រំភើបជំនួស! ពុកម៉ែជាជាងសំណង់ តស៊ូរកលុយឱ្យកូនរៀន ទីបំផុតកូនប្រឡងជាប់និទ្ទេស A

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដ៏គួរឱ្យមោទកភាពបំផុត យុវជនមួយរូបដែលជាបេក្ខជនប្រឡងបាក់ឌុបសម័យប្រឡងឆ្នាំ ២០២១ មានឪពុកម្ដាយ ប្រកបអាជីពជាជាងសំណង់ បានសម្រេចក្ដីស្រមៃរបស់ខ្លួន តស៊ូរៀនសូត្ររហូតប្រឡងបាក់ឌុបទទួលបាននិទ្ទេស A ដែលបញ្ជាក់ឱ្យមហាជនបានដឹងយ៉ាងច្បាស់ថា ជីវភាពមិនមែនជាកត្តាកំណត់ក្នុងការសិក្សានោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងរឿងនេះ តាមរយៈផេក វិទ្យាល័យ ច្បារអំពៅ បានបង្ហោះឱ្យបានដឹងថា បេក្ខជនដែលទទួលបាននិទ្ទេស A រូបនេះ មានឈ្មោះថា កែន សារី មានឪពុកម្ដាយជាជាងសំណង់ បានប្រឡងជាប់និទ្ទេស A ទូទាំងប្រទេស បានសម្រេចដូចក្ដីប្រាថ្នា និង បានបង្ហាញឱ្យដឹងថា ជីវភាព ពុំមែនជាកត្តាកំណត់ការសិក្សានោះឡើយ ខណៈខាងសាលា ក៏ដូចជាមហាជនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាជូនពរព្រោងព្រាតឱ្យយុវសិស្សរូបនេះ បានទទួលនូវរឿងជោគជ័យក្នុងជីវិតទៅមុខបន្តបន្ទាប់ទៀត ជាពិសេសខិតខំបន្ថែមទៀត ដើម្បីក្លាយជាធនធានដ៏ល្អនាថ្ងៃអនាគតរបស់ប្រទេសកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរ បើតាមការបញ្ជាក់ពីផេក វិទ្យាល័យ ច្បារអំពៅ បានបង្ហោះឱ្យបានដឹងថា នៅវិទ្យាល័យច្បារអំពៅ គឺមានសិស្សជាប់និទ្ទេស A ឆ្នាំនេះសរុប ១៣ នាក់ ដែលមានដូចជា ៖ ១. ហុក ពេជ្រ ២. ហេង សុវណ្ណគិរី ៣. សុខ នីតា ៤. សួន សុបញ្ញា ៥. សោធ សុគន្ធដារីនាថ ៦. តាំង ម៉េងសុង ៧. នាង ឡាងស្រី ៨. បូ នីនាថ ៩. ភុំ សុខម៉ានិត ១០. ម៉េង គីមហួយ ១១. ចាំង វ៉ាន់តាក់ ១២. ហួត អ៉ីឡេង ១៣. កែនសារី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ប្រជាប្រិយ