សង្វែគណាស់! ជា ដេវីត អតីតអ្នកចម្រៀងល្បីឆ្នាំ ២០០០​ បងប្រុសបង្កើត ជា វណ្ណារិទ្ធ ទទួលមរណភាព ក្រោយបាត់មុខជាង ១០ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើរំឭកកាលពីអំឡុងឆ្ន ២០០០ មហាជនប្រាកដជាបានស្គាល់ហើយតារាចម្រៀងប្រុសយ៉េយ៉េ ល្បីឈ្មោះ លោក ជា ដេវីដ ដែលត្រូវជាបងប្រុសបង្កើតរបស់ពិធីករ ជា វណ្ណារិទ្ធ។ ក្នុងនោះដែរ រយៈពេលប្រមាណជាង ១០ ឆ្នាំ លោកក៏បានបាត់វត្តមាននៅលើវិថីសិល្បៈឈឹងតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ មហាជនអ្នកគាំទ្រមានការតក់ស្លុ តយ៉ាងខ្លាំង ក៏ព្រោះតែលោក ជា វណ្ណារិទ្ធ ជាប្អូនប្រុសបានប្រកាសឱ្យដឹងថា លោក ជា ដេវីដ បានទទួលមរណភាពហើយដោយជំ ងឺ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការឱ្យដឹងតាមរយៈសំណេររបស់លោក ជា វណ្ណារិទ្ធ បានរៀបរាប់ថា ៖ «ដោយក្តីអាឡោះអាល័យ​ អាណិតបំផុត​! ចុងឆ្នាំ ២០២១ និង​ ដើមឆ្នាំ ២០២២ គាត់ហូបលែងបាន​ ទឹកលែងចូល​ រហូតស្គមរីងរៃ។​ ពេលនេះបងប្រុសខ្ញុំ​ ដែលបងប្អូនធ្លាប់ស្គាល់ជាអតីតតារាចម្រៀង​ ជា​ ដេវីត​ បានទទួលមរណភាពហើយ​ ដោយជំងឺ​។ សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព​ ជាតិណាៗ​ សូមកុំឱ្យអភ័ព្វដូចជាតិនេះទៀត​ សូមឱ្យកម្មពៀរទាំងឡាយរសាយអស់ត្រឹមជាតិនេះចុះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលដំណឹងមរណភាពរបស់អតីតតារាចម្រៀង ជា ដេវីត ហើយ មហាជន និង អ្នកសិល្បៈជាច្រើនក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពនេះដែរ៕