លើកនេះច្បាស់ហើយ! ទីបំផុតគូស្នេហ៍តារាកំប្លែង នីឡា ទម្លាយពេលវេលារៀបការមែនទែនហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្មេចបើកៗ រយៈពេលប្រមាណជិត ៥ ឆ្នាំហើយ តារាកំប្លែងវ័យក្មេងពោរពេញដោយទេពកោសល្យ វ៉ាន់ នីឡា ដែលកាលពីពេលកន្លងទៅបានប្ដូរឈ្មោះទៅជា វ៉ាន់ មួយហ៊ីអ៊ីលីស បានភ្ជាប់ពាក្យនឹងគូដណ្តឹង និង បានពន្យារពេលរៀបការអស់រយៈពេលជាច្រើនឆ្នាំ ព្រោះការខកខានដោយការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា ថ្មីៗនេះរាជរដ្ឋាភិបាល ប្រកាសបើកឱ្យដំណើរការប្រទេសវិញលើគ្រប់វិស័យ ព្រមទាំងប្រកាសឱ្យមានការជួបជុំឡើងវិញ ដែលក្នុងនោះក៏ត្រូវបានអនុញ្ញាតឱ្យរៀបចំពិធីមង្គលការផងនោះ ស្រាប់តែលោកតា វ៉ិចទ័រ ក៏កំពុងគិតគូដល់ការរៀបចំពិធីមង្គលការឱ្យកូនស្រីតែម្នាក់របស់លោកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅក្នុងខែធ្នូ ឆ្នាំ ២០២១ នេះដែរ បើតាមការបង្ហោះវីដេអូនៃសកម្មភាពថត Pre-wedding ក្នុងឈុតកូនកំលោះក្រមុំលើគណនីហ្វេសប៊ុករបស់គូដណ្តឹងតារាកំប្លែងវ័យក្មេង នីឡា បានឱ្យដឹងថា មង្គលការរបស់អ្នកទាំង ២ នឹងរៀបចំនឹងអំឡុងខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ។ ក្នុងនោះ បើកញ្ញា នីឡា មិនទាន់បានជម្រាបដោយផ្ទាល់មែន ប៉ុន្តែមហាជនអ្នកគាំទ្រក៏រំពឹងទុកថា គម្រោងលើកនេះនឹងមិនមានការផ្លាស់ប្តូរទៀតឡើយ ក៏ព្រោះម្នាក់ៗរង់ចាំថ្ងៃពិសេសរបស់កូនស្រីម្នាក់គត់ លោកតា វិចទ័រ អស់រយៈពេលជិត ៥ ឆ្នាំ មកហើយដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ប្រជាប្រិយ