ក្រោយផ្ទុះរឿងថា នីរ័ត្ន មិនទទួលស្គាល់ម្តាយបង្កើត ស្រាប់តែពេលនេះ នាង បានត្រឹមពោលបែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ មហាជនសឹងគ្រប់មជ្ឈដ្ឋាន បានជ្រាបគ្រប់គ្នារួចមកហើយ ជុំវិញនឹងរឿងរ៉ាវដែលនារីម្នាក់អះអាងថា ប្អូនស្រី ពិធីការិនីល្បីឈ្មោះប្រចាំទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ចាន់នីរ័ត្ន ថា មិនព្រមទទួលស្គាល់ក្រុមគ្រួសារបង្កើត ពោលគឺម្តាយបង្កើតរបស់ខ្លួន ដោយចោទថា ពិធីការិនីរូបស្រស់ស្អាតរូបនេះ នៅសម្ងំសោយសុខតែខ្លួនឯង មកជាច្រើនឆ្នាំមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបញ្ជាក់របស់ប្អូនស្រី កញ្ញា ហ៊ិន ចាន់និរ័ត្ន ដែលមានអាខោនហ្វេសប៊ុក Zeii Pov បានឱ្យដឹងថា៖ ខ្ញុំមិនជឿថា រយៈពេលច្រើនឆ្នាំមកនេះ បងធ្វើដូចជាមិនដឹងរឿងអីនោះទេ បងអាចលាក់បាំងភ្នែកមហាជនបាន អាចកុហកអ្នកគាំទ្របងបាន តែបងមិនអាចលាក់បាំងការពិត នឹងប្រវត្តិរបស់ខ្លួនឯងបានមួយជីវិតនោះបានទេ រឹតតែមិនអាចកុហកខ្លួនឯងទៀត។ មិនមែនបំពុលចង់ល្បីទេ តែបងបើកនេត្រាមើលម្តាយយើងផង ហើយគិតមើលម្តងទៀតថាម្តាយរបស់គាត់ចំណាស់ប៉ុន្មានហើយ… តើគាត់អាចនៅជាមួយយើងបានប៉ុន្មានឆ្នាំទៀត?។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ប្អូនស្រីពិធីការិនីរូបនេះ ក៏ធ្លាប់ប្រាប់សារព័ត៍មានក្នុងស្រុកដែរថា បងស្រីខ្លួន ហ៊ិន ច័ន្ទនីរ័ត្នន៍ បានឃ្លាតឆ្ងាយពីគ្រួសារទៅរស់នៅជាមួយម្ដាយចិញ្ចឹមតាំងតែពីនៅវ័យកុមារភាព ពោលគឺតាំងពីតារារូបនេះមានអាយុ៣ឆ្នាំ ហើយនាងមិនដែលមានទំនាក់ទំនងជាមួយគ្រួសារនោះទេ បើគិតទៅប្រហែលជាជិត១០ឆ្នាំមកហើយ។ ហើយមូលហេតុដែលឪពុកម្ដាយនាងសម្រេចចិត្តឱ្យ នីរ័ត្នន៍ ទៅគេនោះ ព្រោះតែពេលនោះគ្រួសារមានជីវភាពលំបាកខ្វះខ្វាត ខ្វះការផ្គត់ផ្គង់អាហារជាច្រើន ទើបសម្រេចចិត្តបែបនេះ ប៉ុន្តែឥឡូវនេះ ជីវភាពគ្រួសារបានធូរធារហើយ គឺអាចរស់នៅបានស្រួល ទើបជាហេតុចង់ឱ្យ នីរ័ត្នន៍ ត្រឡប់មកទទួលស្គាល់ម្ដាយឪពុកបង្កើតវិញ ណាមួយពេលនេះលោកទាំងពីរមានវ័យកាន់តែចាស់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយពីមានរឿងផ្ទុះពេញបណ្តាញសង្គម គេពុំឃើញមានប្រតិកម្មខ្លាំងក្លា ឬការឆ្លើយតបណាមួយពី កញ្ញា ហ៊ិន ចាន់នីរ័ត្ន នោះទេ តែរឿងរ៉ាវនេះ ចំពោះកញ្ញា ហាក់ស្ងប់ស្ងាត់មិនចាប់អាម្មរណ៍យកចិត្តដាក់ ដូចមិនដឹងរឿងអ្វីនោះឡើយ ដោយប៉ុន្មានម៉ោងមុនេះ ពិធីការិនីស្រស់ស្អាតរូបនេះ បានត្រឹមបង្ហោះរូបភាពបែបស្រងោតស្រង៉ាត់ ជាមួយ Caption ដូច្នេះថា៖ អរគុណសំរាប់ក្តីស្រលាញ់អ្នកទាំងអស់គ្នាដែលបានផ្តល់ឲ្យនាងខ្ញុំ។