ដោយក្តីអាណិតឃើញ តាចេក ជួបគ្រោះថ្នាក់ ទូច ស្រីល័ក្ខ មិននៅស្ងៀម ពោលឱ្យបែបនេះភ្លែត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២២ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងតែកាន់តែមានការអាណិតអាសូរខ្លាំងឡើងចំពោះតារាកំប្លែងវ័យចំណាស់ លោកតា ចេក ដែលកំពុងជួបរឿងលំបាកជាបន្តបន្ទាប់ ដោយថ្មីៗនេះ តាចេក ជួបគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉កម៉ូតូបណ្ដាលឱ្យមានរបួសបែកក្បាល ចំណែកចៅៗក៏មានរបួសដែរ។ នេះបើការតាមជូនដំណឹងពីតារាកំប្លែង នាយធុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗនោះ គេក៏បានឃើញមានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការអាណិតអាសូរ និង បន្តជួយដល់ តាចេក ជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានតារាចម្រៀង ទូច ស្រីល័ក្ខ ដូចគ្នា។ ក្នុងនោះហាក់មិនមើលនឹងភ្នែក អ្នកនាង ទូច ស្រីល័ក្ខ ក៏បានប្រកាសជូនប្រាក់ចំនួន ៥០ ដុល្លារ ជូនដល់ តាចេក ព្រមទាំងចង់ជួប តាចេក ផ្ទាល់ ដើម្បីធ្វើការ Live ស្វែងរកថវិកាជូនលោកតាទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ថា ៖ «ហ៊ឺ សិល្បៈខ្ញុំអើយ! ខ្ញុំមានអាម្មរណ៍ពិបាកក្នុងចិត្តណាស់ ដោយឃើញលោកពូក្នុងស្ថានភាពបែបនេះ។ ក្នុងនាមក្មួយ ជាសិល្បការិនីមួយរូប ក្មួយចូលរួមចំណែកជូនលោកពូ ៥០$ ហើយក្មួយពិតជាចង់ជួបលោកពូដោយផ្ទាល់ ដើម្បី live រកថវិកាខ្លះជួយសម្រួលជីវភាពពូ មិនបាច់តាម ABA ទេ គឺ live បានប៉ុន្មានជូនគាត់ប៉ុណ្ណឹង ចំនួនបងប្អូនជួយគាត់បានទទួលដោយមិនបាច់ចូលកុងរបស់បុគ្គលណាម្នាក់។ ពូឃើញហើយ តេមកក្មួយ។ ស៊ែរឱ្យលោកពូឃើញផង»៕