អាយុ​គ្រាន់​តែ​ជា​តួលេខ! កូនកំលោះវ័យ ៧០ ឆ្នាំ រៀបការនឹងកូនក្រមុំសាច់ខ្ចីវ័យ ២០ ឆ្នាំ ផ្អើលពេញបណ្ដាញសង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​ថា «អាយុ​គ្រាន់​តែ​ជា​តួលេខ» ហើយ​ពាក្យ​ស្លោក​ដ៏​ពេញ​និយម​មួយ​នេះ​ដែរ គឺ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ច្បាស់ៗ នៅ​ពេល​គូ​ស្នេហ៍​មួយ​គូ​នៅ​ប្រទេស​ថៃ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពាសពេញ​បណ្ដាញ​សង្គម ដោយ​កូន​ក្រមុំ ជា​ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​វ័យ​ត្រឹម ២០ ឆ្នាំ បាន​ចាប់​ដៃ​គ្នា​កសាង​គ្រួសារ​ជាមួយ​កូន​កំលោះ​ដែល​មាន​វ័យ​ខុស​គ្នា​រហូត​ជិត ៥០ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ បាន​ឱ្យ​ដឹង​ថា កូន​កំលោះ គឺ​ជា​ប្រធាន​ក្រុមហ៊ុន​ហាង​កាហ្វេ​ថៃ​មួយ​កន្លែង ដោយ​រូប​លោក​មាន​អាយុ ៧០ ឆ្នាំ​ហើយ បាន​រៀបការ​ជាមួយ​ភរិយា​ដ៏​ស្រស់​ស្អាត សាច់​ខ្ចី​ញិញ មាន​វ័យ​ត្រឹម ២០ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សារព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ថា ចំពោះ​ថ្លៃ​បណ្ណាការ​ដែល​កូន​ក្រមុំ​ទទួល​បាន​នោះ​ក៏​ច្រើន​ក្រាស់​ក្រែល​មិន​ធម្មតា​ដែរ គឺ​នាង​ទទួល​បាន​ពី​ស្វាមី​រហូត​ដល់ ២០ លាន​បាត​ឯណោះ ( ៦៦១ ៣៧៥ ដុល្លារ)។ទោះ​ជា​គូ​ស្នេហ៍​មួយ​គូ​នេះ ហាក់​មាន​វ័យ​ខុស​គ្នា​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​មហាជន ក៏​ដូច​ជា​អ្នក​លេង​តាម​បណ្ដាញ​សង្គម​ជាច្រើន ក៏​បាន​នាំ​គ្នា​ចូលរួម​អបអរ និង​ជូនពរ​ឱ្យ​ពួកគេ​រួមរស់​ជាមួប្រយ​គ្នា​ប្រកប​ដោយ​សុខ​សុភមង្គល៕

ប្រភព ប្រជាប្រិយ