ច្បាស់ៗ! ជនសង្ស័យសារភាពផាំងៗ ថាខ្លួនសម្រេចចិត្តចូលប្ល-ន់ ព្រោះតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ក្រុមចោរប្លន់ផ្ទះ អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ ខណៈនៅក្នុងការបង្រ្កាបនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននូវអាវុធវែងខ្លីមួយចំនួន និង គ្រឿងអលង្ការមួយចំនួនដែលក្រុមចោរប្លន់បាន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ ៦០ ម៉ែត្រ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាប់ឃាត់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមានលោក លោក សុខ សុវណ្ណវឌ្ឍនា សា ប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណី ជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងករណីខាងលើ បើតាមការបញ្ជាក់ពីលោក មាស ឫទ្ធី តាមរយៈការផ្សាយរបស់ទូរទស្សន៍ហង្សមាស បានបញ្ជាក់ឱ្យដឹងថា តាមរយៈការសួរចម្លើយជនសង្ស័យដែលជាអ្នកនយោបាយ បានសារភាពឱ្យដឹងថា ខ្លួនជាអ្នកបញ្ជាផ្ទាល់ ទៅប្លន់ផ្ទាល់ គ្រាន់តែនៅក្នុងឡាន មិនចូលទៅក្នុងផ្ទះ ហើយចម្លើយបន្ថែមគឺរូបគេបានឆ្លើយថា មូលហេតុឈានដល់ការប្លន់នេះ «ដោយសារតែស្អប់មនុស្សសម្ញែងទ្រព្យ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា កាលពីរសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ មានករណីប្លន់ដ៏កក្រើកមួយ ដោយជំទាវឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបាន​ក្រុមចោរ​ប្រដាប់​អាវុធប្លន់ ចំនួន ០៤ នាក់ បានចូលធ្វើសកម្មភាពប្លន់ យកទ្រព្យសម្បត្តិ នៅចំណុចផ្ទះលេខ ​V០១ ​បុរី មូនថោន ភូមិ គោកចំបក់ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ៕