សូមប្រុងប្រយ័ត្ន! មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លង «អូមីក្រុង» សរុបជាង ២០០ ករណីហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក BTV ឱ្យបានដឹងថា មកទល់ពេលនេះ កម្ពុជាមានករណីនាំចូល និង ករណីឆ្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» ក្នុងសហគមន៍ សរុបជាង ២០០ ករណីហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៤ នាក់ សុទ្ធតែជាមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងទាំងអស់ ជាចំនួនដែលច្រើនពុំធ្លាប់មានកន្លងមក ដែលក្នុងចំនួននេះ មាន ២៤ ករណី ជាករណីនាំចូលពីក្រៅប្រទេស និង ១០ ករណី ជាករណីឆ្លងក្នុងសហគមន៍៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ប្រជាប្រិយ