ប៉ែន ចំរុង ពោលទាំងអួលដើម ក ពេលបានដំណឹង នាង ប្រាក់សុគន្ធ ស្ល-ា.ប់ទាំងវ័យក្មេង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយដល់ឈ្មោះ នាង ប្រាក់សុគន្ធ មហាជនមួយចំនួនប្រាកដជាស្គាល់លោក តាមរយៈកម្មវិធី Cambodian Idol រដូវកាលទី២ និងជាបងប្រុសបង្កើតតារាចម្រៀងសាន់ដេកញ្ញា នាង គន្ធា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលស្លុតចិត្តបំផុត យោងតាមគណនី តារាចម្រៀង នាង គន្ធា ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក បានបង្ហោះសារមួយ នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយបញ្ជាក់ថា បងប្រុសរបស់នាង គឺ នាង ប្រាក់សុគន្ធ បានមរណភាពហើយ ដោយសារមូលហេតុឡានបុក កាលពីយប់មិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបង្ហោះសារជូនដំណឹងដ៏រន្ធត់នេះ ហើយ កញ្ញា នាង គន្ធា បានបង្ហោះសារគួរឱ្យស្រណោះមួយទៀត ដែលនាងបានពោលហៅបងប្រុសជាទីស្រឡាញ់នាងត្រឡប់ទៅស្រុកកំណើតជួបពុកម៉ែវិញ ធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែអួលណែនឡើង ខណៈបងប្រុសនាងសល់តែរូបកាយនោះ។ នាង គន្ធា បានបង្ហោះសារថា ៖ «ខ្ញុំនាំបងទៅផ្ទះយេីងវិញណា Brak Sokun Real បងជិតបានជួបពុកម៉ែហេីយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកទៅលោក ប៉ែន ចំរ៉ុង វិញ ក្រោយទទួលបានដំណឹងដ៏រន្ធត់នេះ លោកស្រាប់តែពោលសេចក្តីយ៉ាងនេះឡើងភ្លាម ៖ «ស្លុតចិត្តណាស់ប្អូនអើយ ប្អូនប្រុស Neang Praksokun Neang Kunthea ជាមនុស្សស្លូតមិនដែលចេះមានបញ្ហានឹងអ្នកណាទេ ចេះគោរពគេឯង រួសរាយណាស់ ហើយគ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូនប្រឹងប្រែងខ្លាំងណាស់ទម្រាំបានប៉ុណ្ណឹង តែបែរជាមកជួបរឿងអកុសលបែបនេះ មិនដឹងពុកម៉ែគាត់នៅខេត្តរន្ធត់ក្តុកក្តួលយ៉ាងណាទេ សូមកុសលផលបុណ្យដែលខ្ញុំបានសាងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធប្អូនប្រុសទៅកាន់សុគតិភពផងចុះ»៕