ផ្អើល! ក្រោយនិយាយរឿងក្មេងប្រុសលេងហ្គេមភ្នាល់ជីវិត ស្រាប់តែបងស្រីគេប្រតិកម្មខ្លាំងៗបែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ស្ត្រីខ្មែរម្នាក់មានគណនីឈ្មោះ Ly Liya បានចេញវីដេអូនិយាយពីរឿងតក់ស្លុតមួយ ដើម្បីជាសារដាស់តឿនដល់ឪពុកម្ដាយគ្រប់រូប ដែលរឿងនេះសំដៅដល់ក្មេងប្រុសម្នាក់ ដែលម្ចាស់គណនីនេះបានអះអាងថាបានបញ្ចប់ជីវិតរបស់ខ្លួនទាំងវ័យក្មេង ដោយសារតែលេងហ្គេមចាញ់ ទាំងដែលហ្គេមនោះគេបានលេងភ្នាល់ដាក់ជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានចេញវីដេអូរៀបរាប់ដំណើររឿងរួចមក ស្រាប់តែមានសារព័ត៌មាន ក៏ដូចជាមហាជនមួយចំនួន បានភ្ជាប់សាច់រឿងខាងលើ ​ទៅនឹងករណីក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ ដែលបានបាញ់បញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់ទឹក កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ នៅក្នុងភូមិសាស្ត្រក្រុមទី ១២ ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។បន្ទាប់ពីមានការភ្ជាប់សេចក្ដីបែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែបងស្រីបង្កើតរបស់សពក្មេងប្រុសរងគ្រោះ ដែលមានគណនីឈ្មោះ Tey Nyta បានបញ្ជាក់ជុំវិញករណីខាងលើ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ថា ៖ «ខ្ញុំជាក្រុមគ្រួសារនៃស ព គ្រួសាររបស់ខ្ញុំមិនដែលស្គាល់នារីម្នាក់នេះទេ ហើយនារីម្នាក់នេះក៏មិនដឹងច្បាស់អំពីចរិតប្អូនប្រុសរបស់ខ្ញុំដែរ។ នារីម្នាក់នេះ និយាយត្រូវ ២០% ខុស ៨០% ទៅហើយ។ ខ្ញុំជាបងបង្កើតនៃស ព សូមផ្ដាំទៅនារីម្នាក់នេះថា បើមិនដឹងរឿងច្បាស់ទេ សូមកុំយករឿងរបស់ខ្ញុំមកនិយាយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ មានករណីធ្វើអត្តឃាតបា ញ់សម្លា ប់ខ្លួនឯង ដោយជនរងគ្រោះ ត្រូវជាប្អូនស្រីបង្កើតម្ចាស់គណនីខាងលើ មានឈ្មោះ វឿន ស៊ីតនីណាថាន់ ភេទប្រុស អាយុ ១៣ ឆ្នាំ មានមុខរបរជាសិស្ស បានយកកាំភ្លើងរបស់ឪពុក ដែលមានមុខរបរជាកងរាជអាវុ ធហត្ថខេត្តសៀមរាប ម៉ាក SIG SAUR លេខតួ 27 11U-S បាញ់ខ្លួនឯងចំនួន ១ គ្រាប់ ត្រូវចំសៀតផ្កាខាងឆ្វេង ធ្លាយមកសៀតផ្កាខាងស្តាំ បណ្ដាលឱ្យស្លា ប់បា ត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗតែម្តង៕