សង្វែគ! សង្សារ នាង ប្រាក់សុគន្ធ សំងំទ្រហ៊ោយំ ពេលត្រៀមបូ ជាស ពមនុស្សជាទីស្រឡាញ់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មរណភាពរបស់បងប្រុសតារាចម្រៀង នាង គន្ធា គឺលោក នាង ប្រាក់សុគន្ធ ពិតជាធ្វើឱ្យអ្នកគាំទ្រ សិល្បករ-ការិនីជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គម មានភាពសោកស្ដាយជាអណេក និងមានការស្រណោះស្រណោកកើតក្ដីអាណិតដល់ នាង គន្ធា និង ក្រុមគ្រួសារជាពន់ពេក ព្រោះត្រូវបាត់បង់មនុស្សជាទីស្រឡាញ់តែមួយប៉ប្រិចភ្នែក បានបន្សល់នូវសេចក្ដីទុក្ខសោកសង្រេង និង ការឈឺចាប់យ៉ាងខ្លាំងចំពោះគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មិនត្រឹមតែគ្រួសារ សាច់ញាតិបងប្អូន ដែលមានទុក្ខសោកអាឡោះអាល័យខ្លាំងចំពោះមរណភាព នាង ប្រាក់សុគន្ធ នោះទេ ក្រឡេកទៅមើលសង្សារបណ្ដូលចិត្តរបស់លោក ក៏ស្ទើរតែមិនអាចទទួលយកបានចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់លឿនបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែគួរឱ្យអាសូរ គេឃើញវីដេអូខ្លីបង្ហោះក្នុង TikTok ដែលគេបញ្ជាក់ឱ្យដឹងថាជាសង្សាររបស់ នាង ប្រាក់សុគន្ធ កំពុងតែសំងំទ្រហ៊ោយំយ៉ាងខ្លាំង ពោរពេញដោយក្ដីឈឺចាប់ខ្លោចផ្សារ ខណៈពេលដែលកំពុងតែត្រៀមយកស ពសង្សាររបស់ខ្លួនធ្វើការបូជា និង ជាវេលាចុងក្រោយ ដែលត្រូវបែកគ្នាគ្មានថ្ងៃវិលត្រឡប់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញវីដេអូនេះហើយ មហាជនអ្នកគាំទ្រ ពិតជាស្ទើរតែទប់ទឹកភ្នែកមិនជាប់ ព្រោះកាន់តែស្រណោះខ្លាំងចំពោះមរណភាពរបស់ លោក នាង ប្រាក់សុគន្ធ និង កើតក្ដីអាណិតកាន់តែខ្លាំងចំពោះក្រុមគ្រួសារ ព្រមទាំងសង្សាររបស់លោកផងដែរ៕