងក្រោយនេះនាងថែមទាំងផ្សងជួបកំលោះដែលមានចិត្តស្មោះមិនប្រកាន់អតីតកាលនាងថែមទៀតផង ៕

Read More

ច្រើនណាស់! ក្រសួងប្រកាសរកឃើញ អ្នកឆ្លងកូ.វី.ដថ្មី ១៧៩ នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងកូ.វី.ដ-១៩ ចំនួន ១៧៩ នាក់ថ្មី ដែលក្នុងភាគច្រើនជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំ.ងឺ.កូ.វី.ដ-១៩ នៅកម្ពុជា មាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – អ្នកឆ្លងសរុប= ២១៤៧ នាក់ – អ្នកជាសះស្បើយ= ១១៣២ នាក់ – អ្នកកំពុងព្យាបាល= ១០០៥ នាក់ – អ្នកស្លា.ប់= ០៨ នាក់ និង ម្នាក់ទៀតស្លាប់ព្រឹកថ្ងៃទី ២៧ មីនា ក្រសួងមិនទាន់ប្រកាសផ្លូវការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖

Read More