សង្វេកណាស់! ក្រោយឃើញទិដ្ឋភាព លោក ហួរ ឡាវី ទទួលធាតុ ភរិយា លាយឡំសម្លេង កូនស្រី ទ្រហោរយំ នៅមុខផ្ទះ(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ ប្រិយមិត្តជាច្រើន ពិតជាបានហើយថា ម្តាយតារាចម្រៀង វី ឌីណែត បានទទួលមរណភាពហើយ ដោយសារ ជំ.ងឺ CO.VID-19។ ក្នុងនោះ វី ឌីណែត បានបង្ហោះសារមួយប្រាប់ថា “ខ្ញុំលែងមានម៉ាក់ហៅហេីយ សូមម៉ាក់ទៅអោយបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមេីលថែប៉ា និងអ្នកផ្ទះយេីង កូននឹងរឹងមាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូម្បីតែមុខជាលេីកចុងក្រោយ ក៏មិនបានឃេីញ​ ម៉ាក់ឈឺក៏កូនៗ មិនអាចទៅមេីលថែបាន ម៉ាក់ខូ​ចហេីយ ក៏មិនអាចឃេីញសូម្បីតែស​​​ព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វេីបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខ​ន្ធ​ម៉ាក់ ទៅកាន់សុខគតិភព ផងចុះ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្ន ជាមួយនឹងជំងឺដ៏សា​ហាវ​នេះ វាលឿនពេកហេីយ ម៉ាក់អេីយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឹតតែរំជួលចិត្ត និងក្តុកក្តួលបំផុតនោះ វី ឌីណែន បានបង្ហោះរូបភាព នៃពិធី បង្សុកូលឧទ្ទិសកុសល ជូនម្តាយរបស់ខ្លួន ដែល វី ឌីណែត មិនអាចទៅចូលរួមពិធិនេះបានទេ បានត្រឹមតែឃើញតាម online ដល់ថ្នាក់រំជួលចិត្តពេក ក៏រៀបរាប់ទំាងទឹកភ្នែកថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “នាងខ្ញុំជំនួសមុខ អោយក្រុមគ្រួសារ សូមសំដែងការអរគុណដល់ព្រះសង្ឃ នៅវត្តនិគ្រោធវ័ន ហៅ គល់ទទឹង ដែលបានជួយរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ ម្ដាយរបស់ខ្ញុំ ងួនសុផាន់នី សូមអោយវិញ្ញាណក្ខ​ន្ធ​ម៉ាក់ ទៅកាន់សុខគតិភពផងចុះ ម៉ាក់ចោលកូនហើយទៅសែនឆ្ងាយ មុខចុងក្រោយក៏មិនបានឃើញ ទៅធ្វើបុណ្យអោយម៉ាក់ក៏មិនកើត មានតែតាមonline ម៉ាក់អើយម៉ាក់ ខ្ញុំនឹងរឹងមាំណាម៉ាក់”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ លោក ហួរ ឡាវី បានទទួលធា​តុរបស់ ភរិយា ហើយ…

Read More

ក្តុកកត្តួល! កូនស្រីរបស់បុរស ដែលបាត់បង់ជីវិតដោយសារជំ.ងឺ.កូ.វី.ដ១៩ម្សិលមិញ ពេលនេះ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមសាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃ២០ ខែមីនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានមកទទួល កូនស្រី សពលោក គីម ឃីស៊ុន ដើម្បីទៅព្យាបាលនៅឯមន្ទីរពេទ្យ បន្ទាប់ពីនាងមានអាការ ក្អួតផង ចុកពោះផង ខណៈពេលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា លោក គីម ឃីស៊ុន អាយុ​៤៦ឆ្នំា រស់​នៅបឹងសាឡាង គឺជាមនុស្ស​ទីបីដែលបានស្លាប់​ដោយសារជំ.ងឺ.កូ.វី.ដ-១៩​ នៅកម្ពុជា​។ លោកបានស្លាប់​នៅវេលាម៉ោង​៣:៣០​ថ្ងៃ​ម្សិលមិញ​​ នៅឯមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ដោយសារតែ​ជំ.ងឺ.កូ.វី.ដ-១៩​វាយលុកលឿនពេក​ ធ្វើ​អោយ​រលាកសួត​ទាំង​សងខាង​យ៉ាង​ធ្ងន់ធ្ងរ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាចុងក្រោយ យើងសូមជូនពរឲ្យប្អូនស្រីរួចផុតពីជំ.ងឺដ៏កា.ចសាហាវមួយនេះ និងឆាប់ជាសះស្បើយផងដែរ។ ហើយសូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ចូលការពារ និងបង្ការឲ្យបានគ្រប់ៗគ្នា ដោយអនុវត្ដវិធានការ «៣កុំ ៣ការពារ»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Read More

គ្រូពេទ្យគ្រាន់តែដឹងក្មេងតូចចូលមកព្យាបាល បានធ្វើរឿងមួយនេះ​ ដើម្បីទទួលស្វាគមន៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាពេលថ្មីៗនេះ មហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង មានក្ដីអាណិតអាសូរទៅកាន់ក្មេងប្រុសម្នាក់ ដែលមានអាយុទើបតែ ៦ ឆ្នាំ តែត្រូវរកឃើញវិជ្ជមាន.កូ.វី.ដ-១៩ ដែលឆ្លងពីម្ដាយរបស់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែធ្វើឱ្យមហាជនក្ដុកក្ដួលទៀតនោះ គឺសកម្មភាពក្មេងតូចនៅក្នុងវីដេអូ ដែលយួរកាបូបដើរតែម្នាក់ឯងឡើងទៅកាន់ឡានពេទ្យ ដើម្បីបានទៅជួបម្ដាយដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ធ្វើឱ្យអ្នកភូមិគ្រប់គ្នាអាណិតខ្លោចចិត្ត នាំគ្នាមកធ្វើការលាពីចំងាយ លើកទឹកចិត្តប្អូនតូចឱ្យរឹងមាំនៅក្នុងកាលៈទេសៈនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការបញ្ចូនមកមន្ទីរពេទ្យនោះផងដែរ តាមរយៈគណនី របស់គ្រូពេទ្យ ១ រូប ឈ្មោះ Leakhena Kim បានឱ្យដឹងថា គ្រាន់តែឃើញ និង ដឹងដំណឹងថាគេបញ្ចូនអូនតូចមកព្យាបាល គឺគ្រូពេទ្យ នាំគ្នាអាណិតជាខ្លាំង ទើបបងៗគ្រូពេទ្យជួរមុខនៅប្រចាំការក្នុងសណ្ឋាគារ The Great Duke បាននាំគ្នាចាំទទួល និង បានរៀបចំនំចំណី ផ្លែឈើ ទឹកសម្រាប់ក្មេងតូច និង ត្រៀមជូនក្មេងតូចម្នាក់នេះ ឱ្យបានទៅជួបម្តាយរបស់ខ្លួនដែលកំពុងព្យាបាល ។ជាចុងក្រោយក្រុមគ្រូពេទ្យមានតែពាក្យសូមជូនពរឱ្យកូនតូច និង ម្តាយរបស់ខ្លួន ឆាប់ជាសះស្បើយ អាលនឹងបានត្រលប់ទៅផ្ទះឆាប់ៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា ក្មេងប្រុសដែលឆ្លងមានអាយុ ០៦ ឆ្នាំ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ ពីម្ដាយ ដែលមានអាសយដ្ឋាន ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ នឹងត្រូវបានក្រុមគ្រូពេទ្យ ចុះយកក្មេងប្រុសរូបនេះ នៅយប់ថ្ងៃទី ១៩ ខែ​ មីនា ឆ្នាំ ២០២១ ៕

Read More

នៅទីបំផុត! ផែង វណ្ណៈ ក្រាបសំពះ ព្រះមហាវិមលធម្ម ពិន សែម ដល់កុដិសុំអភ័យទោស ពីកំហុសឆ្គងរបស់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាពេលថ្មីៗនេះ មហាជននាំគ្នាចាប់អារម្មណ៍ទៅលើការរិះគន់ប្រមាថរបស់លោក ផែង វណ្ណៈ ទៅកាន់គណៈសង្ឃ ដែលបណ្ដាលឱ្យរូបគេឈានទៅដល់ការដកហូតនូវអាជ្ញាប័ណ្ណអ្នកសារព័ត៌មាន និងបានចេញលិខិតសុំទោសជាសារធារណៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ នេះ យោងតាមគណនីមួយឈ្មោះ ខេង រ៉ា បានឱ្យដឹងថា នៅព្រឹកនេះលោក ផែង វណ្ណៈ សុំការអនុញ្ញាត្តមកក្រាបបង្គំ នៅចំពោះព្រះភ័ក្រ ព្រះមហាវិមលធម្ម ពិត សែម និង ព្រះមេគណៈ ខេត្តសៀមរាប ជុំ គឹមឡេង ដើម្បីសុំព្រះរាជទានទោស និង សុំអនុគ្រោះ ពីកំហុសឆ្គងរបស់ខ្លួន នៅក្នុងវត្តរាជបូណ៌ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំឭកផងដែរថា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ ក្រសួងព័ត៌មានបានចេញសេចក្ដីប្រកាសសម្រេចលុបអាជ្ញាបណ្ឌរបស់លោក ដោយសារម្ចាស់អាជ្ញាបណ្ណបានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និង កិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ នៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ គណៈសង្ឃនាយក បានស្នើទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថសមាជិកថេរសភាសង្ឃខេត្ត និង មន្ត្រីរដ្ឋបាលខេត្តសៀមរាប ៕

Read More

ក្រោយម្តាយ វី ឌីណែត​ ទទួលមរណភាព​ លោកជំទាវ ហ៊ុន សុីណាត បង្ហោះសារលើកចុងក្រោយ យ៉ាងរំជួលចិត្តថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០២១ លោកជំទាវ ហ៊ុន សុីណាត ដែលត្រូវជាប្អូនស្រីសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារខ្លីមួយជូនដំណើរ ទៅកាន់ម្តាយរបស់ តារាចម្រៀង វី ឌីណែត ដែលទើបនឹងទទួលមរណភាពកាលពីប៉ុន្មានម៉ោងមុននេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក លោកជំទាវបានបង្ហោះរូបភាព វី ឌីណែតនិង ម្តាយនាង ព្រមទាំងមានទាំងសារខ្លីមួយដែលមានអត្ថន័យនិង ខ្លឹមសារថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អនិច្ចា!ណាស់សំឡាញ់ឯងបានទទួលមរណភាពគ្នាមិនបានទៅចូលរួមជូនដំណើរក្លើជាចុងក្រោយទេសូមឯងបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីឃើញលោកជំទាវ ហ៊ុន សុីណាត បង្ហោះសារដូច្នេះរួចមកឃើញថា មានសិល្បករសិល្បការិនីនិង អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានរំជួលចិត្តនិង សោកស្តាយជំនួសក្រុមគ្រួសារ វី ឌីណែត ក៏ដូចជាលោក ហួរ ឡាវី ទាំងមូលផងដែរ៕

Read More

សម្តេចម៉ែ ប្រោសព្រះរាជទានសាររំលែកទុក្ខ និងថវិកាដល់គ្រួសារសពភរិយាលោក ហួរ ឡាវី ចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ សម្តេចម៉ែ បានប្រោសព្រះរាជទាន ព្រះរាជសាររំលែកទុក្ខ ចំពោះមរណភាពនៃភរិយា លោក ហួរ ឡាវី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈ Royal du Cambodge បានឱ្យដឹងថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​​​វររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព​ សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និង ព្រះរាជទ្រព្យចំនួន ៣០០០ ដុល្លារ ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជំ.ងឺ.កូ.វី.ដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងព្រះរាជសារលិខិត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពី អ្នកស្រី ងួន សុផាន្នី ព្រះអង្គសូមសម្តែងការសោកស្តាយ និង សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មរណភាពរបស់ អ្នកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និង ម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រឡាញ់នៃបុត្រ ព្រមទាំងបងប្អូន និង ញាតិមិត្តទាំងឡាយ ៕

Read More