ព្រឺសម្បុរ​! សារ៉ាយ​ សក្ខណា​ គ្រងឈុតបុរាណនេះ​ ឡេីងអង់អាច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្តែងស្រី សារ៉ាយ សក្ខណា ជាតារាស្រីខ្មែរ ដែលទទួលបាន សម្លេងគាំទ្រពីមហាជនយ៉ាងច្រើន បើទោះបី រូបនាងបានដកខ្លួនឃ្លាតឆ្ងាយពី វិថីសិល្បៈច្រើនឆ្នាំ ក្រោយរៀបការផ្លាស់ទៅរស់នៅជាមួយស្វាមី នៅលើទឹកដីសហរដ្ឋអាមេរិកក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បច្ចុប្បន្ន រូបនាងបានហោះមកលេងទឹកដីស្រុកកំណើត លើសពីនេះទៅទៀត គ្រាន់តែមកដល់មិនទាន់បានប៉ុន្មានផង គេឃើញ តារាសម្តែងស្រីរូបនេះ ទទួលការងារថតបន្តកន្ទុយ តែម្តង ជាក់ស្តែងថ្មីៗនេះ រូបនាងកំពុងថតឲ្យសម្អាងការមួយកន្លែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ អ្នកម៉ាក់កូន២ សារ៉ាយ សក្ខណា នៅតែសាច់ចាំ គ្មានឃើញសម្រស់ប្រែប្រួលសូម្បីបន្តិច បើងាកទៅមើលអាយុវិញ ក៏កាន់តែជ្រេ កូនក៏កាន់តែធំ តែខ្លួនវិញ នៅតែខ្ញង់ដដែល។ ក្នុងនោះ មុននេះបន្តិច នាងបានធ្វើឲ្យមានការចាប់អារម្មណ៍ ដោយបានស្លៀកឈុតប្រពៃណីបុរាណក្រហមឆ្អិនឆ្អៅ មើលទៅពិតជាអង់អាច រឹងមាំជាស្រី្ត ធ្វើឲ្យមហាជនផ្ទុះការកោតសរសើរ គួរឲ្យទាក់ទាញ មើលយ៉ាងណាក៏នៅតែស្អាត៕