លោកជំទាវ អ៊ាន សៀវមុី និយាយអះអាងទាំងយំសស្រាក់ ថាគ្រឿងពេជ្រធំៗខ្លួន មិនទាន់បានមកទេ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីផ្ទុះករណីប្លន់ដ៏កក្រើក និងក្រោយពេលដែលសមត្ថកិច្ចចាប់បានជនល្មើសនៅពីក្រោយការប្លន់នេះ នាយប់ថ្ងៃអាទិត្យម្សិលមិញនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវមុី បានចេញមុខមកធ្វើការបកស្រាយទាំងទឹកភ្នែក រៀបរាប់អំពីហេតុការណ៍ប្លន់ដ៏សាហាវនេះ ដែលជានឹកស្មានមិនដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅក្នុងការបកស្រាយនោះ លោកជំទាវឧកញ៉ា អ៊ាន សៀវមុី ក៏បានអះអាងថាគ្រឿងពេជ្រធំៗរបស់ខ្លួនដែលក្រុមចោរប្លន់បានធ្វើការជម្រិតយក ដោយបាននិយាយយ៉ាងក្តុកក្តួលដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាបណ្តោងធំៗខ្ញុំណាពូ ណាទាំងអស់គ្នា៤០ជាងមុឺន ក្រវិលគ្រាប់ធំខ្ញុំ ខ្សែដៃអាគ្រាប់ធំៗខ្ញុំបាត់អស់ហើយ មិនទាន់អស់ទេ សុំអ្នកសារព័ត៌មានមួយចំនួនក៏ដោយ កុំនិយាយអ្វីដែលជាការមិនពិត របស់ខ្ញុំមិនទាន់បានមកវិញទាំងអស់ទេ ខ្ញុំបានតែអាតូចៗរបស់ខ្ញុំទេ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែលថា ក្រោមប្រតិបត្តិការរបស់សមត្ថកិច្ច និងកម្លាំងជំនាញពាក់ព័ន្ធ ទីបំផុតមេក្លោងព្រមទាំងបក្សពួកនៅពីក្រោយការប្លន់ដ៏កក្រើកនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងបានបញ្ចូនទៅសួរចម្លើយ និងឃុំខ្លួនដើម្បីចាត់ការបន្តតាមនិតីវិធីច្បាប់៕