ទីបំផុត បុរសដែលជេរប្រមាថគ្រួសារ ណុប ប៉ាយ៉ារិទ្ធិ និងតារាផ្សេងទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះ ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Hea to seng ឈ្មោះពិត សេង រ៉ាក់ដា ហៅខួច ត្រូវបានប្រព័ន្ធច្បាប់ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៧១៣៥ ច, ដ.ព.ស ចុះថ្ងៃទី ១៥ខែធ្នូឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងធ្វើការនាំខ្លួនឈ្មោះ សេង រ៉ាក់ដា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទៅមណ្ឌលអប់រំកែប្រែ ទ១ ម១ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនិតិវិធីច្បាប់។ ដូច្នេះម្ចាស់ account Facebook Hea to seng ដែលមានឈ្មោះពិត សេង រ៉ាក់ដា ហៅខួច ត្រូវជាប់ក្នុងបណ្តឹង រាជ្ញា រង់ចាំការសម្រេចដាក់បន្ទុកពីតុលាការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅ មហាជន និងអ្នកលេងបណ្តាញសង្គមបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានបង្ហោះសារដោយបានប្រើពាក្យជេរប្រមាថទៅកាន់ក្រុមគ្រួសារតារាប្រុសលោកណុប ប៉ារិទ្ធិ ថែមទៀតផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព khmerload