មិនទាន់ចប់ទេ! ទូច ស្រីល័ក្ខ រំពឹងដូច្នេះ ក្រោយអតីតស្វាមីប្តឹងទាមទារយកកូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ទូចស្រីល័ក្ខ ម្ចាស់បទ សុភមង្គលមិនស្ថិតតែលើលុយមួយមុខ បានបង្ហោះសារមួយឃ្លាជុំវីញរឿងរ៉ាវទាក់ទងនឹងក្តីក្តាំងរវាងអ្នកនាង និងអតីតស្វាមីស្តីពីសិទ្ធិចិញ្ចឹមកូនរហូតធ្វើឲ្យមហាជន និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាស្រីរូបនេះផ្ទុះការភ្ញាក់ផ្អើលគ្រប់គ្នាតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងសារនោះ អ្នកនាងទូចស្រីល័ក្ខ បានសរសេរយ៉ាងដូច្នេះថា÷ខ្ញុំជឿជាក់ថាប្រព័ន្ធតុលាការគាត់នឹងផ្តល់ភាពយុត្តិធម៌ចំពេាះខ្ញុំជាស្រ្តីខ្មែររឿងក្តីដែលអតីតប្តីរបស់ខ្ញុំបឹ្តងទាមទារយកកូនពីខ្ញុំដែលរូបខ្ញុំទទួលសម្ពាធយ៉ាងខ្លាំងពីរូបគាត់រហូតមកដល់ថ្ងៃនេះ គេមានក្តីសុខ គេក៏ជាអ្នកចុះចេញពីផ្ទះទៅការជាមួយស្រីថ្មី ហេីយអ្វីដែរសំខាន់ បេីសុខហេីយនៅឡេីយទាមទារអីទៀត 👈 សំខាន់កូនរស់នៅជាមួយខ្ញុំតាំងពីកេីតរហូតកូនមានស្នាមញញឹមនឹងរឹងមាំឆ្លាតខ្លាំងណាស់ អាហារកិច្ចកូនគឺរូបខ្ញុំជាអ្នកទទួលរ៉ាប់រងទាំងស្រុង ថ្លៃសាលា 3000$ សំរាប់មួយថឺម ទឹកដេាះគេាកូនសំភារៈនឹងការចាយវាយទូទៅ គឺខ្ញុំបំពេញសំរាប់កូនខ្ញុំគឺមិនអេាយទាស់សុំទេាសបញ្ហាគឺគេជាអ្នកបង្កេីតមកអេាយខ្ញុំ រយៈពេល៣ឆ្នាំហេីយគឺបញ្ហានៅឡេីយមិនទាន់ចប់ គ្មានស្រីណាទ្រាំបានក្រៅយពីខ្ញុំទេ 😡 បេីមិននិយាយខ្លះខ្លាចមនុស្សមួយចំនួនតូចគាត់យល់ច្រឡំគិតអ្វីដែរមិនត្រឹមត្រូវ រាប់ការផុសរបស់ខ្ញុំ🙏 អរគុណមនុស្សម្នាក់តែងតែនៅក្បែរខ្ញុំជានិច្ចនឹងផ្តល់ជាកំលាំងចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែរថា កាលពីពេលកន្លងទៅអ្នកនាង ទូចស្រីល័ក្ខ ក៏ធ្លាប់បានឡើងតុលាការរួចម្តងហើយជុំវិញរឿងរ៉ាវក្តីក្តាំងជាមួយនឹងអតីតស្វាមី ខណ:ដែលអ្នកនាងកំពុងតែរងចាំសាលក្រមសម្រេចជុំវិញរឿងនេះ៕