សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកទឹកចិត្តដល់ ស្ត្រីបំ.បៅ.ដោះ.កូន នៅកន្លែងធ្វើការ នូវថវិការហូតដល់..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនាមជាមាតាមួយរូប​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានសម្តែងនូវការកោតសរសេីរយ៉ាងក្រៃលែងចំពោះ​ ស្ត្រីជាមាតាគ្រប់រូបដែលបានលះបង់គ្រប់បែបយ៉ាង​ ដែលក្នុងស្ថានភាពជាស្ត្រី​ មានភារកិច្ចទទួលខុសត្រូវទ្វេដងលេីស​ពីបុរស​ គឺបំពេញការងារស្នូលក្នុងអង្គភាព-ស្ថាប័ន​ផង​ និងត្រូវចិញ្ចឹមបីបាច់ថែទាំកូនតាំងពីនៅក្នុងផ្ទៃរហូតកេីតមក​ និងបន្តដល់ពេលពេញវ័យផង​ និងមិនដែលបោះបង់កូនទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃេីញករណីលោកស្រី​អនុសេនីយ៍​ទោ​ ស៊ីថុង​ សុខា​ បានបំបៅកូននៅតាមផ្លូវ ពេលបំពេញការងារផងដែរ ជាក់ស្តែងនៅវេលាថ្ងៃសុក្រ​ ទី​ ១២​ ខែ មីនា​ ឆ្នាំ ២០២១ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន បានចាត់ឱ្យឯកឧត្តម​ ម៉ុម​ សារឿន​ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ ចុះសួរសុខទុក្ខ​ និងនាំយកថវិកា​ ១០លានរៀល​ ផ្តល់ជូនដេីម្បីជាការលេីកទឹកចិត្ត​ និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី​អនុសេនីយ៍​ទោ​ ស៊ីថុង​ សុខា​ បានសម្តែងនូវក្តីរំភេីបរីករាយឥតឧបមា​បន្ទាប់ពីបានដឹងថា​ ករណីរបស់លោកស្រីបានជ្រាបទៅដល់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ហេីយថែមទាំងទទួលបានការគិតគូរ​ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលនេះជាការលេីកទឹកចិត្ត​ និងផ្តល់តម្លៃយ៉ាងធំធេង​ ចំពោះស្ត្រីជាមាតាគ្រប់រូប។ លោកស្រី​ បានបួងសួងគោរពជូនពរដល់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជាមាតាមនុស្សធម៌​ និង​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ សូមសម្តេចទាំងទ្វេ​ មានសុខភាពល្អ​ រឹងមាំ​ អាយុយឺនយូរ​ ដេីម្បីជាម្លប់​ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា​ ក្រោមម្លប់នៃសន្តិភាព៕

Read More

លោក លី ស៊ីនហ៊ួន ក្រោយធ្វើតេស្តវិជ្ជមាន បានប្រាប់អាការរបស់ខ្លួនថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតត្រឹមល្ងាចថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ សិល្បករ សិល្បការិនី ពិធីការិនី តន្ត្រីករ និង អ្នកដឹកនាំរបស់ផលិតកម្មរស្មីហង្សមាស និង ទូរទស្សន៍ហង្សមាសចំនួន ៧ នាក់ ហើយ ដែលបានធ្វើតេស្តរកឃើញវិជ្ជមានកូ.វី.ដ-១៩ ដោយក្នុងនោះរួមមាន លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា កញ្ញា វី ឌីណែត អ្នកនាង កែវ ចាន់ និមល លោក អ៊ីកូ វ៉ាក់សុង លោក សាន់ សុវណ្ណឌីន និង លោក លី ស៊ីនហួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នៅថ្ងៃដដែលនេះ អ្នកដឹកនាំ និង អ្នកនិពន្ធល្បីរបស់ផលិតកម្មខាងលើនេះ គឺលោក លី ស៊ីនហួន បានចែករំលែកនូវបទពិសោធ និង ប្រាប់ពីអាការបស់លោកមុនពេលតេស្តរកឃើញវិជ្ជមានកូ.វី.ដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនិពន្ធរូបនេះ បានឲ្យដឹងថា ខ្ញុំបាទបានតេស្តកូវីដលទ្ធផលគឺ វិជ្ជមាន អាការជាសញ្ញាតឹងច្រមុះ ឈឺហួលគ្រាប់ភ្នែក ចុករោយឆ្អឹងខ្នង ក្តៅខ្លួនតែរងា ។ ជំងឺនេះវាខុសពីផ្តាសាយធំត្រង់ចុកឆ្អឹងខ្នងខ្លាំង ហើយក្តៅ ត្រជាក់ ត្រជាក់ក្តៅ វិលមុខអស់កម្លាំង ។ ដូច្នេះសូមបងប្អូនត្រូវការពារ និង ប្រុងប្រយ័ត្នបានខ្ពស់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

ទឹកចិត្តម្តាយ! សួស វីសា សុខចិត្តមើលកូនពីចម្ងាយពេលធ្វើចត្តាឡីស័ក ព្រោះខ្លាចរឿងម្យ៉ាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះជាលទ្ធផលតេស្តកូ.វី.ដ-១៩ លើកទី ១ របស់តារាចម្រៀង សួស វីសា និង ស្វាមី ចេញមកអវិជ្ជមានក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះ នៅតែបន្តដាក់ខ្លួនធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ រង់ចាំការធ្វើតេស្តជាលើកទី ២ ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីបានដាក់ខ្លួនធ្វើចត្តាឡីស័ករយៈពេលប្រមាណជា ៣ ថ្ងៃ ហើយនោះ សួស វីសា បានបង្ហោះសារមួយឃ្លាលើបណ្តាញសង្គមហ្វេសប៊ុក រៀបរាប់ពីការនឹករឭកកូនស្រីជាទីស្រឡាញ់ ដោយមិនអាចជួបគ្នាបាន បានត្រឹមតែមើលពីចម្ងាយ ក៏ព្រោះតែការពារ បង្កាកូ.វី.ដ-១៩ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារនោះដែរ សួស វីសា បានរៀបរាប់ «ទោះខ្ញុំទទួលបានលទ្ធផលធ្វើតេស្ត CO.VID-19 អវិជ្ជមាន (negative) តែខ្ញុំត្រូវធ្វើចត្តាឡីស័ក្ត ១៤ ថ្ងៃ ដោយឃុំខ្លួនឯងនៅដា.ច់ដោយឡែកពីគ្រួសារដើម្បីឲ្យកាន់តែសុវត្ថិភាព ។ ពេលកូនយំម៉ាក់ស្តាប់ឮពីចម្ងាយ ពេលនឹកម៉ាក់លួចម់លកូនពីចម្ងាយ តែម៉ាក់នឹងទ្រាំទ្រាំដើម្បីសុវត្ថិភាពយូរអង្វែងរបស់គ្រួសារយើង ។ បែក ១៤ ថ្ងៃ ប្រសើរជាងបែកមួយជីវិត ! Jenny ម៉ាក់នឹកកូនខ្លាំងណាស់» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឲ្យដឹងដែរថា ក្រោយពីតារាស្រីរូបនេះ បានបង្ហោះសារនេះហើយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកម្តាយគ្រប់រូបកាន់តែនឹកស្រណោះនូវពាក្យរបស់នាងផងដែរ ក៏ព្រោះតែដើម្បីសុវត្ថិភាព ស៊ូលួចមើលកូនពីចម្ងាយទោះនឹកយ៉ាងណាក៏ដោយ ៕

Read More

នៅសុខៗ! ស្រាប់តែយប់នេះ ឧកញ៉ា ឌួង ឆាយ បង្ហោះសារនិយាយបែបនេះ ពីអតីតភរិយា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលីកន្លងទៅនេះ ភរិយាឧកញ៉ា ឌួង ឆាយ ដែលមហាជនស្គាល់ឈ្មោះ ដេត ម៉ាលីណា បានធ្វើឱ្យមហាជនគ្រប់ស្រទាប់ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានបង្ហោះសារលើគណនីហ្វេសប៊ុកផ្លូវ បង្ហាញដល់សាធារណជនថា អ្នកនាង និង ឧកញ៉ា ឌួង ឆាយ បានលែងលះគ្នាដា.ច់ស្រេចហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំណឹងភ្ញាក់ផ្អើលមួយនេះ បានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍លើគ្រួសារតូច ដែលធ្លាប់តែបង្ហាញសុភមង្គលលើបណ្ដាញសង្គមជារឿយៗថាមានរឿងអ្វីបានជាឈានដល់ការប្រកាសលែងលះបែបនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីពេលកន្លងនោះអតីតភរិយា ឧកញ៉ា ឌួង ឆាយ គឺអ្នកនាង ដេត ម៉ាលីណា គេតែងតែបានឃើញការបង្ហោះសារប្លែកៗរៀបរាប់ពីជីវិតជាច្រើន ដូចជាសារក្នុងន័យសោកស្ដាយដែលកន្លងមក បានចំណាយពេលវេលាលើមនុស្សខុស និង សារផ្សេងៗទៀត ជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើកក្រឡេកទៅមើលឧកញ៉ា ឌួង ឆាយ វិញ ទាក់ទងនឹងការប្រលែងលះពីអតីតភរិយាខាងលើ កន្លងមកក៏មិនដែលបានបង្ហើបមូលហេតុអ្វីដែរ ដោយឧញ៉ាគ្រាន់តែពោលថា ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ភាពអំណត់អត់ធ្មត់ស្ងប់ស្ងាត់គឺល្អបំផុត ។ យ៉ាងណាមិញ នៅយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ ស្រាប់តែឧកញ៉ា ឌួង ឆាយ បានបង្ហោះសារថា យប់នេះលោកនឹងបកស្រាយរឿងរ៉ាវគ្រប់យ៉ាងជាមួយអតីតភរិយា ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នេះជាសារខ្លី ដែលឧកញ៉ា ឌួង ឆាយ បានបង្ហោះ “ខ្ញុំបាទនឹងបកស្រាយរឿងរ៉ាវរបស់ខ្ញុំគ្រប់យ៉ាងជាមួយ លីណា ជូនពូមីងបងប្អូនទាំងអស់គ្នាជ្រាបនៅម៉ោង 8:00pm” ។ ស្របគ្នានឹងការបង្ហោះបែបនេះ ពីឧកញ៉ា ឌួង ឆាយ គេសង្កេតឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើន បានបញ្ចេញយោបល់ផ្សេងៗគ្នាលើរឿងរ៉ាងនេះផងដែរ ៕

Read More

លោក​ជំទាវ​ដេត ម៉ាលីណា ​ឈឺចិត្តទប់​ទឹក​ភ្នែក​មិន​ជាប់ ខណៈឧកញ៉ាឌួង ឆាយ យក​កូន​ទៅ​ផ្ទះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដេត ម៉ាលីណា និង លោក​ឧកញ៉ា​ឌួង ឆាយ តាំងពី​លែងលះ​គ្នា​រហូត​មក​ដល់​ពេល​នេះ អាច​ចាត់​ទុក​ជា​លើក​ទី​១ហើយ​សម្រាប់​លោក​ជំទាវ បង្ហាញ​អារម្មណ៍​ឈឺ​ចិត្ត​រហូត​ហូរ​ទឹកភ្នែក នៅ​ពេល​លោក​ឧកញ៉ា​ឌួង ឆាយ យក​កូន​ទៅ​ផ្ទះ ហើយ​កូន​ខល​មក​ប្រាប់​ថា នឹក​លោក​ជំទាវ​ជា​ម្ដាយ​ខ្លាំង ចង់​មក​ផ្ទះ​វិញ​នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅថ្ងៃទី ១២ ខែ មិនា ឆ្នាំ​ ២០២១ យោងតាមគណនីហ្វេសបុ៊កលោកស្រី ដេត ម៉ាលីណា​ បាន​បង្ហោះសារ​យ៉ាង​វែង​អន្លាយ​ភ្ជាប់​ជាមួយ​វីដេអូ​ថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មនុស្សយេីងម្នាក់ម្នាក់​ ទឹកចិត្តជាម្តាយ​គ្រប់រូបពេលដែលលែងលះគ្នាដាច់ស្រេចហេីយ ហេតុអីក៏ត្រូវគៀបសង្កត់ក្មេងមិនអោយខលមកម្តាយគេទាំងដែលសុំយកកូនទៅលេងត្រឹមតែមួយល្ងាចសោះ​ តាំងពីថ្ងៃ08.03.2021 ថាយកពីម៉ោង5:00ដល់ម៉ោង10:00យប់ មិនព្រមយកមកហេីយ​ ហេីយថែមយកiPad លាក់ទុកនៅពេលដែលខ្ញុំខលទៅមិនដឹងថាកូនខ្លួនឯងនៅកន្លែងណានៅជាមួយអ្នកណាហេីយពេលដែលខ្ញុំខលទៅក្រុមគ្រួសារឆាយគឺគេឆ្លេីយថាមិនដឹង​ ហេីយនៅយប់ថ្ងៃនោះដែរហេតុតែបារម្មណ៍ពីកូនពេកនាងខ្ញុំមានអការះញ័រទ្រូង​ ថប់ដង្ហេីបហេីយក៏ត្រូវទៅពេទ្យទាំងយប់​ ម៉ោង3ភ្លឺដោយសារទង្វេីដែលគាត់ធ្វេីដាក់ខ្ញុំហេីយយកកូនស្រីពៅដែលមានអាយុត្រឹមតែមួយខួបកន្លះទៅទុកចោលនៅនិងគេដែលកូនស្ថិតនៅក្រោមអាយុមេីលថែពីម្តាយហេីយយប់ទី4​ ថ្ងៃទី11.03.2021យប់ដោយសារយប់នោះឆាយបានទៅក្រៅទុកកូនចោលហេីយនៅពេលនោះកូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រុសខ្ញុំក៏មានឱកាសយកiPad ខលមកនាងខ្ញុំដោយសារការនឹករបស់កូននិងការលំបាកដែលឆាយធ្វេីដាក់កូនទេីបគាត់ទ្រាំមិនបានកូនប្រុសខ្ញុំគាត់បានព្យាយាមចង់ខលមកខ្ញុំប៉ន្តែត្រូវឈ្មោះឆាយជាឪពុកបានហាមឃាត់មិនអោយខលមកហេតុអ្វីក៏ត្រូវបង្រៀនក្មេងអោយចេះកុហក​ ទាំងដែលគ្នាមិនចង់​ហេីយពាក្យមួយម៉ាត់ដ៏គួរអោយស្រណោះរបស់កូនខ្ញុំនោះគឺ​ (​ខ្ញុំនឹកម៉ាក់​ ខ្ញុំចង់មកផ្ទះយេីងវិញ​ ខ្ញុំមិនចង់នៅនិងទេ 😭😭😭)​ បេីបងប្អូនពូមីងជួបរឿងដូចខ្ញុំតេីបងប្អូន​ ត្រូវធ្វេីយ៉ាងម៉េចដែរ​ខ្ញុំពិតជាឈឺចិត្តណាស់😭😭😭នៅពេលនោះនាងខ្ញុំព្យាយាមមិនចង់ស្រក់ទឹកភ្នែកទេ​ ហេីយព្យាយាមលេីកទឹកចិត្តកូនប៉ុន្តែការអាណិតកូនទប់ចិត្តមិនបានទេីបស្រក់ទឹកភ្នែកតាមគាត់​ ក្នុងនាមខ្ញុំជាម្តាយនិងប្តេជ្ញាចិត្ត​ និងតស៊ូដេីម្បីកូនមិនអោយជួបរឿងពិបាកតទៀតទេ 😭😭😭🙏🏻💔🙏🏻តាំងពីរថ្ងៃនោះមកដល់ពេលនេះ មិនដឹងថាពេលណាបានជួបកូនវិញ😔

Read More

មានទឹកចិត្តណាស់! មហាសេដ្ឋីម៉ាឡេស៊ី បរិច្ចាគ៥លានដុល្លារ សម្រាប់ការទប់ស្កាត់កូ.វី.ដ.១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Tan Sri គឺជាបុរសជនជាតិម៉ាឡេស៊ីដ៏សំណាងម្នាក់ ដោយគាត់បានក្លាយទៅជាមហាសេដ្ឋីប្រាក់ប៊ីលាន ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដែលជាម្ចាស់ NAGA World ដែលអគារកាស៊ីណូមួយកន្លែងដ៏ល្បី និងទំនើបជាងគេ និងមានភាពល្បីល្បាញ ពាសពេញស្រុកខ្មែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈពេលកូវីដ១៩ កំពុងបន្ដកើនឡើងនៅកម្ពុជា លោក តាន់ ស៊ី (Tan Sri Dr. Chen Lip Keong) ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Naga World បានប្រកាសសូមបរិច្ចាគថវិកា ៥លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំ.ងឺ.កូ.វី.ដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាម ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា Tan Sri Dato ‘Dr CHEN LIP KEONG ក៏ធ្លាប់បានចូលរួមចំណែកជា ថវិកាចំនួន ៥.០០០.០០០(ប្រាំលាន) ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទិញវ៉ាក់សាំងចា.ក់ការពារជំ.ងឺ CO.VID-19 ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជាផងដែរ៕

Read More

ក្រោយកូនស្រី និង ភរិយាឆ្លងកូ.វី.ដ នៅមុននេះបន្តិចតារាចម្រៀងជើងចាស់ ហួរ ឡាវី ត្រូវគ្រូពេទ្យចុះដល់ផ្ទះធ្វើតេស្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស វី ឌីណែត ដែលត្រូវជាកូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី ត្រូវបានរកឃើញឆ្លង.កូ.វី.ដ-១៩ ។ ក្រោយមកនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ ភរិយារបស់តារាជើងចាស់រូបនេះ ក៏ត្រូវបានរកឃើញឆ្លង.កូ.វី.ដ-១៩ ដូចគ្នា ក្រោយពីកូនស្រី គឺកញ្ញា វី ឌីណែត កំពុងតែសម្រាកព្យាបាលកូ.វី.ដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មកដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះដែរ តារាចម្រៀងជើងចាស់ ហួរ ឡាវី ត្រូវបានក្រុមគ្រូពេទ្យចុះទៅដល់គេហដ្ឋានរបស់លោក ដើម្បីយកសំណាកតេស្តកូ.វី.ដ-១៩ ក្រោយពីកូនស្រី និង ភរិយា បានឆ្លងរួច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការបង្ហោះនៅលើផេករបស់លោក ស៊ន សុភក្ត្រ ។ ក្នុងនោះដែរ មិនត្រឹមតែលោក ហួរ ឡាវី នោះទេតែដែលត្រូវធ្វើតេស្ត ចៅៗរបស់លោកក៏ត្រូវបានធ្វើតេស្តដូចគ្នាដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបតាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

អាណិតណាស់! តារាជើងចាស់ទាំងបីរូប ដែលមានជីវភាពក្រខ្សត់ ហើយមានជំ.ងឺប្រចាំកាយទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើយោងតាមហ្វេសប៊ុកសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភអង្ករ និងថវិកា “មូលនិធិសិល្បករចាស់ជរា” នៅថ្ងៃនេះផងដែរ បានបង្ហោះព័ត៌មានមួយទាក់ទងនឹងតារាជើងចាស់បីរូប ដែលមានជីវភាពយ៉ាប់យឺនតោកយ៉ាក​ ហើយថែមទាំងមានជំងឺប្រចាំកាយថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណា តារាទាំងបីរូបនេះ ក៏ត្រូវបានថ្នាក់ដឹកនាំ ក៏ដូចសប្បុរសជន ចូលរួមឧបត្ថម្ភផងដែរ រួមមាន៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានឧបត្ថម្ភជាថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ និង អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី បានចូលរួមឧបត្ថម្ភជាថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាទាំងបីរូបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. លោក យាយអឿន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពុកម៉ែបងប្អូនប្រាកជជាស្គាល់យ៉ាងច្បាស់ហើយ​ លោកយាយ អឿន ដែលបាត់មុខពីវិថីសិល្បៈយ៉ាងយូរគួរជាទីកត់សម្គាល់ ដែលតារាកំប្លែងរូបនេះ ត្រូវបានមហាជនទទួលស្គាល់ថា ជាតារាកំប្លែងមានវោហារស័ព្ទមិនចេះរីងស្ងួត ដែលតែងមានមុខបង្ហាញខ្លួននៅក្នុងការសម្តែងរបស់ក្រុមកំប្លែងនាយក្រឹមនោះ។ គួរបញ្ជាក់ផងដែរ តារាកំប្លែងចាស់រូបនេះ មានជីវភាពពិបាក ហើយថែមទាំងមានជំ.ងឺប្រចាំកាយថែមទៀតផង។ គួរបញ្ជាក់ផងដែរថា លោកយាយ អឿន មានជំ.ងឺសន្លាក់ និងបេះដូង។ ២.​លោកតា នូ ស៊ិប លោកតា នូ ស៊ិប គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលបានដើរលើវិថីសិល្បៈជាតារាចម្រៀង ក្នុងជំនាន់ជាមួយលោក សុះ ម៉ត់ អ៊ឹង ណារី និងលោកតា ស៊ិន ស៊ីសាមុត។ ក្នុងនោះដែរ លោកតា នូ ស៊ិប បានចាប់អាជីពជាតារាចម្រៀងឡើងវិញ ក្រោយពីប្រទេសកម្ពុជាត្រូវបានរំដោះពីរបរប្រល័យពូជសាសន៍…

Read More

រវល់តែទៅរាវលៀសលក់ មកវិញបាតកូនស្រីអាយុ ៧ ឆ្នាំ និង ប្តីឈឹង ដើររកឆោឡោដល់ថ្មើរនេះនៅមិនឃើញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ មានករណីបាត់ខ្លួនមនុស្ស ២ នាក់ ត្រូវជាឪពុក និង កូនស្រី ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចភូមិ អូរតាកាំ ២ ឃុំទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើយោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Oun Leak ដែលបានអះអាងថាត្រូវជាបងប្អូនជីដូនមួយបានបញ្ជាក់ឱ្យដឹងថា បុរសដែលបានបាត់ខ្លួលខាងលើមានឈ្មោះ ថង (មានសតិមិនប្រក្រតី) និង កូនស្រី ឈ្មោះ ថង វត្តី មានអាយុ ៧ ឆ្នាំ ហើយបុរសរូបនេះមានប្រពន្ធឈ្មោះ ផល មុំ មានមុខរបររាវលៀសនៅក្នុងស្ទឹងសង្កែ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការឱ្យដឹងថា ជារៀងរាល់ថ្ងៃបុរសខាងលើតែងជិះម៉ូតូទៅយកប្រពន្ធនៅទីតាំងស្ទឹងសង្កែ ហើយមានពេលខ្លះប្រពន្ធកាត់ជិះម៉ូតូឌុបមកខ្លួនឯង ។ នៅល្ងាចថ្ងៃកើតហេតុបុរសខាងលើបានបបួលកូនស្រីឈ្មោះ ថង វត្តី ទៅជាមួយ និង គ្មានទូរស័ព្ទសម្រាប់ទាក់ទងទេ ចាប់ពីពេលនោះមកក៏បាត់ដំណឹងសូន្យឈឹង មិនដឹងគាត់យកកូនទៅណាទេរហូតមកទល់ពេលនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Oun Leak បានសរសេរសារបង្ហោះនៅក្នុងបណ្ដាញសង្គមថា «បើបងប្អូនឃើញកូនស្រី និង ប្រុសម្នាក់នេះនៅទីណា ជួយ Call មកប្រាប់ខ្ញុំផង បាត់តាំងពីយប់មកដល់ស្មើរនេះរកមិនទាន់ឃើញទេ ម្ដាយរវល់ទៅរកលៀសនៅស្ទឹង មកដល់ផ្ទះបាត់កូន និង ប្ដីគ្មានដំណឹង» ៕

Read More

ក្តុកក្តួលណាស់! លើកចុងក្រោយ បានត្រឹមសម្លឹងរូបថតឪពុកទាំងអាល័យ ព្រោះមិនអាចជួបមុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី ១២ ខែ មីនា ឆ្នាំ​ ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសឱ្យបានដឹងថា កម្ពុជាមានករ.ណីស្លា.ប់ដោយសារជំ.ងឺ.កូ.វី.ដ-១៩ មួយករណី ដែលនេះគឺជាករណីកើតឡើងដំបូងគេនៅប្រទេសកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកដែលបានស្លា.ប់ដោយសារជំ.ងឺ.កូ.វី.ដ-១៩ កាលពីព្រឹកម្សិលមិញនេះ ជាបុរសជនជាតិខ្មែរ មានឈ្មោះ ឡៅ វណ្ណា អាយុ ៥០ ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាល នៃនាយកដ្ឋានអង្គរក្ស មានឋានន្តរសក្តិថ្នាក់ វរសេនីយ៍ត្រី ។ មរណៈកាលរបស់លោក បានបន្សល់ទុកនូវកូនៗ ចំនួន ៤ នាក់ និង ភរិយារបស់លោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះ នៅព្រឹកថ្ងៃទី ១២ ខែមីនា នេះ យោងតាមគណនីភរិយារបស់បុរសរង.គ្រោះខាងលើ ឈ្មោះ Vang Somaly បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីភាពស្រណោះស្រណោក ក្ដុកក្ដួលឥតឧបមា ដោយគេឃើញមានកុមារាម្នាក់ អង្គុយមុខរូបថតឪពុករបស់ខ្លួនយ៉ាងកម្សត់ ឥតមានពាក្យហាស្ដីវាចារ មិនដឹងថ្ងៃណាបានជួបឪពុកទៀត ដែលទិដ្ឋភាពនេះហើយធ្វើឱ្យមហាជនឃើញហើយនាំគ្នាអាណិត ស្រណោះស្រណោក និង រំលែកទុក្ខក្រៀមក្រំយ៉ាងក្រៃលែងនេះ ទៅកាន់គ្រួសារសព ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែ ក្ដុកក្ដួលទៀតនោះ ក្រោយពីអ្នកជំ.ងឺបានស្លា.ប់ហើយ ក្រុមគ្រួសារសពមិនអាចធ្វើពិធីបុណ្យសពជូន បានត្រឹមតែអុជធូបសែន នឹករលឹកពីចម្ងាយដូចរូបកូនប្រុស បុរសរង.គ្រោះខាងលើអ៊ីចឹងឯង គឺបានត្រឹមឃើញរូបថត គ្មានថ្ងៃបានជួបមុខ លោកពុកអ្នកមានគុណទៀតឡើយ ៕

Read More