ចុងឆ្នាំង ម៉ាឡេស៊ី រងការវាយប្រហារពីគ្រោះទឹកជំនន់ លិចក្រុង លិចផ្ទះខ្ទេច គួរឱ្យតក់ស្លុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋ​ប្រមាណ​ជាង ៣ ម៉ឺន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ ក្នុង​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០២១ កន្លង​ទៅ ខណៈ​ប្រទេស​មួយ​នេះ កំពុង​រង​ការ​វាយ​ប្រហារ​ពី​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​កើត​មាន​ឡើង​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេស​ម៉ាឡេស៊ី គិត​តាំង​ពី​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ ២០២១ មក បាន​ជួប​ប្រទះ​ជំនន់​ទឹក​ភ្លៀង​យ៉ាង​គំហុក ដែល​បណ្ដាល​ឱ្យ​ទឹក​ទន្លេ​ហក់​ឡើង​ហួស​កម្រិត​ប្រកាស​អាសន្ន ជន់​លិច​តំបន់​ជាច្រើន រួម​ទាំង​កាត់​ផ្ដាច់​ផ្លូវ​ធំ​ៗ​មួយ​ចំនួន រហូត​ធ្វើ​ឱ្យ​ទោចក្រយានយន្ត​​រាប់​ពាន់​គ្រឿង ត្រូវ​ជាប់​គាំង​លើ​ផ្លូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នោះ​ដែរ ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​ប្រមាណ​ជាង ៣ ម៉ឺន​នាក់ ក្នុង​រដ្ឋ និង ​ដែនដី​ចំនួន ៨ នៅ​ម៉ាឡេស៊ី ក៏​ត្រូវ​បាន​​បញ្ជាក់​លើ​វេបសាយ​ផ្លូវការ​របស់​រដ្ឋាភិបាល​ផង​ដែរ ដោយ​ក្នុង​នោះ​ពលរដ្ឋ​ជាង ១៤ ម៉ឺន​នាក់ ជា​ជន​រង​គ្រោះ​នៅ​ភាគ​កណ្ដាល​រដ្ឋ Pahang។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កន្លងមកទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ធ្លាប់កើត​មាន​ឡើង​ក្រោយ​គេ​ក្នុង​ប្រទេស​ម៉ាឡេស៊ី គឺ​ក្នុង​ឆ្នាំ ២០១៤ ដែល​បាន​បង្ខំ​ចិត្ត​ជម្លៀស​ពលរដ្ឋ​​ប្រមាណ ១១៨ ០០០ នាក់ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ៕