ក្រោយឃើញប្អូនស្រី រងទុក្ខនឹងភ្នែក ស្រាប់តែ ទ្រី សុផានិត បងស្រីរបស់ ទ្រី ដាណា ពោលផាំងៗទាំងក្តុកក្តួលបែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ថៅកែពេជ្រដ៏ល្បីនៅកម្ពុជា គឺលោកស្រី ទ្រី ដាណា បានបង្ហាញនូវរូបភាពភស្តុតាង ដែលរងគ្រោះដោយសារការប្រើអំពើហិ ង្សាពីសំណាក់អតីតស្វាមីរបស់លោកស្រី កាលពីពាក់កណ្ដាលឆ្នាំ ២០២១ កន្លងទៅ ដែលធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង អាណិតអាសូរជាអនេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះលោកស្រី ក៏បានបង្ហោះសារភ្ជាប់រូបភាព រៀបរាប់អារម្មណ៍ឈឺចាប់ថា ៖ «កុំឃើញខ្ញុំក្បាលមួយម្នាក់ឯង ចង់ព្រួតគ្នាទាំងគ្រួសារមកធ្វើបាបខ្ញុំ។ ហេតុអ្វីមករករឿងខ្ញុំ ទាំងគ្រួសារ មិនឱ្យសុខទាំងអស់គ្នា។ ស្អប់វប្បធម៌អន្តរាគមន៍ ស្អប់រឿងប្រាប់ថាមិនអីទេហ្នឹង បានគេចេះតែធ្វើបាបមនុស្សស្រី វ៉ៃដំ ច្រំធាក់ ហិ ង្សាគ្រប់យ៉ាង ហើយឱ្យនៅទ្រាំទៀត។ សាហាវណាស់ ប្រើកំា ភ្លើងភ្ជង់ គំរា មសម្លា ប់ ធ្លាប់វ៉ៃដំទាំងកូននៅក្នុងពោះ ដល់ហើយមានអ្នកអន្តរា គមន៍ មកថាមិនអីទេ មនុស្សស្រីចាំតែរងគ្រោះចឹងមែន??? ខឹងណាស់ ស្ទើរស្ទះហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៅកែពេជ្យរូបនេះ បានបន្តទៀតថា ៖ «ចង់ដឹងថាអ្នកណា អន្តរា គមន៍ជួយមនុស្សបែបនេះ ចង់ឃើញមុខណាស់? មានយុត្តិធម៌ខ្លះទេ សម្រាប់មនុស្សស្រីក្បាលមួយតែឯងនេះ???? កាលពីថ្ងៃទី ១៧ ខែ ៦ ឆ្នាំ ២០២១ ថ្មីៗនេះ ពូម៉ៅគាត់វ៉ៃខ្ញុំនៅសៀមរាប ចង់សម្លា ប់ខ្ញុំ ទាំងខ្ញុំកំពុងវះកាត់ទៀត ទើបមិនអាចទ្រាំបាន។ តូចចិត្តណាស់! សុំទោស ពុកម៉ែ បងប្អូន ទាំងអស់គ្នាផង បើនាងខ្ញុំមិនរងសំពាធខ្លាំងពេក នាងខ្ញុំក៏មិនបង្ហោះទៀតដែរ តែនេះហួសហេតុខ្លាំងណាស់ ដែលអន្តរាគមន៍ជួយមនុស្សខូច»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទន្ទឹមទៅនឹងរូបភាពរងគ្រោះដ៏គួរឱ្យអាណិត លាយឡំសាររៀបរាប់ពីអារម្មណ៍ដ៏ឈឺចាប់ទៀតនោះ ស្រាប់តែគេសង្កេតឃើញផេកផ្លូវការរបស់លោកស្រី ទ្រី សុផានិត ដែលត្រូវជាបងស្រីរបស់លោកស្រី ទ្រី ដាណា បានស៊ែរ ព្រមទាំងរៀបរាប់ថា ៖ «មនុស្សស្រីត្រូវរងសម្ពាធ ត្រូវរងនឹងការវាយដំច្រំធាក់ តើមានយុត្តិធម៌សម្រាប់មនុស្សស្រីឬអត់? ស្រីគេស្រីយើង ម៉ែគេម៉ែយើង ប្អូនគេប្អូនយើង បងគេបងយើង ឱ្យតែជាស្រី មានសាច់មានឈា មមានកិត្តិយសដូចគ្នា។ ខ្ញុំជឿជាក់ថា នឹងមានយុត្តិធម៌ដំណោះស្រាយជូនប្អូនស្រីខ្ញុំ។ គាត់សុំតែសុខហើយ ម៉ិចបានមិនឱ្យគាត់សុខ»៕