ក្តៅៗ! ​ក្មេង​ប្រុស​ អាយុ ៣ ឆ្នាំម្នាក់ ត្រូវជនមិន​ស្គាល់​មុខចាប់យក​ ​ នៅ​ខណ្ឌសែនសុខ​ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមហ្វេសប៊ុក​ មួយឈ្មោះ Oun Jupi បានបង្ហោះឱ្យដឹងថា មានករណីជនមិនស្គាល់មុខ ចាប់ក្មេងប្រុសម្នាក់ ដែលកំពុងអង្គុយលេងតាមដងផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពដដែលបានបន្តថា បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះត្រូវជាក្មួយប្រុស Oun Jupi ឈ្មោះ មករា គុណា អាយុ ៣ ឆ្នាំ ត្រូវជនមិនស្គាល់មុខ ចាប់យកទៅបាត់ នៅម៉ោង ១១ ព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នៅទីតាំង ភូមិក្រុងថ្មីសង្កាត់ គោកឃ្លាង រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបញ្ជាក់របស់ប្រភពដដែល មនុស្សដែលមកចាប់ក្មួយប្រុសរបស់ខ្លួន ជាមនុស្ស​មិនស្គាល់មុខ ដែលអ្នកភូមិប្រាប់ថា មិនដែលជួប និងស្គាល់នោះទេ ហើយទើបឃើញ​លើកដំបូង ពេល​មើល​ឃើញការមេរ៉ាសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ម្ចាស់ហ្វេសប៊ុកដដែល ក៏បានសុំអំពាវនាវដល់សាធារណជន និងសមត្ថកិច្ចជួយស្វែងរកក្មួយប្រុសរបស់នាងផង៕