ញាក់ទៀតហើយ! កូនខ្មែរ អ្នកខេត្តកំពង់ឆ្នាំង រចនារូបប្រាសាទខ្មែរ មានទស្សនីយភាពធ្លាក់ព្រិល អស្ចារ្យណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ នេះ រូបភាពរចនាជាច្រើនសន្លឹក បង្ហាញពីប្រាសាទដ៏អច្ឆរិយរបស់កម្ពុជា ស្ថិតក្នុងសភាពធ្លាក់ព្រិល បានកំពុងឆាបឆក់ដួងចិត្តមហាជន ឱ្យចែករំលែកបន្តគ្នាព្រោងព្រាត ដោយលើកសរសើរមិនដាច់ពីមាត់ អំពីគំនិតនៃការរចនារូបភាពនេះឡើង ដោយបង្ហាញពីភាពស្រមើស្រមៃ ពីផ្ទាំងទស្សនីយភាព ថានឹងមានធ្លាក់ព្រិល តើស្រស់ស្អាតកម្រិតណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពដ៏ប្លែកភ្នែក ប្លែកអារម្មណ៍ ជាច្រើនសន្លឹកនេះ ត្រូវបានសម្រិតសម្រាំង រចនាឡើងដោយកូនខ្មែរមួយរូប ដែលមានឈ្មោះថា អៀង មួយឡេង ភេទ ប្រុស អាយុ ៣៣​ ឆ្នាំ ដែលបច្ចុប្បន្ន លោកកំពុងស្នាក់នៅ និងបំពេញការងារទៅលើផ្នែក រចនាក្រាហ្វិក (Graphic Design) នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ រូបភាពដែលបានសម្រិតសម្រាំងឡើងខាងលើ គឺមានចំនួន ០៤ រូប ដែលបង្ហាញអំពីការធ្លាក់ព្រិលនៅ ក្លោងទ្វារប្រាសាទ ប្រាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបន្ទាយស្រី ជាទិដ្ឋភាពថ្មីមួយ ដែលកម្របានឃើញ ក្នុងពេលកន្លងមក ខណៈកម្ពុជា ជាប្រទេសដែលមានមាត្រដ្ឋានអាកាសធាតុ ក្ដៅហើយសើម ពុំមានធ្លាក់ព្រិលបែបនេះឡើយ។ យ៉ាងណាមិញ តាមរយៈរូបភាពនេះ ថ្វីត្បិតតែវាពុំបានបង្ហាញជាក់ស្ដែងទៅនឹងទិដ្ឋភាពពិតប្រាកដក៏ពិតមែន តែវាបានបំផុសនូវទស្សនីយភាពប្លែកភ្នែកម្យ៉ាង គួរជាទីចាប់អារម្មណ៍បំផុត៕