នោះ! ក្រោយមានគេថា ហ៊ិន ចាន់និរ័ត្ន ត្រូវម្តាយបង្កើតបោះបង់ចោល ស្រាប់តែ ប្អូនស្រី ហ៊ិន ចាន់និរ័ត្ន ទម្លាយរឿងខ្ទេចថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មហាជនលើបណ្ដាញសង្គម ជាពិសេសបណ្ដាអ្នកគាំទ្ររបស់ពិធិការិនីដ៏ល្បីឈ្មោះ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ហាក់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញប្អូនស្រីបង្កើតរបស់នាង បានធ្វើការបង្ហោះសារទម្លាយពីរឿងរ៉ាវរបស់នាងជាមួយម្ដាយឱ្យដឹងថា តារាស្រីរូបនេះហាក់មានបញ្ហារកាំរកូសជាមួយនឹងអ្នកម្ដាយ ដែលមិនមានទំនាក់ទំនងជុំជួបគ្នាក្នុងគ្រួសារជាច្រើនឆ្នាំមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ ប្អូនស្រីរបស់ពិធីការិនីរូបនេះ ដែលមានបណ្ដាញសង្គមឈ្មោះថា Zeii Pov ក៏មិនបានបញ្ជាក់ច្បាស់ថាមានបញ្ហាអ្វីកើតឡើងរវាងអ្នកម្ដាយ និង បងស្រីនោះដែរ ដោយកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ នាងបានបង្ហោះសាររៀបរាប់បែបនេះថា ៖ «ខ្ញុំមិនជឿថារយៈពេលច្រើនឆ្នាំមកនេះ បងធ្វើដូចមិនដឹងរឿងអីនោះទេ បងអាចលាក់បាំងភ្នែកមហាជនបាន អាចកុហកអ្នកគាំទ្របងបាន តែបងមិនអាចលាក់បាំងការពិតនឹងប្រវត្តិរបស់ខ្លួនឯងបានមួយជីវិតនោះទេ រឹតតែមិនអាចកុហកខ្លួនឯងទៀត។ មិនមែនបំពុលចង់ល្បីទេ តែសូមបងបើកនេត្រាមើលម្តាយយើងផង ហើយគិតមើលម្តងទៀតថាម្តាយរបស់យើងគាត់ចំណាស់ប៉ុន្មានហើយ… តើគាត់អាចនៅជាមួយយើងបានប៉ុន្មានឆ្នាំទៀត?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីមានការបង្ហោះសារពីប្អូនស្រីតារាស្រី ហ៊ិន ចាន់និរ័ត្ន បែបនេះហើយ ក៏មានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលរួមបញ្ចេញមតិយោបល់ និង លើកហេតុផលផ្សេងៗគ្នា ដោយខ្លះជឿខាងប្អូនស្រី និង ខ្លះនៅខាងកញ្ញា ហ៊ិន ចាន់និរ័ត្ន ទោះបីតារាស្រីរូបនេះមិនទាន់ចេញមុខបកស្រាយក្តី។ ដោយឡែក នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នេះ ប្អូនស្រីកញ្ញា ហ៊ិន ចាន់និរ័ត្ន ដែលមានគណនីឈ្មោះ Zeii Pov ក៏បានបង្ហោះសារមួយជាថ្មីទៀត ក្រោយពីមានអ្នកចូលទៅខមមិនលើកឡើងថា កញ្ញា ហ៊ិន ចាន់និរ័ត្ន ត្រូវបានម្តាយចិញ្ចឹមយកនាងពីមណ្ឌលកុមារកំព្រា ព្រោះម្តាយបង្កើតបោះបង់ចោល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារហាក់ចង់បញ្ជាក់ថា ខមមិននោះមិនមែនជាការពិត ប្អូនស្រីកញ្ញា ហ៊ិន ចាន់និរ័ត្ន បានរៀបរាប់ថា៖ «ខ្ញុំអត់ដឹងថាគាត់អ្នកខមិនហ្នឹងជិតស្និតជាមួយអ្នកណាទេ តែសូមនិយាយបន្តិច បើម្តាយចិញ្ចឹមហ្នឹងនិយាយប្រាប់គេអ៊ីចឹងមែន គឺគាត់គ្មានការទទួលខុសត្រូវលើពាក្យសម្តីដែលគាត់សន្យាទេ ហើយគាត់កាន់តែអាក្រក់ជាទីបំផុត ដែលមិនព្រមឱ្យកូនមកទទួលស្គាល់ឪពុកម្តាយគេ ហើយខំនិយាយអាក្រក់ពីម្តាយឪពុកបង្កើតគេ ដើម្បីឱ្យកូនគេស្អប់ម្តាយបង្កើតខ្លួន។ កុំនិយាយកុហកគេណាមីង ហើយកាលដែលមីងសុំទៅចិញ្ចឹមហ្នឹង មីងនិយាយអ្វីខ្លះ? ខ្ញុំជឿថាមីងមិនភ្លេចទេ មីងជាអ្នកចិត្តបុណ្យរើសយកទៅចិញ្ចឹម ឬ ក៏ជាបងប្អូនជីដូនមួយ? សូមមីងនិយាយឱ្យច្បាស់! មួយទៀតអ្នកដែលចូលខមមិន ហើយមិនដឹងរឿងច្បាស់កុំវិភាគអត់ហេតុផល»៕

ប្រភព ប្រជាប្រិយ