ឧកញ៉ា ម៉ុង ឬទ្ធី សុំឱ្យអ្នកមានលុយច្រើនហូរហៀ ធ្វើរឿងនេះ ដើម្បីជួយអ្នកក្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកណាៗក៏ស្គាល់ដែរ លោកឧកញ៉ាចិត្តធម៍ ម៉ុង ឫទ្ធី ប្រធានក្រុម ម៉ុង ឫទ្ធីគ្រុប ដែលជានិច្ចកាល គេសង្កេតរូបលោកតែងតែជួយដល់ អ្នកក្រជួបភាពលំបាក មិនដែលលោះសោះឡើយ។ អ្វីដែលមហាជន សង្កេតឃើញ និងសរសើរមិនដាច់ពីមាត់រួសរាយរាក់ទាក់ និងមិនចេះឆ្មើងឆ្មៃ ទទួលបានការគោរពស្រលាញ់ពីប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ ក្នុងនោះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានរួមចំណែកជាច្រើនគួរឱ្យកត់សម្គាល់ក្នុងការជួយប្រជាជនកម្ពុជា ដែលមានជីវភាពជួបការលំបាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានអំពាវនាវដល់មានលុយច្រើនហូហៀ កុំមានអំនួតខ្លាំងពេក ហើយជួយសន្សំសំចៃខ្លះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ទីជនបទ ដើម្បីបង្កើតការងារឱ្យប្រជាជននៅទីនោះ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ។តាមសំណេររបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេររៀបរាប់ដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វេលាម៉ោង​១១ថ្ងៃត្រង់​ថ្ងៃ​អាទិត្យទី​២៦​ខែធ្នូ​ ឆ្នាំ​២០២១​ ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ជួរ​ភ្នំ​ម្រះព្រៅ​ឃេីញប្រជាជន​ពីរនាក់ប្តី​ប្រពន្ធ​​អង្គុយ​នៅ​ចិញ្ចេីម​ផ្លូវ​ដោយឃេីញមាន​ធុង​ស្ពេចត្រូលដាក់ខ្យងពេញ​ និងមាន​ព្រលឹតមួយ​បាច់​ត្រគួនមួយ​បាច់ផងដែ​មេីលទៅ​ពួកគាត់​ដូចជា​ហេវហត់​អស់កម្លាំង​ខ្លាំងណាស់​ខ្ញុំ​បាន​ឈប់រថយន្ត​សាកសួគាត់ថា​មកពីណាទៅណា​គាត់​ឆ្លេីយថាចុះមកពីលេីភ្នំ​មករាវខ្យង​យកទៅហូប​អស់កម្លាំង​ខ្លាំងពេក​នាំគ្នា​អង្គុយ​យក​កម្លាំង​បន្តិច​និងអាល​បន្តដំណេីរ​ទៅទៀត​ឃេីញ​ដូចច្នេះហេីយ​ទេីបខ្ញុំ​អញ្ជើញពួក​គាត់ឡេីងរថយន្ត​ជូនគាត់​ដល់គោលដៅតែម្តងទៅ​។ នេះហេីយ​រស់ជាតិជីវិត​ពិតរបស់​ប្រជាពលរដ្ឋ​នៅទីជនបទ​ខ្ញុំ​សូម​សំណូមពរ​ដល់​អ្នក​មានប្រាក់​ចាយហូហៀ​ទាំងឡាយ​សូមកុំមាន​អំនួតខ្លាំងពេក​ងាកមកមេីល​រឿងពិតនេះផង​ ជួយ​សន្សំសំចៃ​មួយចំណែក​ទុកយកមក​ចូលរួម​ចំណែកជាមួយ​រាជរដ្ឋាភិបាល​ដេីម្បី​​អភិវឌ្ឍន៍​នៅទីជនបទ​​បង្កេីតការងារ​អោយប្រជាជន​ធ្វើ​ក្នុងន័យ​ជួយកាត់​បន្ថយ​ភាពក្រីក្រ​របស់​ពួកគាត់​ផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ មហាជន ក៏ដូចជា អ្នកប្រើប្រាស់បណ្តាញសង្គម បានចូលទៅខមិន សម្តែងការសាទរ និងពេញចិត្តជាខ្លាំង ចំពោះការលើកឡើងរបស់លោកឧកញ៉ា ម៉ុង ​ឫទ្ធី៕