ខ្លោចចិត្ត! តួឪពុក នាយដូង វី យ៉ារ៉ូ និង រ៉េត សារីតា ក្នុងរឿង «ឡូយ ៩» ទទួលមរណភាពហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនធ្លាប់បានទស្សនាខ្សែភាពយន្តភាគអប់រំកម្មវិធី «ឡូយ ៩» ដែលមានការចូលរួមសម្តែងដោយ លោក វី យ៉ារ៉ូ កញ្ញា រ៉េត សារីតា អ្នកនាង ឌី សូនីត្តា ប្រាកដជានៅចាំច្បាស់នៅឡើយនៅតួអង្គសំខាន់ផ្សេងៗទៀតដែលបានសម្តែងក្នុងខ្សែភាពយន្តភាគនេះ ដោយមានដូចជាតួអង្គម្តាយ តួអង្គឪពុក និង តួយអង្គជីដូន ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលកន្លងមក បើតាមការចែករំលែកនៅលើគណនីហ្វេសប៊ុករបស់លោក វី យ៉ារ៉ូ បានឱ្យដឹងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ កន្លងថា តួអង្គឪពុក នាយដូង ពោលគឺតួអង្គឪពុកលោក វី យ៉ារ៉ូ ក្នុងរឿងភាគអប់រំ «ឡូយ ៩» លោក ម៉ុន សារិ កំពុងព្យាបាលជំ ងឺកូ វីដ-១៩ នៅឯមន្ទីរពេទ្យរុស្ស៊ីរយៈជាច្រើនសប្តាហ៍មកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២២ នេះ ដំណឹងដ៏គួរឱ្យរន្ធ ត់ក្រោយពីមានការបង្ហោះរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា លោក ម៉ុន សារិ បានទទួលមរណភាពហើយ ហើយមរណភាពនេះដែរ ក៏មិនទាន់បានបញ្ជាក់នៅឡើយថា មូលហេតុមកពីជំងឺប្រចាំកាយរបស់លោក ឬអ្វីឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ប្រជាប្រិយ