ក្នុងថ្ងៃកំណើត សុភ័ក្ត្រ កុសុម៉ា ស្រាប់តែ យ៉ារ៉ូ ទម្លាយពីទំហំចិត្តខ្លួនបែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តប្រាកដជាបានស្គាល់ជាក់ជាមិនខាន តារាស្រីសម្តីបានកញ្ញា សុភ័ក្ត្រ កុសុម៉ា ដោយនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃខួបកំណើតរបស់នាង ដោយក្នុងនោះមានអ្នកគាំទ្រ មិត្តសិល្បករជាច្រើនបានចូលទៅខមមិនជូនពររូបនាងលើបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រឡេកទៅមើលពិធីករស្រស់សង្ហា វី យ៉ារ៉ូ ដៃគូ និង ជាមិត្តជិតដិតរបស់កញ្ញា សុភ័ក្ត្រ កុសុម៉ា ដែលកំពុងធ្វើដំណើរកម្សាន្តនៅឯសហរដ្ឋអាមេរិកឯនោះ ហើយថ្ងៃកំណើតមិត្តបើទោះជាខ្លួននៅឆ្ងាយយ៉ាងណា ដោយលោកបានបានបង្ហោះសារយ៉ាងវែងអន្លាយ បែកអូរហូរស្ទឹង មានទាំងកម្សត់ មានទាំងរីករាយដល់កញ្ញា សុភ័ក្ត្រ កុសុម៉ា បែបនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«រីករាយថ្ងៃកំណើតមិត្ត! សុំទោសផងណា ដែលមិនបានចូលរួមថ្ងៃខួបព្រោះនៅឆ្ងាយ ហើយពិតជាសុំទោសដែលធ្វើឱ្យមិត្តហត់ច្រើនជាងមុនហើយទាក់ទងនឹងកម្មវិធី សាន់ដេដ្រាយ ហើយក៏សុំទោស ដែលបានសុំសម្រាកព្រោះតែបញ្ហាផ្លូវចិត្ត (I got anxiety) តោះ កុំនិយាយរឿងអត់សប្បាយចិត្តអី ព្រោះខួបកំណើតមិត្តខ្ញុំមួយទាំងមូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីករាយថ្ងៃកំណើតមិត្តម្តងទៀត និយាយមួយរយដងក៏បាន ព្រោះចិត្តពិតជាស្រឡាញ់ចូលចិត្តក្នុងនាមជាមិត្ត ជាអាយដូល ទោះបីមិនសូវបានថតជាមួយគ្នាដូចមុន ប៉ុន្តែក្តីស្រឡាញ់ចំពោះមិត្តនៅតែមានរហូតដល់ថ្ងៃស្លា ប់ អារម្មណ៍គោរពស្រឡាញ់ក្នុងនាមជាអាយដូលមានរហូតតទៅ។ ជូនពរមិត្ត កាន់តែសុខភាពល្អ កាន់តែសំណាងល្អ កាន់តែជោគជ័យ កាន់តែសប្បាយចិត្ត ជួបរឿងល្អៗបន្ថែមទៀតក្នុងជីវិត ភាពជោគជ័យរបស់មិត្តគឺជាផ្នែកមួយដែលធ្វើឱ្យគ្នាសប្បាយចិត្ត។ Happy birthday loveeeeeee! I wish you all the best and more success in life Sopheak Kosoma»៕