ខ្លោចចិត្ត! កំពុងស្រឡាញ់ ទើបចេះដើរតេះតះ បែរជាជូបរឿងអកុលសបែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដ៏គួរឱ្យខ្លោចចិត្ត និង សោកស្ដាយបំផុត ក្មេងស្រីតូចមួយរូប ដែលទើបតែចេះដើរតេះតះ បែរត្រូវធ្លាក់ចូលទៅក្នុងអាងចិញ្ចឹមត្រី ៧ ពណ៌ បណ្ដាលឱ្យបាត់បង់ជីវិត បន្សល់នូវក្ដីអាឡោះអាល័យ និងវប្បដិសារីដ៏ស្រណោះស្រណោក ដល់ក្រុមគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងករណីខាងលើ បើតាមការបញ្ជាក់ពីគណនីមួយមានឈ្មោះ Mab Cheaydend បានបង្ហោះថា ៖ «គេគ្រប់គ្នាឆ្លងឆ្នាំសប្បាយរីករាយ! តែគ្រួសារខ្ញុំ បែរជាជួបទុក្ខក្រៀមក្រំ ដែលមិនអាចទទួលយកបាន ព្រោះត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ នៅក្នុងគ្រួសារ ដែលទៅហើយមិនអាចត្រឡប់វិញបាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះគណនីខាងលើ បានបញ្ជាក់ឱ្យបានដឹងថា ក្មេងស្រី គឺបានទទួលមរណភាព នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ពេលរសៀល ឈានចូលឆ្នាំ ២០២២ ដោយសាររអិលជើង ចូលក្នុងសួនអាងចិញ្ចឹមកូនត្រី ៧ ពណ៌ ដើម្បីលម្អគេហដ្ឋាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ ម្ចាស់គណនី បានផ្ដាំផ្ញើថា ៖ «ដូច្នេះបងប្អូនដែលមានកូនតូចៗ ហើយមានទីធ្លាដីធំទូលាយ ចង់ជីកធ្វើអាងចិញ្ចឹមត្រី ឬ ចិញ្ចឹមអ្វីផ្សេងៗ សម្រាប់លម្អគេហដ្ឋាន គួរកុំធ្វើអី! ព្រោះថាអ្នកមិនអាចការពារកូនតូចៗរបស់អស់លោកអ្នក បាន ២៤ ម៉ោងបាននោះទេ។ ដូចករណីនេះស្រាប់ ភ្លេចតែមួយនាទី អ្វីៗគឺត្រូវចប់មិនអាចត្រឡប់ក្រោយវិញបាន»៕

ប្រភព ប្រជាប្រិយ