ឃើញឧកញ៉ា ម៉ុង ឫទ្ធី ជិះ​ឡាន​ពីកិប មិនពាក់អាវធំទៅហូបការ សន្តិសុខដេញទៅចត​ឆ្ងាយពីគេ ស្រាប់តែលោកដាក់មួយឃ្លាដ៏មានន័យនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តមួយចំនួន ច្បាស់ជាបានស្គាល់ ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ហើយ ដែលលោកជាបុគ្គលដែលប្រជាជនកម្ពុជាស្ទើរទូទាំងប្រទេស គោរពស្រឡាញ់ និង ឱ្យតម្លៃបំផុត ចំពោះទង្វើដ៏ល្អប្រពៃរបស់លោក តាមរយៈជំនួយមនុស្សធម៌ ក៏ដូចជាការផ្ដល់នូវការងារជូនពលរដ្ឋខ្មែរច្រើនសន្ធឹកឱ្យមានការងារធ្វើ មានប្រាក់ចំណូលចាកផុតពីភាពក្រីក្រ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់លោកឧកញ៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងទៅថ្មីៗនេះ លោកឧកញ៉ាបានបង្ហោះនៅលើផេកផ្លូវការរបស់លោកអំពីរឿង ដែលលោកបានចូលរួមពិធីមង្គលការមួយ នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែល ដោយបានជិះឡានពីកិប និង ស្លៀកសម្លៀកបំពាក់ធម្មតា ត្រូវបានសន្តិសុខដេញឱ្យទៅចតឡានឆ្ងាយពីគេ ទើបលោកបានបង្ហោះសារទូន្មានយ៉ាងមានអត្ថន័យមួយឃ្លាថា ៖ «​សូមកូនចៅត្រូវចងចាំ​ទុក​ក្នុង​អារម្មណ៍​ជានិច្ច​ថា​ គ្រឿង​សម្ភារ​ក្រៅខ្លួន​ទាំងអស់ ​និង ខ្លួនមិនមែន​ជា​របស់យើងទេ​ កិត្តិយស​ និង ​សេចក្ដី​ថ្លៃថ្នូរ​ ទើបវាជា​របស់​យើងពិត​ប្រាកដ​ណាកូនចៅ»។ ខាងក្រោមនេះជាសារទាំងស្រុងរបស់លោក ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ព្រឹកថ្ងៃ​ទី ១០​ ខែកញ្ញា​ ​ ឆ្នាំ ​១៩៩៣​ ចុះមក​ពិនិត្យ​មើល​ការរៀបចំ​ផ្ទុក​ ជ័រ​កៅស៊ូ​បង្កកចូល​នាវា​នៅចុងខាងជើង​ផែថ្ម​ភ្នំពេញ​ ដើម្បី​នាំចេញទៅ​កាន់​ប្រទេស​សឹង្ហបុរី​ បានឃើញ​សកម្មភាព​ក្រុម​វិស្វករ​ ដែលកំពុងតែនាំគ្នា​​មមាញឹក​ ​តភ្ជាប់​ស្ពាន​ជ្រោយចង្វា​ឡើងវិញ​ ក្រោយពី​ត្រូវបានកាត់ផ្តាច់​ដោយសារតែ​សង្រ្គាម​ឆ្នាំ ​៧០​ មានឱកាស​បន្តិច​ដោយ​សារតែ​ទើបនឹងទិញ​រថយន្ត BMW525​ ថ្មី​ដំបូង​គេ ​ពី​ម្តុំខាងជើង​អាងទឹក​អូឡាំពិក​ កាលណោះ​អាយុ​ទើបតែ ៣៩ ឆ្នំា​ រាងដូចជា​សង្ហា​បន្តិច​ដែរ​ មាន​ជញ្ជៀន​ នាឡិកាដៃ​ និង ​ខ្សែ-ក​ ហើយ​ទើបតែ​ចេះពាក់​ស្បែកជើង​ឃ្លប់​ដំបូងផង​ ដូចជានៅរាងភ្លើតភ្លើនចង់​សម្ញែង​គេឯងផង​ ក៏រកគេ​ថតមួយ​ប៉ុស្តិ៍​រក្សាទុក​រហូត​មកដល់ពេលនេះ ២៩ ​ឆ្នាំ​ហើយ មើលឃើញ​រូបនេះ​ម្តងៗ ​ដូចជា​ខ្មាសគេ​បន្តិច​ដែរ​ តែជា​បន្តបន្ទាប់ខ្ញុំ​បាន​លះបង់​អស់ហើយ​ខ្សែ-ក​ ជញ្ចៀន​ នាឡិកាដៃ​ នៅសល់តែឡាន បើមិន​ជិះទៅណាមកណា​មិន​រួចទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យប់មិញ ​០៦៖០០ pm ០៩.០១.២០២២ ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​ របស់​កូនលោក ​ហេង​ វណ្ណដា​ នៅ​សណ្ឋាគារ​សូហ្វីតែល​ គេឃើញ​ខ្ញុំ​មាន​សម្លៀកបំពាក់​មិន​សមរម្យ​ ជិះ​រថយន្ត​ពីកឹប​គេ​សួរ​ខ្ញុំ​ថា ​ទើបតែ​មកពី​ចម្ការឬ​ ដោយសារតែភាគច្រើន ​គេ​ស្លៀកពាក់​អាវធំ​ ជិះរថយន្ត​សុតតែ​ទំនើបៗ​មកចូលរួម​ រថយន្ត​ខ្ញុំ​សន្តិសុខ​ដេញឱ្យ​ទៅចត​ឆ្ងាយពីគេ​ សូមកូនចៅត្រូវចងចាំ​ទុក​ក្នុង​អារម្មណ៍​ជានិច្ច​ថា​ គ្រឿង​សម្ភារ​ក្រៅខ្លួន​ទាំងអស់​ និង ខ្លួនមិនមែន​ជា​របស់យើងទេ​ កិត្តិយស​ និង ​សេចក្ដី​ថ្លៃថ្នូរ​ទើបវាជា​របស់​យើងពិត​ប្រាកដ​ណាកូនចៅ»៕