បាត់មុខលើវិថីសិល្បៈមួយរយៈ ស្រាប់តែពេលពេលនេះ ខេម៉ា រីតា ក្មួយបង្កើតលោក ទេព រិន្ធដារ៉ូ ចូលរោងការបាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើរំឭករយៈពេលប្រមាណជា ១៥ ឆ្នាំ​ មហាជននិយមតាមដានវិស័យដើរម៉ូដប្រាកដជានៅចាំនៅឡើយក្រុម Cambodia Super Model ដែលមានកញ្ញា ឌួង ហ្សូរីដា ជានាយិកា។ កាលនោះក្នុងចំណោមតារាបង្ហាញម៉ូដល្បីៗមានដូចជា អ្នកនាង ចន ចន្ទលក្ខណា អ្នកនាង សារាយ សក្ខណា អ្នកនាង ទូច ស្រីល័ក្ខ កញ្ញា មាន សូនីតា នោះ ក៏នៅមានតារាបង្ហាញម៉ូដល្បីៗប្រុសស្រីជាច្រើនរូបទៀតដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម អតីតនៃក្រុម Cambodia Super Model គេនៅចាំបានថាក៏មានក្មួយស្រីបង្កើតរបស់តារាសម្តែងជើងចាស់ ទេព រិន្ធដារ៉ូ មួយរូបដែលជាតារាបង្ហាញម៉ូដទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលនោះ គឺ ខេម៉ា រីតា។ កាលនោះ ក៏មានអ្នកគាំទ្រមួយចំនួនក៏មានការយល់ច្រឡំដែរថា អតីតតារាបង្ហាញម៉ូដ ខេម៉ា រីតា គឺជាកូនស្រីបង្កើតរបស់លោក ទេព រិន្ធដារ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីសាងកេរ្តិ៍ឈ្មោះក្នុងវិស័យដើរម៉ូដបានមួយរយៈ ខេម៉ា រីតា ក៏បានចាកចេញពីប្រទេសកម្ពុជាទៅបន្តការសិក្សានៅឯប្រទេសម៉ាឡេស៊ី កាលពីអំឡុងឆ្នាំ ២០១២ ហើយបើទោះជាបានសិក្សាចប់ក្តី នាងក៏មិនបានវិលចូលមកកាន់វិថីសិល្បៈវិញដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ អ្វីដែលកំពុងធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះ គឺកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ តារាភាពយន្តជើងចាស់ លោក ទេព រិន្ធដារ៉ូ ក៏បានបង្ហោះរូបភាពយ៉ាងមានសុភមង្គលក្នុងថ្ងៃមង្គលជ័យរបស់ក្មួយស្រី ខេម៉ា រីតា នៅឯអាគារវឌ្ឍនៈ។ រូបភាពទាំងនោះដែរ​ ក៏បានធ្វើឱ្យអ្នកគាំទ្រលោក ទេព រិន្ធដារ៉ូ និង អតីតតារាម៉ូដែល ខេម៉ា រីតា រំភើបចិត្តខ្លាំងដូចគ្នា ក្រោយបាត់មុខយូរឆ្នាំនាងក៏បានបង្ហាញវត្តមានជាថ្មីក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន៕