ក្តុកក្តួលណាស់! អុីណូ ទម្លាយប្រវត្តិកម្សត់កាលឆ្នាំ២០១០ អានហើយសឹងស្រក់ទឹកភ្នែក

បោះជំហាន ឈានជើងប្រឡូកចូលនៅក្នុងវិស័យសិល្ប: ក្នុងនាមជាតារាចម្រៀងមានឈ្មោះល្បី លោក សាន ពេជ្រសុភារិទ្ធ ឬដែលមហាជនជាទូទៅនិយមស្គាល់ថា លោកអុីណូ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេនោះ បានសាងភាពភ្ញាក់ផ្អើលដល់ហ្វេនៗដែលជាអ្នកនិយមគាំទ្រលោកជាខ្លាំង ក្រោយបើកបង្ហាញពីប្រវត្តិជីវិតតស៊ូរបស់លោក កាលពីកំឡុងឆ្នាំ២០១០យ៉ាងដូច្នេះថា៖

បែកធ្លាយរូប២០១០ពេលហ្នឹង កំសត់ហើយ ពិបាកណាស់ ជំនាន់បទ ត្រូវរស់យ៉ាងណាដោយគ្មានអូន ដែលជាបទមុនដំបូងរបស់ខ្ញុំបាទ ❤️ តែសិល្បៈ ចូលតាំងពី២០០៥😢 😢 ជំនាន់ ម៉ូតូ Smazh ដ៏ចាស់មួយបើអ្នកណាដែលធ្លាប់ទិញម៉ូតូខ្ញុំពីមុនសូមទោសដែលខ្ញុំភ្លេចមុខ បើនៅជិះសូមទាក់ទងមកខ្ញុំផង ខ្ញុំសុំទិញយកវាមកវិញណាព្រោះពេលនោះដោយសារជីវភាពខ្វះខាតបានសម្រេចចិត្តលក់វា បានវាហ្នឹងហើយពេលនោះដុបខ្ញុំទៅរៀនៅសកលវិទ្យាល័យ ហើយទៅច្រៀងទៀត 😢

សូមបញ្ជាក់ផងដែលថា នាពេលបច្ចុប្បន្ននេះ ម្ចាស់បទ អូនកុំយំៗ លោកអុីណូ ហាក់មានជីវិតល្អប្រសើរខ្លាំង ដោយលោកមិនត្រឹមតែមានឈ្មោះជាតារាចម្រៀងប្រុសដ៏ល្បីឈ្មោះមួយរូបទេ ប៉ុន្តែលោកក៏ជាថៅកែដីឡូតិ៍មួយរូបថែមទៀតផង៕

ប្រភព khmerload