ហ៊ាននិយាយហ៊ានធ្វើ! សួស វីហ្សា រៀបពិធីសំពះដឹងគុណគ្រូ យ៉ាងអធិកអធម ផ្អើលអ្នកស្រុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង សួស វីហ្សា ជាតារាស្រីដែលកំពុងទទួល បានការចាប់អារម្មណ៍ជាខ្លាំង ពីមហាជនខ្មែរ ជាមួយគ្នានេះ គេក៏សម្លឹងឃើញ ចំនួនអ្នកគាំទ្ររូបនាងក៏មាន ការកើនឡើងជាគំហុកផងដែរ ក្នុងឆ្នាំ២០២១នេះ មិនតែប៉ុណ្ណោះ រូបនាងក៏ជា តារាស្រីឡើងកូដខ្លាំងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ រូបនាង ធ្លាប់បានបង្ហើបប្រាប់ថា ក្តីស្រមៃខ្លួនគឺ​ចង់ ធ្វើពិធីរំលឹកគុណគ្រូ ដែលធ្លាប់បានបង្រៀនបង្ហាត់របាំខ្លួន កាលគ្រួសារនៅក្រីក្រ និងមានរូបសម្បត្តិមិនស្រស់ស្អាតដូចសព្វថ្ងៃ ខណៈពេលបច្ចុប្បន្ន ជីវភាពហាក់មានការរីកចម្រើន និងកាក់កប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ ប្រកាសបានតែប៉ុន្មានសប្តាហ៍សោះ តារាស្រីរូបនេះ ក៏បានរៀបចំពិធីនេះដូចមាត់ ដោយក្នុងនោះរូបនាង ក៏បានប្រមូលមិត្តក្នុងជំនាន់ខ្លួន ចូលរួមផងដែរ រីឯ ទិដ្ឋភាពក្នុងពិធីទាំងមូល គឺហ៉ិកហ៊ាក់ អធិកអធមខ្លាំង ផ្អើលអ្នកស្រុកតែម្តង ដោយគេឃើញ មានសារព័ត៌មានល្បីៗជាច្រើន​ ចុះទៅសម្ភាសន៍និងផ្តិចរូបភាព ក្នុងពិធី មិនចាញ់ខ្នាតអ្នកមុខអ្នកការ​ ស្រុកខ្មែរប៉ុន្មានទេ៕