ចូលរួមត្រេចអរ! អ្នកនាង មាន សូនីតា តារាស្រីវ័យក្មេងទទួលការតែងតាំងស័ក្តពីសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចមហាជនជាច្រើនធ្លាប់បានដឹងហើយ នៅក្នុងវិស័យសិល្បៈ គឺមានតារាប្រុសស្រីតិចណាស់ត្រូវបានតែងតាំងស័ក្តពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ រាជនីក្រមា មាន សូនីតា ត្រូវបានក្លាយទៅជាតារាស្រីមួយរូប ដែលត្រូវបានតែងតាំងស័ក្តពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាបញ្ញាត្តិគោរម៌្យងារ ទិត្យាចិត្តធម្ម បញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។ បើតាមការបង្ហោះរបស់កញ្ញា មាន សូនីតា បង្ហាញនូវក្តីត្រេកអររបស់ខ្លួនដោយរៀបរាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ជាថ្ងៃជាមហាកិត្តិយសដ៏ថ្លៃថ្លា ថ្ងៃនេះនាងខ្ញុំមានសូនីតា បានទទួលការតែងតាំងឱ្យមានស័ក្តិជា បញ្ញាត្តិគោរម៌្យងារ ទិត្យាចិត្តធម្ម បញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ សូមឱ្យអ្នកទាំងអស់គ្នាទទួលបានផលបុណ្យកុសលដែលខ្ញុំបានសាង និងបុណ្យដែលខ្ញុំមាន សូមអោយជួបប្រទះតែសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់។ មានសូនីតា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញការបង្ហោះនោះហើយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចូលរួមអបអរសាទរ និង បានលើកឡើងថា កញ្ញា មាន សូនីតា គឺជាតារាស្រីវ័យក្មេងក្នុងវ័យ ៣១ ឆ្នាំ ដែលទទួលបានការតែងតាំងស័ក្តជាបញ្ញាត្តិគោរម៌្យងារ ទិត្យាចិត្តធម្ម បញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នេះ៕

ប្រភព ប្រជាប្រិយ