មិនសូវល្បីប៉ុន្មានទេ តែមូលហេតុនេះ ទើបរូបលោក ត្រូវជ្រើសរើសជាតួអង្គ សម្តេចតេជោ កាលនៅក្មេង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថា បងប្អូនប្រាកដជាបាន ជ្រាបរួចមកហើយពី ខ្សែភាពយន្តខ្នាតធំរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តស្តែងចេញពីការតស៊ូរំដោះជាតិមាតុភូមិ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយពិធីក្រុងពាលីនៃការថត ក៏ទើបនឹងរៀបចំហើយ កាលពីប៉ុន្មានថ្ងៃមុននេះ។ យ៉ាងណាមិញ មហាជនពិតជា ចង់ដឹងជាខ្លាំង ពីមុខមាត់តួប្រុសស្រី ដែលត្រូវបានគណៈកម្មការរៀបចំថត ជ្រើសរើសឲ្យដើរតួជាខ្លាំង ព្រោះ ខ្សែភាពយន្តនេះ មិនមែនជាខ្សែភាពយន្តធម្មតាៗឡើយ ពោលគឺជា ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍បាយ័ន ត្រូវបានជ្រើសរើសជាតួសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលនៅវ័យក្មេង រីឯលោក ប៉ាន់ ខែមម៉ានូ ជាប្អូនប្រុសបង្កើតរបស់លោក ប៉ាន់ ខែមប៊ុនថន ជាតួអង្គសម្តេចតេជោ កាលនៅវ័យក្មេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្តី បើក្រឡេកទៅមើលតួអង្គប្រុស រូបលោកហាក់មិនសូវបង្ហាញវត្តមានក្នុងរឿងបែបសម័យនោះទេ ប៉ុន្តែរូបលោក ធ្លាប់បានសម្តែងក្នុង រឿងបែបបុរាណ ដូចជា យីកេ និងល្ខោនបាសាក់ជាដើម ទន្ទឹមនឹងនេះ សាមីខ្លួន ក៏បានបញ្ជាក់ពី មូលហេតុរូបលោក ត្រូវជ្រើសរើសនោះ ដោយសារតែ គណៈកម្មការយល់ឃើញថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបលោកមានមុខមាត់ស្រដៀងទៅនឹងសម្តេចតេជោ ហ៊ុន សែន កាលពីនៅក្មេង ជាពិសេសពេលតុងតែងខ្លូនជាកងទ័ពម្តងៗ មួយវិញទៀត រូបលោកក៏ធ្លាប់បានសម្តែង ក្នុងបទចម្រៀងរបស់សម្តេចតេជោ ដូចជាបទ «កំសត់កូនពុក» ជាដើមផងនោះ រួមនឹងកត្តា អំណោយផលពីធម្មជាតិមួយចំនួនទៀតផងដែរ៕

ប្រភព Fresh News