អាណិតណាស់! លោកយាយម្នាក់ ស៊ូអង្គុយលក់អំបោស កណ្ដាលថ្ងៃត្រង់ទាំងពិការភ្នែក ព្រោះគ្មានលុយទិញអង្ករហូប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដ៏គួរឱ្យអាណិតស្រណោះ ដូនចាស់មួយរូបមានវ័យចំណាស់ទៅហើយ បែរជាពុំមានភ័ព្វសំណាង សម្រាកសម្រាន្តបានស្រួលនឹងគេ ដោយត្រូវមកអង្គុយលក់អំបោសកណ្ដាលថ្ងៃត្រង់ ដើម្បីតែក្រពះទាំងដែលខ្លួនពិការភ្នែក គួរឱ្យអាសូរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងរ៉ាវដ៏គួរឱ្យអាណិតរបស់ដូនចាស់ បុរសម្នាក់មានគណនីឈ្មោះ Phorn Chetra បានបង្ហោះនៅលើហ្វេសប៊ុក ឱ្យបានដឹងថា ៖ «អាណិតលោកយាយណាស់ កំពុងអង្គុយលក់អំបោស យកលុយទិញអង្ករបរិភោគ ដោយថ្ងៃនេះគាត់ប្រាប់ថា គាត់អស់អង្ករហូបហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសខាងលើ បានរៀបរាប់បន្តទៀតថា ៖ «គាត់​អង្គុយ​លក់​តាំង​ពី​ព្រឹក ​ដល់​ថ្ងៃ​ត្រង់ ​ពុំ​ដាច់​អី ​១​ លោក​យាយ​ថែម​ទាំង​ពិការ​ភ្នែក​ម្ខាង​ទៀត​​ ដូច​នេះសូមបងប្អូនសប្បុរសជន​ ជួយលោកយាយផង​ យើងខ្ញុំ នឹងទៅជួយគាត់ឆាប់ៗនេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈដំណឹងមួយនេះ បានធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាអាណិតអាសូរដល់ដូនចាស់ខាងលើ ព្រមទាំងមានទឹកចិត្តចង់ឧបត្ថម្ភជួយលោកយាយទៀតផង ដែលដូនចាស់រូបនេះ ថ្វីដ្បិតតែគាត់ក្រទ្រព្យ តែមិនក្រគំនិតនោះឡើយ ដោយប្រឹងប្រែងលក់អំបោសចិញ្ចឹមជីវិត មិនខ្ចីលើកដៃសុំលុយអ្នកដទៃនោះឡើយ៕

ប្រភព ប្រជាប្រិយ