ក្ដៅៗ! កូវីដបំប្លែងថ្មី អូមីក្រុង បានមកដល់កម្ពុជាហើយ រកឃើញលើស្ត្រីខ្មែរមានផ្ទៃពោះម្នាក់ ជាអ្នកខេត្តស្វាយរៀង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី ១៤ ខែធ្នូ​ ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពី ករណីវិជ្ជមានវីរុ សកូ វីដ-១៩ បម្លែងថ្មី អូមីក្រុង (Omicron) ចំនួន ០១ នាក់ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១។ ក្នុងនោះ ក្រសួង បានបញ្ជាក់ឱ្យបានដឹងថា ខាងក្រសួង បានរកឃើញករណីវិជ្ជមានកូ វីដ-៩ បម្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ម្នាក់ ដែលមានលទ្ធផលវិភាគ បញ្ជាក់ដោយ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីវិជ្ជមានកូ វីដ-១៩ អូមីក្រុងនេះ ត្រូវបានរកឃើញលើស្ត្រីជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង។ ស្រ្តីរូបនេះ មានផ្ទៃពោះចំនួន ១៥ សប្តាហ៍ រួចបានធ្វើដំណើរតាមជើងហោះហើរចេញ ពីប្រទេសហ្គាណា (អាហ្វ្រិកខាងលិច) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរ នៅព្រលានយន្តហោះ​ទីក្រុងបាងកក​នៃប្រទេសថៃ ​(ដោយ​នៅរងចាំជើងហោះហើរចំនួន ​១៤ ម៉ោង ​ទើបបន្តដំណើរមកដល់ ​ប្រទេសកម្ពុជា ​នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារ បានធ្វើតេស្តរហ័សលើវត្ថុសំណាករបស់គាត់ ឃើញមានវិជ្ជមានវីរុ សកូវី ដ-១៩ ហើយក៍បានបញ្ជូនវត្ថុសំណាក ទៅកាន់​វិទ្យា​ស្ថាន​ប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុ សកូវី ដ-១៩ បម្លែងថ្មីអូមីក្រុងនេះ។ បច្ចុប្បន្ន អ្នកជំ ងឺខាងលើ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន ក្នុងរាជ​ធានី​ភ្នំពេញ៕