ផ្អើលទាំងយប់! អតីតពិធីករ តាប៊ុយ ជួបគ្រោះ ថ្នាក់ចរាចរណ៍ ក្នុងស្ថានភាពគ្មានលំនឹង(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ជឿជាក់ថា បងប្អូនប្រាកដជាបានស្គាល់រួចមកហើយ អតីតពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍មួយកន្លែង លោក តាប៊ុយ ដែលជាតារាប្រុស ទទួលបានប្រជាប្រិយភាពខ្លាំង តាំងពីប្រឡូកក្នុងការងារសិល្បៈមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីយប់មិញ ផ្អើលទាំងកណ្តាលអាធ្រាតតែម្តង ក្រោយពេល អតីតតារាប្រុសរូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ជាអ្នកបើករថយន្តទំនើបRange Rover ពាក់ស្លាកលេខ ភ្នំពេញ 2BK- 8809 បុកគូថរថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7048​ ពេញមួយទំហឹង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាសំណាងអ្វី ក្នុងហេតុការណ៍នេះ គ្មានមនុស្សណាម្នាក់រងរបួសឡើយ រីឯ ម្ចាស់រថយន្តទាំងពីរ ក៏ត្រូវបានសមត្ថកិច្ចអះអាងថា សម្របសម្រួលគ្នាបានផងដែរ។ នេះបើយោងតាមការប្រាប់ឲ្យដឹងពី ម្ចាស់រថយន្តព្រូស ដើមហេតុដំបូងនោះគឺ ខាងរថយន្តព្រូសបើកមកឈប់ស្តុប តែស្រាប់មានរថយន្តរបស់លោក តាប៊ុយ មកបើកបុកពីក្រោយមួយទំហឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយមិនចុះសម្របសម្រួល បែរជា ជិះគេច ដូច្នេះម្ចាស់រថយន្តព្រូស ក៏ជិះដេញតាម រួចស្ទះជាប់ចំពីមុខរថយន្តបានតែម្តង ទើបរូបលោកព្រមចុះពីលើរថយន្ត ក្នុងស្ថានភាពស្រវឹងជោគខ្លួន ទ្រេតទ្រោតរហូតមិនអាចរក្សាលំនឹងខ្លួនឯងដូច្នេះ ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ប្រភព Khmerload