រំភើបមិនស្ទើរ! គ្រួសារកំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវអ្នកគាំទ្ររត់ឱបព្រោងព្រាតលើទឹកដីកោះកុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រោយបញ្ចប់កម្មវធី Visual Run 2021 របស់តារាចម្រៀង និង ស្ថាបនិកកម្មវិធី «Run With Sai» លោក សាយ ក៏បានចាប់ផ្តើមយុទ្ធនាការថ្មីរបស់ខ្លួនក្នុងកម្មវិធីដាំកូនឈើកោងកាងចំនួន ១០០០ ដើម នៅលើទឹកដីខេត្តកោះកុង ក្នុងកម្មវិធី «LET’s Do It With SAI» ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ និង តារាស្រីប្រុសមួយចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការចូលរួមដាំកូនឈើកោងកាងចំនួន ១០០០ ដើម ជាមួយ សាយ នោះដែរ គេក៏ឃើញវត្តមានក្រុមគ្រួសាររបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដោយមានភរិយា និង កូនប្រុសទាំង ៣ របស់លោក ក៏មានចូលរួមក្នុងការដាំកូនឈើកោងកាងនោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែចាប់អារម្មណ៍ ក្រោយពីកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ បានបង្ហោះវីដេអូក្រោយការដាំកូនឈើកោងកាងហើយនោះ គឺមានអ្នកគាំទ្រជាច្រើន ជាពិសេសហ្វេននារីសម្រុកមកស្វាគមន៍ និង ឱបក្រុមគ្រួសាររបស់លោក ព្រាប សុវត្ថិ ក៏ព្រោះតែក្តីស្រឡាញ់ និង ការគាំទ្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសនោះ គឺកូនប្រុសទាំង ៣ ជាតារាចម្រៀងដ៏ស្រស់សង្ហារបស់លោក ព្រាប សុវត្ថិ គឺមានអ្នកគាំទ្រនារីមិនតិចនោះទេ ភ្លូកទឹកភ្លូកដីរត់ទៅឱបអ្នកទាំង ៣ មិនលែងដៃសោះឡើយ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព ប្រជាប្រិយ