សម្តេចស្នើឱ្យគ្រប់វត្ត ទូងស្គរព្រមគ្នាទូទាំងប្រទេស ១ ថ្ងៃ ៥ ដង កុំភ្លេចខ្លួននឹងកូ.វី.ដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​យប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងធម្មការ និងសាសនា បាន​ចេញសារាចរណែនាំ ស្ដី​ពីការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលឆ្លងនៃវី.រុ.ស.កូ.វី.ដ-១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ ជម្រាបជូន លោកប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្តថា ដោយសារស្ថានភាព​នៃជំ.ងឺ.កូ.វី.ដ-១៩ មានការរាតត្បាតក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរឡើង ដូចនេះ សូមឲ្យប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត សហការជាមួយព្រះមេគណ ព្រះគ្រូអនុគណ ធ្វើការណែនាំទៅកាន់គ្រប់វត្តអារាមទាំងអស់ទូទាំងប្រទេស ឲ្យវាយគង ជួង រគាំង ទូងស្គរព្រមៗគ្នាទាំងអស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តនៅវិធានការ ៣ ការពារ និង ៣ កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យបានចំនួន ៥ ដង ក្នុងមួយថ្ងៃ តាមពេលវេលាកំណត់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានលិខិតប្រកាសលម្អិតខាងក្រោម៖

Read More

ញាក់សាច់! តម្លៃសរុបនៃឡានទាំងអស់ របស់ស្តេច ព្រុយណេ ឡាន៥ពាន់គ្រឿងតម្លៃរហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជន និង ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់បានជ្រាបខ្លះៗរួចមកហើយ ពីស្តេច ប្រទេសប្រ៊ុយណេ Sultan Hassanal Bolkiah ដោយទ្រង់មានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក តែមិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឹងជាហេតុអ្វីទេ ដែលបញ្ជីអ្នកមានបំផុតលើពិភពលោកគ្មានឈ្មោះទ្រង់យ៉ាងនេះទៅវិញ។ ដោយឡែកងាកមកឡានរបស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះអង្គគឺមានចំនួនដល់ទៅ៥០០០គ្រឿង ត្រូវបានរក្សាទុកក្នុងឃ្លាំងដាក់ឡានរបស់ព្រះអង្គ Sultan Hassanal Bolkiah ដែល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មើលទៅស្អាតដូចជាក្នុងរាជវាំងយ៉ាងចឹង ហើយក៏មានការបែងចែកនូវម៉ាកផ្សេងៗគ្នាផងដែរ។ បើតាមប្រភពពត៌មានកាលពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្មានឆ្នាំមុនបានឲ្យដឹងថា ព្រះមហាក្សត្រ Sultan Hassanal Bolkiah មានរថន្តម៉ាក Ferrares ចំនួន ៣០០គ្រឿង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រថន្តម៉ាក Roll Royces ចំនួន៦០០គ្រឿង រថន្តម៉ាក Koenigeggs ចំនួន ២០គ្រឿង រថន្តម៉ាក McLaren F1’s ចំនួន ១១គ្រឿង និង រថន្តម៉ាក Daver Porsche 962 LM’s ចំនួន៦គ្រឿង ហើយបើប៉ាន់ស្មានទៅលើទឹកប្រាក់វិញគឺមានចំនួនប្រមាណ ៣០០លានដុល្លា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

គង់ ចាន់ស្រីមុំ និង ស្វាមី ទើបទិញ Jeep ដើមឆ្នាំ ឥលូវទិញម៉ាកថ្មីថែមមួយទៀត ទុកជិះក្នុងក្រុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនទាន់ដល់កន្លះឆ្នាំផងគូស្វាមីភរិយា គង់ ច័ន្អស្រីមុំ និង គឹម សីហា បានសម្ញែងសមាជិកថ្មីៗជារថយន្តទំនើបៗដល់ទៅពីរគ្រឿង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីដើមឆ្នាំកន្លងទៅ គង់ ចាន់ស្រីមុំ និង ស្វាមីបានទិញរថយន្តទំនើបម៉ាក Jeep ពណ៌លឿងស្រស់ដែលត្រូវបានគេដឹងថាមានតម្លៃខ្ពស់កប់ពពក យ៉ាងណាថ្មីៗនេះទៀត លោក គឹម សីហា ជាស្វាមីបានបង្ហាញរថយន្តថ្មីសន្លាងមួយគ្រឿងទៀត ដោយអះអាងថាជាកាដូសម្រាប់ភរិយាជាទីស្រឡាញ់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ គង់ ចាន់ស្រីមុំ បានបញ្ជាក់ដែរថា រថយន្តនេះសម្រាប់ទុកជិះផ្ទាល់ខ្លួនពេលធ្វើដំណើរជិតៗក្នុងក្រុង ។ ជាមួយនឹងភាពស៊ីវិល័យរបស់គ្រួសារ អ្នកសិល្បៈគូនេះបានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិរួមអាជីពជាច្រើនកោតសរសើរគ្រប់ៗគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនមានអ្វីចម្លែកទេ ព្រោះដូចដឹងស្រាប់ហើយថាក្រៅពីអាជីពសិល្បៈ គង់ ចាន់ស្រីមុំ និង ស្វាមី មានមុខជំនួញជាច្រើននៅក្នុងដៃ ។ ដូច្នេះមិនមានអ្វីលំបាកនោះទេសម្រាប់ការទិញសម្ភារទំនើបៗបែបនេះ ។ អ្វីដែលចាប់អារម្មណ៍នៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំកន្លងទៅថ្មីៗនេះ គង់ ចាន់ស្រីមុំ ក៏ទទួលបានកាដូជាចិញ្ចៀនពេជ្រយ៉ាងធំស្រស់ស្អាតចែងចាំងពីសំណាក់ស្វាមីផងដែរ ៕

Read More

អ្នកឧកញ៉ា គិត ម៉េង ៖ អូនបានធ្វើឱ្យបងក្លាយជាបុរសដ៏មានសុភមង្គលបំផុតនៅលើផែនដីនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងមកមហាជនតែងតែនាំគ្នាកោតសរសើរទៅលើសុភមង្គលរបស់អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ដែលបង្កើតគ្រួសារមួយប្រកបដោយភាពកក់ក្ដៅ ផ្ដល់ភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក ការព្រួយបារម្ភ ការយកចិត្តទុកដាក់ ក៏ដូចជាការផ្ដល់តម្លៃដល់ដៃជាស្វាមី ភរិយា បង្ហាញពីគំរូដ៏ល្អប្រសើរមួយដល់សាធារណជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ នេះ ជាថ្ងៃខួបអាពាហ៍ពិពាហ៍រយៈពេល ៦ ឆ្នាំ រវាងអ្នកឧកញ៉ា គិត ម៉េង និង ឧត្តមភរិយាគឺលោកជំទាវ ម៉ៅ ចំណាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះអ្នកឧកញ៉ា គិត ម៉េង បានបង្ហោះរូបថតរំឭកអនុស្សវរីយ៍ថ្ងៃរៀបមង្គលការជាមួយលោកជំទាវ ព្រមជាមួយសារយ៉ាងផ្អែមល្ហែមពោរពេញដោយអត្ថន័យជ្រាលជ្រៅ បង្ហាញឱ្យឃើញថា អ្នកឧកញ៉ា មានសេចក្ដីសុខ សុភមង្គល និង ជាបុរសដែលមានសំណាងបំផុតនៅលើពិភពលោកនេះ ដែលមានលោកជំទាវ ម៉ៅ ចំណាន ជាឧត្តមភរិយា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកឧកញ៉ា គិត ម៉េង បានរៀបរាប់ទៅកាន់លោកជំទាវ ម៉ៅ ចំណាន ដូចតទៅ ៖ ស្វាមីភរិយាប្រកបដោយគតិបណ្ឌិតមួយគូ បាននិយាយថា «ភាពស្រស់ស្អាតនៃអាពាហ៍ពិពាហ៍មួយមិនមែនមើលត្រឹមតែថ្ងៃដំបូងឡើយ ប៉ុន្តែផ្ទុយទៅវិញ ភាពស្រស់ស្អាតនេះគឺកើតចេញពីការវិវឌ្ឍនៃទំហំសេចក្តីស្រឡាញ់រវាងអ្នកទាំងពីរ។»ក្នុងអាពាហ៍ពិពាហ៍រយៈពេល ៦ ឆ្នាំនេះ បងបានឆ្លងកាត់ភាពសប្បាយរីករាយ និង ហែលឆ្លងរាល់គ្រាលំបាកនៅក្នុងជីវិត ប៉ុន្តែបងតែងតែមានអារម្មណ៍កក់ក្ដៅជានិច្ច ដោយសារតែមានអូននៅក្បែរ ដែលជាដៃគូជីវិតដ៏ល្អបំផុតដែលបងអាចចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយ ។ អូនបានធ្វើឱ្យបងក្លាយជាបុរសដ៏មានសុភមង្គលបំផុតនៅលើផែនដីនេះ និងជាបុរសដែលមានសំណាងបំផុតនៅលើពិភពលោក។ រីករាយខួបអាពាហ៍ពិពាហ៍ អូនសម្លាញ់របស់បង ចំណាន ៕

Read More

ក្តៅៗ! វី ឌីណែត ក្រោយព្យាបាលបាន ១៣ ថ្ងៃ ពេលនេះបានជាសះស្បើយកូ.វី.ដ-១៩ វិញហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ មហាជនអ្នកគាំទ្រ និង ក្រុមគ្រួសារមិត្តភក្តិរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ហាក់រំភើបចិត្តយ៉ាងខ្លាំង ដោយនាងបានជាសះស្បើយពីជំ.ងឺ.កូ.វី.ដ-១៩ ក្រោយពីនាងបានព្យាបាលតាំងពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លងមក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការឲ្យដឹងថា វី ឌីណែត បានជាសះស្បើយនេះដែរ ក៏ព្រោះតែតារាស្រីរូបនេះបានបង្ហោះ Story នៅលើគណនីហ្វេសប៊ុករបស់នាងមុននេះបន្តិច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ពាក្យដំបូងដែលនាងបាននិយាយ នៅពេលដែលបានចេញពីបន្ទប់ព្យាបាលនោះគឺ «ខ្ញុំបានឃើញពិភពលោក ដ៏ស្រស់បំព្រងវិញហើយ» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

នាយក្រឹម បញ្ជាក់ច្បាស់ៗពីដំណើររឿង មុននឹងម្តាយ ស្រីពីន ទទួលមរណភាព ដោយសារ.កូ.វី.ដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ឬនាយ ក្រឹម ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា លោកជាតារាកំប្លែងដ៏ល្បីមួយរូបផងដែរនោះ កាលពីពេលថ្មីៗក្រោយមរណភាពរបស់ម្តាយ អ្នកនាង ស្រីពីន ដែលជាសមាជិកក្រុមកំប្លែងរួមគ្នាជាមួយលោក បានស្លាប់ដោយសារតែជំ.ងឺ.កូ.វី.ដ១៩ រួចមកកាលពីប៉ុន្មានម៉ោងមុននេះ យោងតាមគណនីហ្វេសប៊ុករបស់លោក បានទម្លាយប្រាប់ពីដំណើរដើមទង និងព័ត៌មានលម្អិតពីម្តាយអ្នកនាង ស្រីពីនយ៉ាងដូច្នេះថា: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ផងដែរថា ក្រោយមរណភាពរបស់ម្តាយ បច្ចុប្បន្នតារាកំប្លែង អ្នកនាង ស្រីពីន កំពុងធ្វើចត្តាឡឺស័ក ដោយដាក់ឲ្យនៅដាច់ដោយឡែកមួយរយ: ខណ:ដែលលទ្ធផលតេស្ត.កូ.វី.ដនៅមិនទាន់ចេញនៅឡើយ៕

Read More

អ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ចក់ពីការតេស្តលើកទី២ លទ្ធផលគឺ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្ត និង មហាជនជាច្រើនប្រាកដជាបានស្គាល់ជាក់ជាមិនខាន អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងដ៏មានប្រជាប្រិយភាពខ្ពស់។ ដោយឡែកនៅមុននេះបន្តិចបើយោងតាមប្រភពហ៊្វេសបុករបស់អ្នកនាងបានបង្ហោះសារបញ្ចក់ពីការធ្វើតេស្តេបែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ថ្ងៃនេះជាថ្ងៃទី១៥ហើយ ដែលនាងខ្ញុំនិងគ្រួសារបានរក្សាខ្លួននៅដាច់ដោយឡែក និងថែទាំ តាមដានសុខភាព ជាពិសេសគឺហាត់ប្រាណ ហើយមួយវិញទៀតនាងខ្ញុំនិងគ្រួសារបានធ្វើតេ-ស្តរកមេរោគ ជំងឺ CO-VID-19 ជាលើកទី២ រួចរាល់ហើយ លទ្ធផលគឺ អវិ-ជ្ជមា-ន ( Nega-tive ) តែទោះជាយ៉ាងណាក៍ដោយក៍គ្រួសារនាងខ្ញុំនៅតែបន្តស្នាក់នៅក្នុងផ្ទះបន្តទៀត។ សូមការពារខ្លួនយើង និងក្រុមគ្រួសារទាំងអស់គ្នា ( ៣ការពារ ៣កុំ ) ។» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនារូបភាពខាងក្រោម ៖  

Read More

តារាកំប្លែង ស្រីពីន ក្រោយម្តាយស្លា.ប់ បានទទួលអំណោយពី ម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ទឹកប្រាក់ចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមរណភាពរបស់ម្តាយដោយសារតែជំ.ងឺ.កូ.វី.ដ១៩ អ្នកនាង ស្រីពីន ដៃគូកំប្លែងជាមួយនឹងនាយក្រឹម នៅថ្ងៃនេះ តាមរយ:លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណ:អភិបាលខណ្ឌមានជ័យ បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយបានសម្តែងនូវមរណ ទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត ចំពោះការបាត់បង់លោកស្រី អ៉ីន ម៉ានីតា ដែលត្រូវជាម្តាយរបស់តារាកំប្លែងស្រីពីន ដោយសារតែជំ.ងឺ.កូ.វី.ដ១៩។គួររំលឹកផងដែរថា​ លោកស្រី អ៉ីន ម៉ានីតា ដែលត្រូវជាម្តាយរបស់តារាកំប្លែងស្រីពីន បានស្លា.ប់បាត់បង់ជិវិតដោយសារតែជំ.ងឺកូ.វី.ដ១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដោយរកឃើញថា លោកស្រីមានវិជ្ជមានកូ.វី.ដ.១.៩ និងមានជំ.ងឺធាត់កម្រិត១៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បាននាំយកមកនូវអំណោយជាទឹកប្រាក់ចំនួន៥,០០០,០០០៛ និងអង្ករ ៤បាវ ស្មើ ១០០គីឡូក្រាម ដែលជាអំណោយរបស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាព និងប្រភពដកស្រង់: សាលាសង្កាត់ ស្ទឹងមានជ័យ

Read More

វី ឌីណែត ក្រោយម្តាយស្លា.ប់ ពេលនេះបង​ស្រី​បង្កើត មានផ្ទៃពោះ៧ខែ ឆ្លង.កូ.វី.ដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពុកម៉ែបងប្អូនប្រាកដជ្រាបស្រាប់ហើយពី តារាមួយចំនួនរបស់ផលិតកម្មហង្សមាស បានឆ្លងកូ.វី.ដ.១៩ ក្នុងនោះ រួមមានលោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា លោក ថែល ថៃ និង កញ្ញា វី ឌីណែត ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ និយាយពីកញ្ញា វី ឌីណែត ពិតជាមានទុក្ខជាខ្លាំង បន្ទាប់ពីម្តាយរបស់កញ្ញា ត្រូវជាភរិយារបស់លោកតា ហួរ ឡាវី បានឆ្លងវី.រុ.ស.កូ.វី.ដ១៩ ហើយក៏បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។ តែមិនប៉ុន្មានផង តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ សិល្បករកម្ពុជា បានឱ្យដឹងថា បងស្រីបង្កើតរបស់តារាចម្រៀង វី ឌីណែត ដែលមានឈ្មោះថា វី ឌីណា បានឆ្លងកូ.វី.ដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈប្រភពដដែលបញ្ជាក់ថា នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ មានមនុស្សចំនួន៤ នាក់ទៀតហើយ ដែលត្រូវបានរកឃើញវិជ្ជមានមេរោ.គ.កូ.វី.ដ១៩ នៅក្នុងហាងកែសម្ផស្សមួយកន្លែងឈ្មោះថា Master Care Cambodia ដែលមានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយក្នុងចំណោមអ្នកវិជ្ជមានទាំង៤នាក់នោះ មានម្នាក់ត្រូវជាបងស្រីបង្កើតរបស់ កញ្ញា វី ឌីណែត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរ មកទល់ពេលនេះ អ្នកជំ.ងឺទាំងបួននាក់ កំពុងសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke។ ក្រោយពីបានទទួលបានដំណឹងនេះភ្លាម មានមហាជន ក៏ដូចជាមិត្តភក្តិ បានផ្ញើសារផ្តល់កម្លាំងចិត្តដល់ កញ្ញា វី ឌីណែត យ៉ាងច្រើន៕

Read More

ណុប បាយ៉ារិទ្ធ បង្ហាញស្ថានភាពជំ.ងឺចុងក្រោយខ្លួន និងឆ្លៀតធ្វើរឿងមួយនេះ (វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើគិតចាប់តាំងពីថ្ងៃដំបូងនៃការរកឃើញ និង សម្រាកព្យាបាលជំងឺរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ មកទល់ពេលនេះ គឺរយៈពេលប្រមាណជាកន្លះខែមកហើយ​ ។ ក្នុងនោះ តារាចម្រៀងប្រុសរូបនេះ ក៏តែងតែបង្ហាញពីស្ថានភាពសុខភាពរបស់លោកជារឿយៗផងដែរតាមរយៈការបង្ហោះជាសារ និង ការឡាយវីដេអូនៅលើគណនីហ្វេសប៊ុករបស់លោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ លោក ណុប បាយ៉ារិទ្ធ បានធ្វើការឡាយវីដេអូទាំងព្រឹក ជម្រាបជូនមហាជនអ្នកគាំទ្រពីស្ថានភាពសុខភាពរបស់លោក ដោយលោកបានឲ្យដឹងថា ថ្ងៃនេះ លោកហាក់ប្រសើរឡើង ក៏ដូចជាធូរស្រាលមិនសូវធ្វើទុក្ខដូចជាថ្ងៃមុនៗនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ បន្ទាប់ពីស្ថានភាពសុខភាពបានល្អប្រសើរហើយនោះ លោក ណុប បាយ៉ារិទ្ធ បានឆ្លៀតឱកាស បំផុសគំនិតដល់មហាជន នូវការបង្កើតជាសំឡេងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធិភាពនៃជំ.ងឺ.កូ.វី.ដ-១៩ ថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ណុប បាយ៉ារិទ្ធ បានរៀបរាប់ក្នុងវីដេអូថា «នៅក្នុងកាលៈទេសៈនេះ លោកចង់បង្កើតជាសំឡេង ផ្សព្វផ្សាយ ដើម្បីមានប្រសិទ្ធិភាពលើស្រទាប់មហាជន និង ប្រជាពលរដ្ឋទាំងអស់ដែលកំពុងតែព្រួយបារម្ភទៅលើការរីករាលដាលជំងឺកូវីដ-១៩ ដោយនេះគឺជាការរួបរួមកម្លាំងគ្នាផ្សព្វផ្សាយ ដើម្បីឲ្យមានការយល់ដឹង ជាពិសេសនោះគឺទៅដល់បងប្អូនដែលគាត់រស់នៅឆ្ងាយដាច់ស្រយាល ឲ្យយល់ខ្លាំងពីហានិភ័យនៃជំ.ងឺនេះ» ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបន្ថែមថា «សូមឲ្យមហាជនបង្កើនស្មារតីនៃការប្រុងប្រយ័ត្ន! ប្រយ័ត្នខ្ពស់រស់បានយូរ ។ ម្យ៉ាងទៀត កុំភ្លាត់ឲ្យសោះដោយចូលរួមអនុវត្តន៍នូវ ៣ ការពារ ៣ កុំ ផងដែរ» ។ សូមទស្សនាវីដេអូលម្អិត លោក ណុប បាយ៉ារិទ្ធ ខាងក្រោម៖

Read More